Connect with us

KPT+

ពីដៃគូពាណិជ្ជកម្មមកជា​សត្រូវធំ រឿងពិតនៃបងប្អូនបង្កើតពីរនាក់ដែលសាង Adidas និង Puma

បានផុស

នៅ

ADIDAS និង PUMA គឺជាប្រេនធំរបស់ពិភពលោក ប៉ុន្តែអ្នកអាន ប្រហែលជាមិនដឹងរឿងរ៉ាវពិត​នៅពីក្រោយ​ជោគជ័យរបស់ពួកគេ​ទេ។

បងប្អូនប្រុសបង្កើត ទំាងពីរ​គឺ លោក Adolf និង លោក Rudolph ដែលប្រើត្រកូលគ្រួសារខ្លួន Dassler បបានចាប់ផ្តើមធ្វើជាដៃគូអាជីវកម្ម ហើយបញ្ចប់ក្នុងភាពជាគូប្រជែងដ៏ធំសម្បើម។

ពិតជាមានអ្វីដែលត្រូវរៀន ពីភាពជោគជ័យរបស់ពួកគេ ដូច្នេះសូមចាប់ផ្តើមពីដំបូង៖

១ កិច្ច​សហការ

ដោយមាន​កំណើត​កើតជា នៅទីប្រជុំជនតូចមួយក្នុងប្រទេសអាឡឺម៉ង់ ក្រុមគ្រួសារ​ពួកគេមាន​របរ​ជាអ្នកត្បាញ ប៉ុន្តែនៅពេលដែលឧស្សាហកម្មវាយនភ័ណ្ឌត្រូវបានចូលដល់ទំនើបកម្ម ឪពុករបស់ពួកគេ​បានបែកគំនិត​ទៅរៀនសិល្បៈកាត់ដេរច្នៃម៉ូដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឆ្នាំ ១៩១៣ គាត់បាន​ហ្វឹកហ្វឺនកូនៗបន្ត ជាពេលដែល​ពួកគេ​បែកគំនិត​ចាប់ផ្តើមរៀនធ្វើស្បែកជើង។ ស្បែកជើងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបដែលអត្តពលិកម្នាក់ៗជោគជ័យឬមិនជោគជ័យ នៅក្នុងការ​ប្រកួត​កីឡាឬការហ្វឹកហាត់គ្រប់ប្រភេទ។ ប្រទេសអាល្លឺម៉ង់ចូលចិត្ត​កីឡាខ្លាំង ​ដូច្នេះ​នេះជាគំនិតជំនួញ​ដ៏អាស្ចារ្យ​។ បន្ទាប់ពីបានចូលបម្រើការក្នុងជួរកងទ័ពអស់រយៈពេលជាងមួយឆ្នាំ នៅពេលសង្គ្រាមលោកលើកទី ១ ចប់ គ្រួសារនេះ​បានវិល​មក​ចាប់ផ្តើមអាជីវកម្មស្បែកជើងផ្ទាល់ខ្លួនផ្តោតលើស្បែកជើងកីឡាដែលប្រើ​សិល្បៈច្នៃប្រឌិត។

២ ការចាប់ផ្តើម

ក្មេងទំាងទ្វេបានចាប់ផ្តើមការផលិតនៅក្នុងបន្ទប់បោកគក់របស់ម្តាយគាត់ជាមួយ​បញ្ហាប្រឈមជាច្រើនតាំងពីប្រទេសអាល្លឺម៉ង់ត្រូវបានបំផ្លាញពីសង្គ្រាម ហើយមានប្រភពវត្ថុធាតុដើមឬម៉ាស៊ីនតិចតួចបំផុតជាជំនួយ។ ប៉ុន្តែពួកគេ​មានភាពច្នៃប្រឌិតនិងមានធនធានអត់ធន់។ ការច្នៃ បានប្រើវត្ថុធាតុដើមជា​មួកការពាររបស់អតីតកងទ័ព បាតជើងនិងឆ័ត្រយោងរហែក ដែលអាចផ្តល់នូវសូត្រសម្រាប់ចាក់ដេរ​ស្បែកជើងបានជាប់ម៉ឺង។ ក្រោយមក​ពួកគេ​បានច្នៃ បង្កើតម៉ាស៊ីនកិនស្បែកជើង​មួយដែលបំពាក់ដោយកង់បង្វិល​ជំនួសឱ្យអគ្គិសនី។ ពួកគេ​មានចក្ខុវិស័យរឹងមាំគឺ​បង្កើត​នូវក្រុមហ៊ុនស្បែកជើងនាំមុខគេ​ ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់កីឡាផ្សេងៗគ្នា។ នៅឆ្នាំ ១៩២៦ ពួកគេមានលទ្ធភាព រើ​ក្រុមហ៊ុនចេញពីផ្ទះ ព្រោះបាន​ផលិតស្បែកជើង ១០០ គូ ក្នុងមួយថ្ងៃ ដោយមានបុគ្គលិក ២៥ នាក់។ បងប្អូនទាំងពីរបានគេអញ្ចើញ​ឱ្យ​ចូលរួមពិធីជប់លៀងណាស៊ី​ នៅខែឧសភាឆ្នាំ ១៩៣៣ ហើយ​បងប្រុស​បានឃើញឱកាសពង្រីកផលិតកម្មខ្លួន​ដោយការទាក់ទងអ្នកនយោបាយ សុំសិទ្ធិផ្គត់ផ្គង់ស្បែកជើងដល់កីឡាករ។

នៅឆ្នាំ ១៩៣៤ អាឌីជាបង មាន​អាយុ ៣៤ ឆ្នាំបានរៀបការជាមួយភរិយា​អាយុ ១៦ ឆ្នាំ ។

៣ ជោគជ័យនៅអូឡាំពិកឆ្នាំ ១៩៣៦

យ៉ូសែបវីលហ្សេ ដែលជាគ្រូបង្វឹកនៃក្រុមកីឡាអូឡាំពិកអាល្លឺម៉ង់បានក្លាយជាអ្នកគាំទ្រដំបូង នៃស្បែកជើងជំនាញរបស់ពួកគេនេះ ហើយគាត់បានក្លាយជាអ្នកពិគ្រោះយោបល់ដ៏សំខាន់សម្រាប់បងប្អូនទំាងទ្វេ។

ទំនាក់ទំនងនេះបានផ្តល់ឱ្យពួកគេនូវសិទ្ធិពិសេសសម្រាប់ផ្គត់ផ្គង់​ស្បែកជើង​ដល់អត្តពលិកនៅក្នុងព្រឹត្តិការណ៍អូឡាំពិកប៊ែកឡាំង ១៩៣៦ ។

៤ ពីដៃគូក្លាយជាសត្រូវ

សង្គ្រាម​លោកលើកទីពីរ បាន​កើតមាន។ ខណៈពេលដែលប្អូន​ ត្រូវបានកេណ្ឌចូលក្នុងជួរកងទ័ព បងប្រុស​ត្រូវបានអនុញ្ញាតិឱ្យនៅបន្តធ្វើជាប្រធានរោងចក្រ។ ប្អូនប្រុស​បានអាក់អន់ចិត្តចំពោះរឿងនេះ ហើយគិតថាប្អូនប្រុសរបស់គាត់កំពុងតែព្យាយាមដណ្តើមកាន់កាប់ក្រុមហ៊ុនម្នាក់ឯង។ នៅជិតចុងបញ្ចប់នៃសង្គ្រាមគេបានរត់ចេញពីជួរកងទ័ពប៉ុន្តែត្រូវបានចាប់ខ្លួននិងនៅក្នុងគុកប្រហែលមួយខែមុន ការរំដោះដោយ​សម្ព័ន្ធមិត្តនៅខែឧសភាឆ្នាំ ១៩៤៥ ។

បន្ទាប់ពីសង្គ្រាម រ៉ាឌីនៅតែខឹងនឹងបង ព្រោះគាត់បានកាន់កាប់ក្រុមហ៊ុនក្នុងអំឡុងពេលសង្គ្រាម ហើយបងប្អូនទំាងពីរក៏លែងត្រូវរ៉ូវគ្នាផ្តោតអារម្មណ៍និងអាជីវកម្មនេះទៀតបានដែរ ។ ខណៈពេលដែលបងកាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍស្បែកជើងល្អបំផុតប្អូនប្រុស​បានឈ្លោះជានិច្ច​ដោយលើកឡើងថា ភរិយារបស់បងខ្លួនកំពុងតែជ្រៀតជ្រែកក្នុងអាជីវកម្មច្រើនពេក។

ចំណុចបែកចុងក្រោយ គឺនៅពេលបងប្អូនទំាងទ្វេ ត្រូវបានស៊ើបអង្កេតអំពីទំនាក់ទំនងជាមួយគណបក្សណាស៊ី ហើយពួកគេម្នាក់ៗបានព្យាយាម ជួយសង្គ្រោះខ្លួនឯងដោយបោះបង់ចោលគ្នា។

នៅឆ្នាំ ១៩៤៨ ប្អូន​ប្រុស​បានចាកចេញជាមួយបុគ្គលិកមួយភាគបី រើ​ទៅនៅត្រើយម្ខាងទៀតនៃដងទន្លេក្នុងទីប្រជុំជនតូចរបស់ខ្លួន ដែលចាប់ផ្តើមក្រុមហ៊ុនស្បែកជើងផ្ទាល់ដែលដំបូងគេហៅថា រ៉ូដា និងបន្ទាប់មក ​PUMA ។ បន្ទាប់ពីបងប្អូនបានចែកទ្រព្យសម្បត្តិរួចរាល់ ពួកគេមិនដែលនិយាយអ្វីទៀតអំពីរឿងញាតិសន្តានមនោសញ្ចេតនា​នោះឡើយ។

៥ បន្ទាប់ពីពុះច្រៀក

Adi Dassler បានដាក់ឈ្មោះក្រុមហ៊ុនថ្មីរបស់គាត់ឈ្មោះ ADIDAS ។ នៅខែមីនាឆ្នាំ ១៩៤៩ លោក Dassler បានបង្កើតគំនិតយីហោ “ឆ្នូតបី” ដើម្បីដាក់ស្បែកជើងរបស់ខ្លួនឱ្យខុសពីក្រុមហ៊ុនដទៃទៀត។ អត្តពលិកនិងគ្រូបង្វឹកនៅជុំវិញពិភពលោក បានស្ងើច​និង​យកចិត្តទុកដាក់ចំពោះការច្នៃប្រឌិតថ្មីរបស់ប្រេននេះ ហើយសម្រុក​ទិញស្បែកជើងរបស់គាត់។

ស្បែកជើងរបស់បងប្រុស​ត្រូវបានពាក់ដោយក្រុមបាល់ទាត់ជម្រើស​ជាតិអាល្លឺម៉ង់ និងអត្តពលិកអាល្លឺម៉ង់ជាច្រើននាក់ទៀត ធ្វើឱ្យស្លាកសញ្ញានេះ​នាំមុខគេ​រហូតមក។

នៅឆ្នាំ ១៩៥២ គេបានបានពង្រីកខ្លួនលើសពីស្បែកជើងមកថែមជាមួយកាបូបកីឡា អមដោយសម្លៀកបំពាក់ហាត់ បាល់ និងផលិតផលមួយចំនួនទៀត។

នៅទសវត្សឆ្នាំ ១៩៦០ ADIDAS គឺជាប្រេនស្បែកជើងកីឡាធំជាងគេបំផុតនៅលើពិភពលោកដោយមានស្បែកជើងចំនួន ២២,០០០ គូក្នុងត្រូវបានកុម្ម៉ង់ទិញមួយថ្ងៃ។ រោងចក្រសរុបមាន​ចំនួន ១៦ ។

នៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៧២ ៨០% នៃអត្តពលិកដែលបានឈ្នះមេដាយមាសគឺពាក់ស្បែកជើង ADIDAS ។

៦ ការចាប់ផ្តើម​របស់ PUMA

ប្អូន Rudolf បានមកបង្កើតក្រុមហ៊ុន PUMA ហើយផ្តោតលើការអភិវឌ្ឍស្បែកជើងបាល់ទាត់ ដោយប្រើវីសស្ពឺដែលគាត់ហៅថា Super Atom ។ ទោះបីជាស្បែកជើងរបស់គាត់ត្រូវបានពាក់ដោយមនុស្សជាច្រើននៅទូទាំងប្រទេសអាល្លឺម៉ង់ និងអត្តពលិកអូឡាំពិកមួយចំនួនក៏ដោយ គាត់នៅតែ​ខំ​តស៊ូដើម្បីទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ។

ហេតុនេះ​ហើយ គេ​បាន​បង្កើតភាពជាដៃគូល្អប្រសើរជាមួយវីរបុរសបាល់ទាត់ប្រេស៊ីល Pele ដែលព្រម​ពាក់ PUMA នៅពេលដែលគាត់បានជួយក្រុមរបស់គាត់ឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ ១៩៦២ និង ១៩៧០ ។

នៅឆ្នាំ ១៩៦៧ ស្លាកសញ្ញា PUMA ត្រូវបានបង្កើតឡើងជា​ផ្លូវការ ។ គួរឱ្យស្តាយ ដែល ៧ ឆ្នាំក្រោយមក Rudolf បានទទួលមរណភាពដោយបន្សល់ទុក PUMA នៅក្នុងដៃកូនប្រុសរបស់គាត់ឈ្មោះ អាមីន ដែលអាចបង្កើនប្រជាប្រិយភាពរបស់ម៉ាកនេះនៅទូទាំងពិភពលោកមកទល់សព្វថ្ងៃ។

៧ ADIDAS និង PUMA បច្ចុប្បន្ន

ក្នុងឆ្នាំ ១៩៨៩ កូនស្រីរបស់បងប្រុស បានធ្វើការសម្រេចចិត្តដ៏ពិបាកមួយ​ក្នុងការលក់ ADIDAS ចោល ដោយសារតែទីផ្សារស្បែកជើងកីឡាត្រូវបានត្រួតត្រា ហើយ ADIDAS បានខាតបង់ប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗ។

PUMA វិញ បន្ទាប់ពីការលក់មិនសូវល្អ កូនប្រុសរបស់ Rudolf បានលក់ក្រុមហ៊ុនឪពុកខ្លួន ក្នុងឆ្នាំ ១៩៨៩ ដែរ ។

៨ មេរៀន

មេរៀនមួយដែលយើងអាចរៀនពីរឿងរ៉ាវរបស់បងប្អូនទំាងទ្វេគឺថា តើចំណង់ចំណូលចិត្តសំខាន់យ៉ាងណានៅពេលធ្វើជំនួញ? រឿងមួយទៀត មិនមែនជាគំនិតល្អ ក្នុងការលាយបញ្ចូលគ្នារវាងអាជីវកម្មនិងទំនាក់ទំនង​ក្រុមគ្រួសារនោះទេ ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តទៅរកផ្លូវនោះត្រូវ កំណត់ការរំពឹងទុក ដើម្បីជួយចៀសវាងជម្លោះ៕

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ ទាយលេង Nike និង Adidas មួយណាខ្លាំងជាង?

ចុចអាន៖ ហេតុផល១០​​យ៉ាង​ធ្វើឲ្យ Lionel Messi ក្លាយ​ជា​កីឡាករ​បាល់​ទាត់​​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​លើ​លោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម