Connect with us

KPT+

តិចនិក​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចូលចិត្ត​ហាង​កាហ្វេ​របស់​យើង

បានផុស

នៅ

បច្ចុប្បន្ន​ហាង​កាហ្វេ​កំពុង​រីក​ដុះដាល​ច្រើន​សន្ធឹក និង​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​ខ្លាំង​មែន​ទែន។ បើ​ម្ចាស់​អាជីវកម្ម​គ្មាន​តិចនិក​ល្អ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេ ហាង​កាហ្វេ​នោះ​ប្រាកដ​ជា​ស្ងាត់​គ្មាន​អតិថិជន​ចូល​មិនខាន។

ចំពោះ​ម្ចាស់​អាជីវកម្ម​ដែល​ចង់​ប្រឡូក​ចូល​ក្នុង​ទីផ្សារ​នេះ ត្រូវ​តែ​មាន​ចំណុច​ពិសេស​ប្លែក​ពី​គេ ទើប​អាច​ដណ្ដើម​ភ្ញៀវ​ឲ្យ​ចូល​ហាង​មិន​ដាច់។ ខាងក្រោម​ជា​វិធីសាស្ត្រ​មួយ​​ចំនួន​ដើម្បី​ឆក់​បាន​អតិជន​ឲ្យ​ចូលចិត្ត​មក​ហាង​របស់​យើង៖

១. តម្លៃ​សមរម្យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចង់​បាន​អតិថិជន​ថ្មី និង​អាច​រក្សា​អតិថិជន​ចាស់​កុំ​ឲ្យ​ឈប់​ចូល​ហាង យើង​ត្រូវ​កំណត់​តម្លៃ​លក់​មិន​ឲ្យ​លើស​ពី​ទីផ្សារ​នោះ​ទេ។ នេះ​ក៏​ដោយសារ​តែ​ទីផ្សារ​កាហ្វេ​បច្ចុប្បន្ន​មាន​ការ​ប្រកួតប្រជែង​ខ្លាំង ដោយ​ធ្វើ​ឲ្យ​អតិថិជន​មាន​ជម្រើស​ច្រើន​ដើម្បី​ចូល​ទិញ។ ទោះ​យ៉ាងណា បើ​ចង់​លក់​បាន​ថ្លៃ​ជាង​គេ ហាង​កាហ្វេ​របស់​យើង​ត្រូវ​តែ​មាន​អ្វី​ល្អ​ប្លែក​ពី​គេ​រួម​មាន រសជាតិ សេវាកម្ម ឬ បរិយាកាស​ក្នុង​ហាង​ជា​ដើម។

២. ជម្រើស​រសជាតិ​ច្រើន

ហាង​កាហ្វេ​ដែល​មាន​ភេសជ្ជៈ​រសជាតិ​ដដែលៗ ពិតជា​មិន​អាច​ទាក់ទាញ​អតិថិជន​ថ្មីៗ​នោះ​ទេ ព្រោះ​ពួកគេ​គិត​ថា កន្លែង​របស់​យើង​គ្មាន​អ្វី​ពិសេស​លើស​កន្លែង​ដទៃ​ឡើយ។ ទោះបី​ភ្ញៀវ​ដែល​ចូលចិត្ត​កាហ្វេ​ខ្លាំង​ក៏ដោយ ក៏​មាន​ថ្ងៃ​ខ្លះ​ពួកគេ​ចង់​សាកល្បង​រសជាតិ​ថ្មី ឬ ភេសជ្ជៈ​ថ្មីៗ​ខ្លះ​ដែរ។ ហេតុនេះ​ការ​ផ្ដល់​ជម្រើស​ច្រើន​ដល់​ភ្ញៀវ បូករួម​ជាមួយ​រសជាតិ​ល្អ​ផង​​នោះ  អាច​ទាក់ទាញ​ចិត្ត​អតិថិជន​មិន​ចង់​ឲ្យ​ទៅ​ហាង​ផ្សេង។

៣. តម្រូវចិត្ត​យុវវ័យ

សព្វថ្ងៃ ហាង​កាហ្វេ​សម្បូរ​ទៅ​ដោយ​យុវវ័យ​ច្រើន​ជាង​មនុស្ស​​ចាស់។ ដូច្នេះ​អតិថិជន​គោលដៅ​អាច​ជា ក្រុម​មនុស្ស​វ័យ​ក្មេង ដែល​គួរ​យកចិត្តដាក់​ខ្លាំង។ ព្យាយាម​សិក្សា​ស្វែងយល់​ពី​ចំណង់ចំណូលចិត្ត​របស់​ក្មេងៗ ដើម្បី​ទាក់ទាញ​ពួកគេ​ឲ្យ​បាន​ច្រើន​តាម​រយៈ​ការ​បញ្ចុះតម្លៃ ការ​រចនា​ក្នុង​ហាង​ដែល​ទាក់​ភ្នែក​បែប​យុវវ័យ ឬ ផ្ដល់​ជម្រើស​ភេសជ្ជៈ​និង​អាហារ​សម្រន់​ច្រើន​ប្រភេទ ព្រោះ​ពួកគេ​ចូលចិត្ត​សាកល្បង​អ្វី​ដែល​ថ្មី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ joe’s garage

ចុចអាន៖ប្រធាន​ក្រុម Sam Media ” ទោះ​មាន​ផល​លំបាក ​ក្រុម​របស់​យើង​មិន​ដែល​មាន​គំនិត​បោះបង់​ចោល​ឡើយ “

ចុចអាន៖គន្លឹះ​ដើម្បី​ការពារ​សុវត្ថិភាព​ហិរញ្ញវត្ថុ​សម្រាប់កូនៗ​ និង​ជួយ​ទប់ស្កាត់​ហានិភ័យ​ផ្សេងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម