Connect with us

KPT+

ជំនាញ​ទំនាក់ទំនង៖ ចំណេះ​ដែល​យើង​អាច​រៀន​ពី​មនុស្ស​អំនួត

បានផុស

នៅ

មោទនភាព​គឺ​ជា​ចំណុច​ខ្សោយ​មួយ​ក្នុង​ចំណោម​ចំណុច​ខ្សោយ​នានា​ដែល បណ្ដាល​ឲ្យ​មនុស្ស​យើង​បរាជ័យ។ អំនួត​តែង​បិទបាំង គំនិត​ភ្លឺស្វាង​របស់​យើង ក្នុង​ការ​រៀន​សូត្រ​បន្ថែម​ ការ​ផ្លាស់ប្ដូរ ការ​បង្កើត​វិន័យ​(អាង​ថា​ជោគជ័យ​ស្រាប់ហើយ)ធ្វើ​ឲ្យ​យើង​អាត្មានិយម មិន​ទទួល​ស្គាល់​បញ្ហា ខូច​គុណ​តម្លៃ និង​តួនាទី​របស់​យើង​ក្នុងនាម​ជា​អ្នកដឹកនាំ។

ម្ចាស់​អាជីវកម្ម​ដែល​ទទួល​បាន​ជោគជ័យ​ដំបូងៗ​រមែង​តែង​ដាក់​មោទនភាព​ទៅ​ចោល​មួយ​ឡែក​សិន​ ពុំនោះទេ​លទ្ធផល​បន្ទាប់​គឺ​បរាជ័យ។

ទោះ​យ៉ាងណា​ពិតជា​នៅ​សេសសល់​មនុស្ស​ប្រភេទ​អំនួត​ច្រើន​នៅ​ឡើយ​ ក្នុង​ការ​ទំនាក់ទំនង​ប្រចាំថ្ងៃ ។ គន្លឹះ​ខាងក្រោម​អាច​ជួយ​យើង​ដោះស្រាយ​ជាមួយ​ពួកគេ​កាន់​តែ​ប្រសើរ៖

១ រៀន​ប្រយ័ត្ន

ខណៈ​ពេល​ដែល​មនុស្ស​ពូកែ​មាន​មោទនភាព​បង្ហាញ​ថា គេ​ឲ្យ​តម្លៃ​ខ្លួនឯង​និង​សមិទ្ធផល​របស់​គេ​ដល់​កំពូល​ជាង​គុណ​សម្បត្តិ​អ្នក​ផ្សេង យើង​អាច​រៀន​ពី​ចំណុច​នេះ ធ្វើការ​ឆ្ពោះ​ទៅ​រក​អ្វី​ដែល​មាន​តថភាព​ជាង​ពួកគេ។

ជំហាន​ដំបូង​ដើម្បី​ពិនិត្យ​មើល​ថា តើ​មោទនភាព​របស់​យើង​ហួសហេតុ​ពេក​ដូច​ពួកគេ​ទេ?​ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​លទ្ធផល​ល្អៗ តែ​មិន​ខ្លាំង​ហួស​ពេក​ចំពោះ​ខ្លួនឯង​ទើប​យើង​អាច​ស្ដាប់​គំនិត​របស់​អ្នកដទៃ​នឹង​អាច​ប្រើការ​គ្រប់គ្រង​បាន​ល្អ​ក្នុង​គ្រប់​អាជីព។

២ កុំ​យក​គំនិត​ខ្លួនឯង​ពេក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចិត្តវិទ្យា​ថ្ងៃនេះ​ពន្យល់​ថា មោទនភាព​កើត​ចេញ​ពី​ការ​ភ័យខ្លាច​គេ​មិន​ទទួល​ស្គាល់ ខ្លាច​គេ​មិន​ដឹង និង​ការ​ខ្មាសអៀន​មិន​ហ៊ាន​សារភាព​ថា ខ្លួន​កំពុង​តែ​មិន​មាន​គំនិត​ថ្មី​លើស​ពី​លទ្ធផល​ចាស់ៗ។ គំនិត​អំនួត​នៅ​ពេល​ចូល​ក្នុង​ខួរក្បាល​មនុស្ស​យើង ការងារ​សំខាន់​គឺ​នឹង​រារាំង​ដល់​ការ​លូតលាស់​នៃ​ការ​ច្នៃប្រឌិត​ថ្មីៗ។

ខណៈ​ពេល​ដែល​ទំនុក​ចិត្ត ការ​ប្តេជ្ញាចិត្ត​និង​ការ​គោរព​គេ​ឯង គឺ​ជា​គុណសម្បត្តិ​ដឹកនាំ​ដ៏​សំខាន់​មនុស្ស​នឹង​មិន​ទទួល​បាន​ការ​កោតសរសើរ​ពី​អ្នកដទៃ​ទេ ទោះ​គេ​ពូកែ​យ៉ាងណា​ក្តី បើ​គេ​មាន​មោទនភាព​ខ្លាំង​ពេក។

៣ រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ

ទម្រង់​នៃ​ការ​គោរព​ដ៏​ល្អ​បំផុត គឺ​ការ​ព្រម​អត់ធ្មត់​ស្ដាប់ នូវ​អ្វី​ដែល​អ្នក​ផ្សេង​ទៀត​កំពុង​និយាយ ។ ការ​ស្ដាប់​គឺ​ជា​ការ​ប្រឆាំង​ពេញ​​ទី​នឹង​មោទនភាព ពីព្រោះ​នៅ​ពេល​ដែល​យើង​ព្រម​ផ្ដល់​ឲ្យ​អ្នក​ផ្សេង​នូវ​ឱកាស ដើម្បី​បង្ហាញ​ពី​គំនិត​របស់​ពួកគេ បង្ហាញ​ពិត​ថា​យើង​កំពុង​ដាក់​មោទនភាព​ចោល​ទៅ​មួយ​ឡែក​ហើយ​ ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​គំនិត​អ្នក​ផ្សេង​ទោះ​គេ​មិន​ទាន់​ជោគជ័យ​ដូច​យើង​ក្ដី។

នៅ​ពេល​ណា​ដែល​មាន​អារម្មណ៍​ថា​ខ្លួនឯង​រឹងរូស ចចេស ឬ​ការពារ​ខ្លួន (វា​ជា​សញ្ញា​អំនួត​ឬ​មោទនភាព) សូម​សួរ​ខ្លួនឯង​នូវ​សំណួរ​មួយ​នេះ​ថា  តើ​បែបនេះ នឹង​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​បាន​ល្អ​ជាង​មុន ដែរ​ឬ​ទេ?” ប្រសិន​បើ​មិន​មែន មោទនភាព​បាន​តែ​នាំ​មុខ​ក្នុង​ការ​ឈ្លោះ​ប្រកែក​គ្នា​ហើយ​បញ្ចប់​ដោយ​ទំនាក់ទំនង​សង្គម​ដ៏​អន់ថយ​មួយ។

ប្រែសម្រួល៖ ហាណា

ចុចអាន៖ពីដៃគូពាណិជ្ជកម្មមកជា​សត្រូវធំ រឿងពិតនៃបងប្អូនបង្កើតពីរនាក់ដែលសាង Adidas និង Puma

ចុចអាន៖តិចនិក​ចងចាំ​ឈ្មោះ​អ្នក​ទើប​បាន​ជួបគ្នា​ថ្មីៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម