Connect with us

KPT+

ចង់​សងបំណុល​យ៉ាង​ណា ​ឲ្យ​បាន​លឿន?

បានផុស

នៅ

ប្រសិន​បើ​មិត្ត​អ្នកអាន កំពុង​រក​មើល​វិធី ដើម្បី​កាត់​បន្ថយ​បំណុល ​រួម​ទាំង​ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​និង​ទម្លាប់​នៃ​ការ​ទូទាត់​បំណុល ​សូម​ធ្វើ​តាម​ដំបូន្មាន​ខាងក្រោម​នេះ៖

១. បង្កើត​ថវិកា

អតីត​អ្នក​ចែកចាយ​ព័ត៌មាន​អាមេរិក​លោក David Bakke បាន​សរសេរ​ថា “ ជំហាន​ដំបូង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បំណុល​គឺ​បង្កើត​ថវិកា” ។ យើង​អាច​បង្កើត​តារាង​ Excel ដើម្បី​ធ្វើ​បញ្ជី​ដែល​រាប់បញ្ចូល​ទាំង​ចំណូល​និង​ចំណាយ​ប្រចាំខែ។ បន្ទាប់មក​ពិនិត្យ​លើ​ប្រភេទ​ថវិកា​ទាំងនោះ​ ដើម្បី​មើល​កន្លែង​ដែល​អាច​កាត់​បន្ថយ​ចំណាយ។

លោក​ព្រមាន​ថា “ ប្រសិន​បើ​អ្នក​មិន​កាត់បន្ថយ​ការ​ចំណាយ​ទេ ​អ្នក​នឹង​ជីក​ខ្លួនឯង​ទៅ​ក្នុង​រណ្ដៅ​ជ្រៅ​មួយ” ។

២. សងបំណុល​ដែល​ថ្លៃ​ជាង​និង​មុន​គេ

តម្រៀប​អត្រា​ការ​ប្រាក់​កាត​ឥណទាន​របស់​យើង ​​ខ្ពស់​បំផុត​ទៅ​ទាប​ បន្ទាប់មក​ដោះស្រាយ​ជាមួយ​នឹង​អត្រា​ខ្ពស់​បំផុត​មុន​ដូចគ្នា។ លោកស្រី My Hitha Herzog សរសេរ​ថា ” តាម​រយៈ​ការ​ទូទាត់​សមតុល្យ​ជាមួយ​នឹង​ការ​ប្រាក់​ខ្ពស់​បំផុត​ ត្រូវ​បង្កើន​ការ​ទូទាត់​របស់​អ្នក​លើ​កាត​ឥណទាន​ដែល​មាន​អត្រា​ភាគរយ​ប្រចាំ​ឆ្នាំ​ខ្ពស់​បំផុត​ បន្ទាប់មក​បន្ត​ធ្វើការ​ទូទាត់​អប្បបរមា​នៅ​លើ​កាត​ឥណទាន​ដែល​នៅ​សល់​ម្ដង ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. បង់​ច្រើន​ជាង​សមតុល្យ​អប្បបរមា

លោក Herzog សរសេរ​ថា“ ការ​បង់​ប្រាក់​អប្បបរមា​ជា​ធម្មតា​ពី ២% ទៅ ៣% នៃ​សមតុល្យ​ដែល​នៅ​សល់​ មាន​តែ​ពន្យារពេល​យុទ្ធសាស្ត្រ​ទូទាត់​បំណុល​ប៉ុណ្ណោះ” ។ ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ ដើម្បី​សង​អ្វីៗ​ទាំងអស់​ ដោយ​ធ្វើការ​ទូទាត់​ប្រចាំ​សប្ដាហ៍ ​ជំនួស​ឲ្យ​ការ​បង់​ប្រាក់​ប្រចាំ​ខែ​ ។ ឬ​ប្រសិន​បើ​ការ​ទូទាត់​អប្បបរមា​របស់​យើង​គឺ ១០០ ដុល្លារ ​សូម​ព្យាយាម​ទ្វេដង​ហើយ​បង់ ២០០ ដុល្លារ​ឬ​ច្រើន​ជាង​នេះ។

៤. ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​ផ្ទេរ​ប្រាក់

​លោក Trent Hamm ស្ថាបនិក TheSimpleDollar. com និយាយ​ថា ” ត្រូវ​សង​បំណុល​មុន​ពេល​ការ​ផ្ទេរ​សមតុល្យ​ផុត​កំណត់​ បើ​មិន​ដូច្នេះ​ទេ ​នឹង​ត្រូវ​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​មុន​មិនខាន” ។ ប្រសិន​បើ​យើង​ធ្វើ​វា​ដោយ​ប្រុងប្រយ័ត្ន​ នោះ​នឹង​អាច​សន្សំ​ប្រាក់​បាន​រាប់​រយ​តាមវិធី​នេះ ។

៥. បញ្ឈប់​ការ​ចំណាយ​កាត​ឥណទាន

ចង់​បញ្ឈប់​ការ​ប្រមូល​បំណុល​មែន​ទេ? ដក​កាត​ឥណទាន​ទាំងអស់​ចេញ​ពី​កាបូប​របស់​យើង​ហើយ​ទុក​វា​នៅ​ផ្ទះ​ ពេល​ទៅ​ទិញ​ឥវ៉ាន់។

លោកស្រី Sabah Karimi សរសេរ​ថា “ ទោះបី​ជា​អ្នក​ពូកែ​រក​ប្រាក់​ឬ​មាន​រង្វាន់​ផ្សេង​ទៀត​ជាមួយ​នឹង​ការ​ទិញ​កាតឥណទាន សូម​បញ្ឈប់​ការ​ចំណាយ​ជាមួយ​របស់​អស់​នោះ ​រហូត​ដល់​អ្នក​មាន​ហិរញ្ញវត្ថុ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង” ។

៦. ដាក់​ប្រាក់​រង្វាន់​ការងារ​ឆ្ពោះ​ទៅ​រក​បំណុល

បើ​យើង​ទទួល​បាន​ប្រាក់​រង្វាន់​ការងារ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឬ​ឆ្នាំ​ ចូរ​បែងចែក​ប្រាក់​នោះ​ទៅ​ផែនការ​ទូទាត់​បំណុល​ភ្លាមៗ។ លោកស្រី Karimi សរសេរ​ថា“ ចៀសវាង​ការ​ល្បួង​ចំណាយ​ប្រាក់​បន្ថែម​លើ​វិស្សមកាល ​ឬ​ការ​ទិញ​របស់​ប្រណីត​ផ្សេងៗ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៨ យ៉ាងត្រូវគិតមុនសម្រេច​ចិត្ត​បើកហាងកាហ្វេ

ចុចអាន៖នាយក​ប្រតិបត្តិ XPENG MOTORS ក្លាយ​ជា​សេដ្ឋី​ដោយសារ​តែ​​ផ្សារហ៊ុន​នៅ NEW YORK កើន​ឡើង​ប្រជែង​ ELON MUSK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម