KPT+
ធ្លាប់ត្រូវគេមើលងាយស្នាដៃ ខ្ញុំបានពិន័យខ្លួនឯងពី ២-៥ ម៉ោង ដើម្បីរៀនបន្ថែមតាមយូធ្យូប
« មនុស្សដែលមិនស្គាល់ខ្ញុំ ភាគច្រើនគេតែងគិតថា ខ្ញុំនេះឆ្មើង តែតាមពិត ខ្ញុំគ្រាន់តែមិនសូវចេះនិយាយលេងច្រើន ហើយភាគច្រើនខ្ញុំទុកពេលវេលាស្រាវជ្រាវនិងរៀនសូត្របន្ថែមជានិច្ច »
ក្នុងវ័យ ២៨ ឆ្នាំ យុវវ័យអ្នកឌីសាញដ៏មានទេពកោសល្យ លោក សន ដាវីត ឥឡូវនេះ ជាអ្នករចនាដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជា ដោយសារលោកមានសមត្ថភាព អាចធ្វើការរចនា រូបឌីជីថលបាន ជាច្រើនប្រភេទ ដែលមានអតិថិជនរង់ចាំសេវាកម្មព្រោងព្រាត ។ ដាវីតបានឆ្លងកាត់ ការលត់ដំខ្លួនឯងដោយប្រើប្រាស់សម្តីមើលស្រាលនានាមកជាកម្លាំងជំរុញខ្លួនឯង។
«មានគេមើលងាយស្នាដៃខ្ញុំ កាលពីឆ្នាំ ២០១៣ ខ្ញុំពិបាកភ្លេចដែរ ចាប់ពីពេលនោះមកខ្ញុំក៏បានចំណាយពេលក្នុងមួយថ្ងៃពី ២ ទៅ ៥ ម៉ោង រៀនបន្ថែមតាមរយ internet ( Youtube ) ដោយអមជាមួយនិងការឈឺចាប់ រហូតដល់អាចយកជំនាញនោះមក ចិញ្ចឹមជីវិតបាន! ខ្ញុំក៏បានបង្កើតស្នាដៃថ្មីៗមិនចេះហត់នឿយនិងមិនចុះចាញ់ ក្នុងនោះស្នាដៃដែលធ្វើឲ្យគេស្គាល់ខ្ញុំច្រើន គឺការធ្វើ poster សិល្បៈល្ខោនខោល និង poster វប្បធម៌នានា ប្រមាណជិត ៣០ Poster ខ្ញុំមិនភ្លេចទេការលើកទឹកចិត្តពីបងៗនិងមេដឹកនាំនៅកន្លែងធ្វើការគឺSabay»។
ដល់សព្វថ្ងៃនេះ លោកសន ដាវីត បានដាក់ចេញ poster ភាពយន្ត និង សៀវភៅល្បីៗជាច្រើនមកហើយ ព្រមទំាងទទួលបានការជញ្ជក់មាត់សរសើរ ខ្លះគិតថាជាស្នាដៃបរទេសទៅវិញផង។
ឆ្លើយតបនិងការបាក់ទឹកចិត្តយ៉ាងដំណំក្នុងជួរអ្នកឌីសាញនិងអ្នកសិល្បៈរចនារូបនាពេលបច្ចុប្បន្ន លោកសន ដាវីតពន្យល់ដូច្នេះថា៖
«ពិតណាស់ ដែលរៀមច្បង ត្រូវចេះជួយមនុស្សសារក្រោយ! កត្តាជំរុញទឹកចិត្តនានាបានធ្វើឱ្យខ្ញុំមានការតស៊ូរហូតថ្ងៃនេះ គឺ ទី១ខ្លួនឯង ទី២ គ្រួសារ ទី៣ បងៗនៅកន្លែងធ្វើការ រួមទាំងមិត្ត ភក្ភ និង Designer ទាំងអស់ ដែលស្គាល់ខ្ញុំ។ កត្តាខ្លួនឯង បូក កត្តាគ្រួសារ គឺខ្ញុំតែងតែប្រឹងធ្វើការ តាំងពីឪពុកធ្លាក់ខ្លួនឈឺ ធ្វើការលែងបាននៅឆ្នាំ ២០០៦ ខ្ញុំជាទី៥នៃគ្រួសារក៏ជា កូនពៅ ដែលនៅផ្ទះជាមួយឪពុកម្តាយ បងប្រុសស្រី ចេញទៅធ្វើការនៅឯភ្នំពេញរាល់ការងារស្រែចំការទាំងអស់ខ្ញុំនិងម្ដាយជាអ្នករ៉ាបរងខ្ញុំក៏បានសុំម្ដាយឪពុកចូលសាងផ្នួសជាព្រះសង្ឃដើម្បីអបរំផ្លូវកាយនិងចិត្ត ក្នុងកំឡុងពេលខ្លីនោះហើយ ដែលអាចឲ្យខ្ញុំស្គាល់អ្វីទៅដែលគ្រួសារចង់បាន និងមានការតាំងចិត្តតស៊ូចំពោះឧបសគ្គជីវិត ។ កត្កាទី៣ កន្លែងធ្វើ ឬ មិត្តភក្ភ និង អ្នករចនាទាំងអស់ដែលបានស្គាល់ខ្ញុំ ពួកគាត់តែងតែជួយលើកទឹកចិត្ត តាមរយៈ Online ក្ដី ឬ ជួបមុខក្ដី នេះហើយគឺជាអំណាចដែលធ្វើឲ្យខ្ញុំស្រលាញ់ការរចនារហូតដល់សពថ្ងៃ។»
លោកសន ដាវីតបន្ថែមផងដែរថា អ្នកដែលស្រលាញ់ការរចនា គួរផ្តោតអារម្មណ៍កុំងាករេ មិនថាគេនិយាយយើងក្នុងផ្លូវមិនល្អ ចូរបន្តធ្វើអ្វីដែលខ្លួនឯងស្រលាញ់ ហើយធ្វើយ៉ាងណាឱ្យការស្រលាញ់នោះ ផ្ដល់ផលដល់ គ្រួសារ និងសង្គមជាតិផង។
លោកផ្តាំខ្លីដែរថា ទំនើបកុំចោលបុរាណ ធ្វើអ្វីមួយបាន កុំភ្លេចគ្រូដើម។
ទៅអនាគត ដាវីត មានគោលបំណង ចង់មានក្រុមធ្វើការឯករាជ្យខ្លួនឯងមួយ ដែលមានអ្នកចូលរួម ពីបួនទៅ៥នាក់ព្រមទំាងមាន studio មួយ សម្រាប់ ថត prod ផង។ បច្ចុប្បន្ននេះ ជំនាញដែលដាវីតអាចធ្វើបានល្អ ទទួលបានការសរសើររួមមាន ការថតទំាងក្នុងនិងក្រៅ ការ រចនា 2D និងរចនាអក្សរ សៀវភៅប្រលោមលោក Poster ភាពយន្ត ។ល៕
អត្ថបទ៖ ស៊ុម សុជាតិ
ចុចអាន៖ Yakmob យក្សសម័យថ្មីពីវិចិត្រការិនីវ័យក្មេង ហេន វឌ្ឍនាស្ថាពរ
ចុចអាន៖ មោទកភាពកូនខ្មែរ! យុវជនម្នាក់មានទឹកដៃផាត់មុខបែប 3D បានយ៉ាងពូកែ មិនចាញ់បរទេស
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត