Connect with us

KPT+

អាហារ​ប្រណីត ៧ មុខមានតែសេដ្ឋីទេដែលអាចទិញបាន!

បានផុស

នៅ

ឮតែ​ចំណងជើង​ប្រាកដ​ជា​នៅ​មិន​សុខ​ចង់​ដឹង​ថា ​អាហារ​ពិសេស​ណាខ្លះ​ ទើប​បានតែមហា​សេដ្ឋី​អាច​មាន​សិទ្ធិ​ទទួល​ទាន​បាន។

កុំ​សៅហ្មង​យូរ​អី​ ចូល​មក​អាន​អត្ថបទ​ទាំងអស់​គ្នា ​ដើម្បី​បញ្ចប់​ចម្ងល់​នូវ​អាហារ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​របស់​មហា​សេដ្ឋីទាំងនោះម្ដងមើល!

១. ស៊ុបព្រុយត្រីឆ្លាម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ប្រទេស​ចិន ​ស៊ុប​ព្រុយ​ត្រី​ឆ្លាម​ត្រូវ​បាន​គេ​បរិភោគ​ក្នុង​ឱកាស​ពិសេស​ដូចជា ​ពិធី​មង្គលការ។ បើ​នៅ​សហរដ្ឋ​អាមេរិក​អាច​ថា​ លំបាក​ក្នុង​ការ​ទទួលទាន​ ដោយសារ​តែ​នៅ​ទីក្រុង​ញូវយ៉ក ​ចំពោះ​ស៊ុប​ព្រុយ​ត្រី​ឆ្លាម​មួយ​ចាន​មាន​តម្លៃ ៦៥ ដុល្លារ។

២. នំឃុកឃី

ជឿ​ទេ​ ចំណាយ ៩០ ដុល្លារ​លើ​នំ​ឃុកឃី​តែ​មួយ ​ស្ដាប់​ទៅ​គួរ​ឱ្យ​អស់សំណើច​ណាស់ ​តែ​វា​ជា​ការ​ពិត​ ហើយ​ជា​ស្នាដៃ​របស់ Antolpo ដែល​ជា​អ្នក​បង្កើត​ស្នាដៃ​សិល្បៈ​មួយ​នេះ ដែល​អាច​បរិភោគ​បាន។ ឃុកឃី​ទាំងនេះ​ស្រស់​ស្អាត​ ហើយ​អ្នក​អាច​និង​មិន​ហ៊ាន​បរិភោគ​ ព្រោះ​មិនមែន​ជា​ឃុកឃី​ធម្មតា​ទទួលទាន​ជាមួយកាហ្វេ​មួយ​កែវ​ឡើយ។ រូបរាង​របស់​នំ​ត្រូវ​បាន​រុំ​​ដោយ​ប្លាស្ទិក ​មុន​ពេល​ដាក់​ចូល​ទៅ​ក្នុង​ប្រអប់​ដ៏​ឆើតឆាយ។ នំ​ទាំងអស់​ត្រូវ​បញ្ជា​ទិញ​តាម​អ៊ីមែល​ដែល​នៅ​ក្នុងស្រុក។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​សាកល្បង​ទទួលទាន​វា​ អ្នក​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ហើយ។

៣. Poutine

មុខ​ម្ហូប​មួយ​ក្នុង​ចំណោម​មុខ​ម្ហូប​ដែល​បាន​ចុះ​ហត្ថលេខា​របស់​ប្រទេស​កាណាដា​គឺ Poutine ដែល​ជា​ម្ហូប​មាន​ដំឡូង​បារាំង​បំពង​លាយ​ឈីស​និង​សាច់។ លោក Buzzfeed Worth It ដែល​ជា​តារា YouTube ល្បី​ បាន​ទៅ​សាកល្បង​ទទួលទាន Poutine ដែល​មាន​តម្លៃ ១០០ដុល្លារ​នៅ  Poutineville ក្នុង​ទី​ក្រុង Montreal ។

៤. Milkshake

Milkshake ត្រូវ​បាន​ចម្រាញ់​យក​តែ​គ្រឿងផ្សំ​ល្អៗ មួយ​ចំនួន​ពី​ជុំវិញ​ពិភព​លោក​ដូចជា​ទឹកដោះគោ ​Jersey ការ៉េម Tahitian វ៉ាន​នី​ឡា ក្រែម Devonshire clotted ក្រដាសមាស ២៣ ក្រាម​ និង​គ្រឿងផ្សំ​ជា​ច្រើន​ទៀត។ ទាំងអស់​នេះ​ត្រូវ​បាន​បញ្ចូល​គ្នា​នៅ​ក្នុង​កែវ​តែមួយ​ ដែល​គ្រប​ដណ្ដប់​ដោយ​គ្រីស្តាល់ Swarovski ។ សម្រាប់​អ្នក​ដែល​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន​សម្រាប់ Milkshake គឺ​មាន​តែ​អ្នក​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​អ្នក​ល្បីល្បាញ​តែ​ប៉ុណ្ណោះ​ ព្រោះ Milkshake មួយ​កែវ​ មាន​តម្លៃ១០០ដុល្លា។

៥. មី Ramen

នៅ​ប្រទេស​ជប៉ុន Ramen ត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់​ជាង​អ្វី​ទាំង​អស់។ ភោជនីយដ្ឋាន Fujimaki Gekijyo មាន​បម្រើ​ជូន​នូវ​មី ៥ រសជាតិ​ដែល​មិនធ្លាប់​មាន ​ដែល​មាន​តម្លៃ ១១០ ដុល្លារ​ក្នុង​មួយ​ចាន។ វា​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​តែ​អ្នក​ដែល​ស្គាល់​ម្ចាស់​ភោជនីយដ្ឋាន​ប៉ុណ្ណោះ។

៦. ហត់ដក

ហត​ដក​ថ្លៃ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ​ដែល​លោកអ្នក​អាច​រក​ទិញ​បាន​នៅ​ឡាន​ដឹក​ទំនិញ​មួយ​ដែល​មាន​ឈ្មោះថា ​តូក្យូ ​នៅ​ទីក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន​ ហើយ​វា​មាន​តម្លៃ​ដល់​ទៅ ១៤៥ ដុល្លារ។ “Juuni Ban” ត្រូវ​បាន​ផលិត​ជាមួយ​នំ​ឈីស ​​ផ្សិត Maitake បឺរ Teriyaki ខ្ទឹមបារាំង ​ខ្ទិះឈីស​ សាច់​គោ​វ៉ាហ្គី ​សាច់​ត្រី​ខ្មៅ​ពងត្រី​ ពង​ទា​និង​ទឹក mayonnaise ជប៉ុន។

៧. ឈីសម៉ាកប្រភេទ ‘N’

វា​មិនមែន​ជា​ម្ហូប​ដែល​អ្នក​អាច​កុម្ម៉ង់​ទិញ​នៅ​ភោជនីយដ្ឋាន​បាន​ស្រួល​ចិត្ត​ឡើយ​ ឈីស​​ ‘N’ ជា​មុខ​ម្ហូប​ដែល​មាន​បង្កង​ពេញដោយ​គ្រឿងទេស ​ដែល​មាន​នំ​ម៉ាការ៉ូនី​ និង​ឈីស​ដែល​ដាក់​នៅ​ខាងលើ​ជាមួយ​ត្រសក់។ តម្លៃ​របស់​ម្ហូប​មួយ​ចាន​នេះ​គឺ​ ១៩៥ ដុល្លារ​ ហើយ​អាច​ទទួលទាន​បាន​ដល់ ២ ទៅ ៤ នាក់ ៕

 ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មុនបើកម៉ាត (Mini Mart) មួយ គួរត្រៀមអ្វីខ្លះ?

ចុចអាន៖ មុខរបរល្អទាំង៥ សម្រាប់អ្នកចូលចិត្តផ្នែកអាហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ៣៣ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៥១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម