Connect with us

KPT+

ចរិត​លក្ខណៈ​ពិសេស​របស់​មនុស្ស​ចូលចិត្ត​ពណ៌​ខ្មៅ

បានផុស

នៅ

ពណ៌​ខ្មៅ តែងតែ​ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​ជា​ញឹកញាប់​ជាមួយ​នឹង​ភាព​ងងឹត និង​ចរិត​អាក្រក់។ បើ​ក្នុង​ភាពយន្ត​វិញ ពណ៌​នេះ​រមែង​គេ​ភ្ជាប់​ជាមួយ​តួ​ធ្មប់​ឬ​បិសាច​ជាដើម។ ជា​ទូទៅ​ពណ៌​ខ្មៅ ត្រូវ បាន​ចាត់​ថ្នាក់​ក្នុង​ប្រភេទ​ភាព​ទុក្ខសោក ឬ​រឿង​អពមង្គល​នានា។

រី​ឯ​មនុស្ស​ដែល​និយម​ពណ៌​ខ្មៅ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​ប្រភេទ​មិន​សូវ​ល្អ និង​ជា​មនុស្ស​បៀម​តែ​រឿង​ទុក្ខ​ព្រួយ​ជា​ដើម។

ប៉ុន្តែ​ យើង​អាច​នឹង​ភ្ញាក់ផ្អើល​បើ​បាន​ដឹង​លក្ខណៈ​ពិសេស​របស់​មនុស្ស​ចូលចិត្ត​ពណ៌​ខ្មៅ​តាម​ការ​បកស្រាយ​ខាងក្រោម​នេះ៖

ចរិត​លក្ខណៈ​គោល៖ អ្នក​ចូលចិត្ត​ខ្មៅ ភាគច្រើន​ជា​មនុស្ស​មើល​ទៅ​មាន​អំណាច​ក្នុង​ខ្លួន។ មនុស្ស​ប្រភេទ​នេះ​ច្រើន​តែ​មាន​សិល្បៈ​សំបូរ​បែប ជា​បុគ្គល​ឯករាជ្យ​និង​មាន​ឆន្ទៈ​ខ្ពស់ ចូលចិត្ត​គ្រប់គ្រង​ខ្លួនឯង​និង​មនុស្ស​ជុំវិញ។ មនុស្ស​ចូលចិត្ត​ពណ៌​ខ្មៅ ច្រើន​តែ​លាក់​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​មិន​ឲ្យ​អ្នកដទៃ​ឃើញ​ងាយៗ​ទេ ហើយ​គេ​ប្រយ័ត្ន​នឹង​ព័ត៌មាន​ផ្ទាល់ខ្លួន​មិន​ងាយ​ចែករំលែក​ជាមួយ​អ្នកណា​ឡើយ។

ចរិត​លក្ខណៈ​ភេទ៖ មនុស្ស​នេះ​រមែង​ទាក់ទាញ​ភេទ​ផ្ទុយ​បំផុត ប៉ុន្តែ​គេ​តែងតែ​លាក់​ភាព​ត្រេកត្រអាល​របស់​ខ្លួន​ខ្លាំង​ដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចរិត​លក្ខណៈ​ការងារ៖ មនុស្ស​ចូលចិត្ត​ពណ៌ខ្មៅ ជា​មនុស្ស​គិតគូរ​ល្អិតល្អន់ និង​ហ្មត់ចត់​ជាមួយ​ការងារ។ ជា​ទូទៅ​គេ​ច្រើនតែ​ជា​មេកោយ  ជា​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ ឬ​អ្នក​ជំនួញ​ធំ។ ពួកគេ​ជា​មនុស្ស​មាន​វិជ្ជាជីវៈ​ច្បាស់​ជាមួយ​អាជីព​របស់​ខ្លួន។

ចរិត​លក្ខណៈ​រស់នៅ៖ គេ​ជា​បុគ្គល​មាន​សេចក្ដីថ្លៃថ្នូរ និង​ទាន់សម័យ។ ជា​មនុស្ស​ប្រយ័ត្ន​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ។ មនុស្ស​ប្រភេទ​នេះ​មាន​សមត្ថភាព​ដើម្បី​ទទួល​បាន​ជោគជ័យ​ខ្ពស់ ប៉ុន្តែ​តែងតែ​ប្រាថ្នា​ចង់​បាន​លើស​ពី​នោះ​ទៀត។ ដូច្នេះ​គេ​មិន​សូវ​ពេញចិត្ត​នឹង​លទ្ធភាព​របស់​ខ្លួន ហើយ​ចេះ​តែ​មាន​អារម្មណ៍​ថា​ទទេ​ស្អាត​ចំពោះ​ខ្លួនឯង។

ចរិត​លក្ខណៈ​ស្នេហា៖ ស្នេហា​របស់​គេ ជា​ស្នេហា​បែប​ស្ងប់ស្ងាត់ ​មិន​និយម​បង្អួត​អ្នកដទៃ ហើយ​ភាគច្រើន​គូស្នេហ៍​ពួកគេ​តែងតែ​ឈាន​ដល់​ចំណង​អាពាហ៍ពិពាហ៍។

ចរិត​លក្ខណៈ​សិក្សា៖ មនុស្ស​ចំណូល​ពណ៌​ខ្មៅ ភាគច្រើន​ឆ្លាត តែ​ខ្ជិល​រៀន​បន្តិច។ យ៉ាងណា​លទ្ធផល​សិក្សា​របស់​គេ​ក៏​មិន​ធ្លាក់​ដល់​បាត​ដែរ ហើយ​រមែង​ទទួល​បាន​មធ្យម ឬ​អាច​ខ្ពស់​ក៏​មាន។

ចរិត​លក្ខណៈ​ដើរ​កម្សាន្ត៖ គេ​ចូលចិត្ត​ដើរ​លេង​កន្លែងបែប​ធម្មជាតិៗ ចូលចិត្ត​ផ្សងព្រេង និង​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ MIKOL

ចុចអាន៖ទៀន​ក្រអូប​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង​ ​និង​ភាព​នឿយហត់

ចុចអាន៖ទោះ​អាយុ​ច្រើន​ក្ដី ស្ត្រី​ៗ​នៅ​តែ​ទាក់ទាញ​ខ្លាំង ដរាប​ណា​មាន​ចំណុច​ទាំង​បី​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម