KPT+
តិចនិកចងចាំឈ្មោះអ្នកទើបបានជួបគ្នាថ្មីៗ
តើគ្នាយើងតែងមានបញ្ហាជាមួយការចងចាំដោយមិនចាំឈ្មោះមនុស្សទើបស្គាល់ថ្មីមែនអត់? បើអ៊ីចឹង! អានអត្ថបទនេះ ហើយសាកល្បងគន្លឹះសាមញ្ញមួយចំនួនដូចក្រោម ក្រែងអាចជួយបាន។
ផ្ដោតលើមនុស្សដែលកំពុងនិយាយជាមួយ
ខណៈបានជួបមនុស្សថ្មី និងកំពុងជជែកជាមួយគេ ត្រូវផ្ដោតលើតែគេម្នាក់ជាសំខាន់ដោយកុំបណ្ដោយឲ្យខួរក្បាលគិតពីនេះពីនោះ។ បើនិយាយបណ្ដើរ ហើយគិតឆ្វេចឆ្វាចបណ្ដើរ នោះប្រាកដជាភ្លេចឈ្មោះគេទាំងមិនទាន់សន្ទនាគ្នាចប់។
ហៅឈ្មោះគេម្ដងទៀត ក្រោយបញ្ចប់ការណែនាំខ្លួន
វិធីមួយដើម្បីជួយក្នុងការចងចាំឈ្មោះរបស់មនុស្សថ្មី គឺត្រូវហៅឈ្មោះគេភ្លាមៗម្ដងទៀតបន្ទាប់ពីបានណែនាំខ្លួនឲ្យស្គាល់គ្នាទៅវិញទៅមក។
ផ្ដោតលើចំណុចពិសេសនៃរូបសម្បត្តិរបស់គេ
សំឡឹងមើលរូបសម្បត្តិម្នាក់នោះ ហើយស្វែងរកលក្ខណៈពិសេសប្លែកបំផុតដូចជា កម្ពស់ សម្បុរស្បែក ច្រមុះតូច ត្រចៀកធំ ពណ៌ឬប្រវែងសក់ និងភ្នែកជាដើម។ ជាធម្មតា លក្ខណៈលេចធ្លោដំបូងដែលសម្គាល់ឃើញ វាធ្វើឲ្យងាយស្រួលក្នុងការចងចាំនៅពេលក្រោយ។
ភ្ជាប់ឈ្មោះរបស់គេជាមួយអ្វីដែលស្គាល់
ភ្ជាប់ឈ្មោះគេនោះ ទៅនឹងមនុស្សម្នាក់ផ្សេងដែលធ្លាប់ស្គាល់។ ឈ្មោះឬរូបរាងរបស់គេអាចស្រដៀងជាមួយនរណាម្នាក់ដែលបានជួបពីមុន ដែលនោះក៏ជាគន្លឹះមួយទៀតជួយឲ្យចងចាំពីអ្នកថ្មីនេះ។
បន្ថែមពីលើនេះ អាចប្រៀបធៀបឈ្មោះរបស់គេនៅក្នុងខួរក្បាល ជាមួយនឹងវត្ថុដែលនៅជុំវិញខ្លួនក៏បាន។ ឧទាហរណ៍ ឈ្មោះ បុប្ផា ស្រមៃដល់ផ្កា។ល។
ហៅឈ្មោះគេម្ដងទៀត នៅពេលលាគ្នា
មុនពេលបែកគ្នាទៅតាមកន្លែងរៀងខ្លួនវិញ ត្រូវហៅឈ្មោះគេជាថ្មីឡើងវិញ ដើម្បីរំឭកការចងចាំ។ បើហៅមិនឈ្មោះទេ អាចនឹងពេលគេចេញទៅបាត់ ខួរក្បាលក៏រលុបឈ្មោះម្នាក់នោះដែរ។
មុនពេលចូលគេង រំឭកឡើងវិញនូវឈ្មោះមនុស្សដែលជួបថ្ងៃនេះ
មុនពេលចូលដំណេក សារឡើងវិញនូវការចងចាំទាំងអស់ដែលកើតឡើងពេញមួយថ្ងៃ ហើយតើបានជួបនរណាខ្លះ ជាពិសេសមនុស្សថ្មី។ រំឭកឈ្មោះអ្នកថ្មីដែលទើបស្គាល់ នោះគេនឹងមាននៅក្នុងខួរក្បាល ហើយពេលជួបគ្នាម្ដងទៀត ឈ្មោះគេនឹងលោតមកដោយមិនចាំបាច់រកនឹកឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNBC
ចុចអាន៖តួអង្គភ័យរន្ធត់នៅក្នុងសៀវភៅប្រឌិត ដែលធ្លាប់មានពិតមែនលើផែនដីនេះ
ចុចអាន៖គន្លឹះដើម្បីការពារសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់កូនៗ និងជួយទប់ស្កាត់ហានិភ័យផ្សេងៗ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)