Connect with us

KPT+

រឿង​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំង ១០ អំពី​រ៉ែ​មាស

បានផុស

នៅ

រ៉ែ​មាស ជា​វត្ថុ​មាន​តម្លៃ​បំផុត​មួយ​បន្ទាប់​ពី​ត្បូងពេជ្រ។ ដោយ​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ ហើយ​ត្រូវ​បាន​មនុស្ស​យក​ទៅ​ច្នៃ​ជា​គ្រឿង​អលង្ការ​នានា​យ៉ាង​ប្រណីត​ មាស​ជា​ទី​ប៉ងប្រាថ្នា​នាំ​មនុស្ស​ ​រួម​ទាំង​ទីផ្សារ​ដោះដូរ​មិន​ចេះ​ថមថយ។

តើ​អ្វី​ជា​លក្ខណៈ​ពិសេស​របស់​មាស? តើ​អ្នក​ធ្លាប់​ដឹង​អ្វីខ្លះ​អំពី​មាស?

១. មាស​មាន​ពណ៌​លឿង​ ពេល​ផ្សំ​ជាមួយ​លោហធាតុ​ដទៃ តែ​ជា​ទូទៅ​​មាន​ពណ៌​មាស។ មាស​មិន​ចេះ​បែកបាក់​ឬ​ខូច​ឡើយ លើក​តែ​គេ​យក​ទៅ​រំលាយ ​ដើម្បី​កែច្នៃ​ទៅ​ជា​របស់​ថ្មី។

២. តាម​ការ​ប៉ាន់ស្មាន រាប់​ចាប់​ពី​ឆ្នាំ ១៥០០ នៃ​គ្រិស្តសករាជ ​មកទល់​បច្ចុប្បន្ន មាស​មាន​ចំនួន ​សរុប ១ សែន​តោន ត្រូវ​បាន​គេ​ជីក​យក​ចេញ​ពី​រ៉ែ។

៣. ដោយសារ​តែ​មាស​មាន​ភាព​ទន់ ភ្លឺ​ចាំង និង​ក្រាស់​ល្អ ហើយ​ត្រូវ​បាន​ផ្សំ​ជា​ញឹកញាប់​ជាមួយ​ប្រភេទ​លោហធាតុ​ដទៃ ដើម្បី​ផលិត​គ្រឿងអលង្ការ​ផ្សេង។

៤. មាស​ជា​ធាតុគីមី តែ​បើ​ប្រៀបធៀប​ទៅ​នឹង​លោហៈ​ផ្សេង​ទៀត មិន​សូវ​មាន​ប្រតិកម្ម​គីមី​ទេ។ ហើយ​ក៏​ស៊ាំ​នឹង​ការ​សឹករិចរិល​ដោយ​ខ្យល់​សំណើម និង​ប្រតិកម្ម​អាស៊ីដ។

៥. មាស​ជា​វត្ថុ​ចម្លង​ចរន្តអគ្គិសនី​ និង​កម្ដៅ​បាន​យ៉ាង​ល្អ។

៦. មាស​តែ ១ ក្រាម​ អាច​យក​ទៅ​ផែ​ឬ​កិន​ធ្វើ​ជា​សន្លឹក​ទំហំ ១ ម៉ែត្រការ៉េ​បាន។

៧. ក្នុង​ចំណោម​ប្រជាជាតិ​ទាំងអស់​នៃ​ពិភពលោក ឥណ្ឌា​ជា​ប្រទេស​មួយ​ដែល​ប្រើប្រាស់​មាស​ច្រើន​បំផុត​ក្នុង​មួយ​ឆ្នាំៗ។

រ៉ែ​មាស ជា​វត្ថុ​មាន​តម្លៃ​បំផុត​មួយ​បន្ទាប់​ពី​ត្បូងពេជ្រ។ ដោយ​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ...
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៨. មាស​ស្ទើរ​តែ​ទាំងអស់​នៅ​លើ​ផែនដី​ បាន​មក​ពី​អាចម៍ផ្កាយ​ដែល​ធ្លាក់​លើ​ផែនដី​អស់​រយៈពេល​ជាង ២០០ លាន​ឆ្នាំ​មក​ហើយ។

៩. មាស​ធាតុ​សុទ្ធ​មាន​ទំហំ ២៤ ការ៉ាត់ ដោយ​ហេតុថា​មាស ១៨ ការ៉ាត់​ មាន​មាស​សុទ្ធ ៧៥% រី​ឯ​មាស ១៤ ការ៉ាត់​មាន​មាស​សុទ្ធ ៥៨.៥% ហើយ​មាស ១០ ការ៉ាត់​មាន​មាស​សុទ្ធ ៤១.៧%។ ផ្នែក​ដែល​នៅ​សល់​ពី​នោះ​នៅ​ក្នុង​គ្រឿងអលង្ការ មាន​វត្ថុធាតុ​ទៀត​ដូចជា​ប្រាក់ ប្លាទីន ស្ពាន់​ប៉ូឡាដ្យូម ស័ង្កសី នីកែល ដែក និង​កាដាមីញ៉ូម​ជាដើម។

១០. សន្លឹក​មាស​ត្រូវ​បាន​ប្រើ​ទៅ​ក្នុង​អាហារ​ឬ​ភេសជ្ជៈ ដើម្បី​កាន់​តែ​មាន​ឱជារស ដោយសារ​គេ​យល់​ថា មាស​គ្មាន​គីមី​ពុល មិន​ប្រតិកម្ម និង​មាន​សំណើម​ខ្ពស់។ យ៉ាងណាក៏ដោយ ក៏​មាន​មនុស្ស​មួយ​ចំនួន​ជួប​បញ្ហា​អាឡែកហ្ស៊ី​ដដែល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THEFACTSITE

ចុចអាន៖៩ ​ចំណុច​ដែល​អ្នកគាំទ្រ​គួរ​ដឹង​ពី Baifern Pimchanok

ចុចអាន៖នាយក​ប្រតិបត្តិ XPENG MOTORS ក្លាយ​ជា​សេដ្ឋី​ដោយសារ​តែ​​ផ្សារហ៊ុន​នៅ NEW YORK កើន​ឡើង​ប្រជែង​ ELON MUSK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ២៧ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣០ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៤៧ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម