Connect with us

KPT+

មនុស្ស​ស្រីចរិតបែបនេះហើយ ដែលសក្ដិសម​ជាមួយការ​នៅម្នាក់​ឯង​ជាង​មាន​សង្សារ

បានផុស

នៅ

ជួនកាលស្នេហា មិនមែនសុទ្ធតែតម្រូវឲ្យមនុស្សគ្រប់គ្នាត្រូវតែមានវានោះទេ។ ចំពោះមនុស្សស្រីមួយចំនួនក៏ដូច្នោះ ពេលខ្លះនាងមិនត្រូវការមានស្នេហា ក៏ជីវិតនាងស្គាល់ពាក្យថា មានក្ដីសុខដែរ ហើយបើមានមនុស្ស​ស្រីណាមាន​ ៦ ចំណុចខាងក្រោមនេះ ​មានន័យថា នាងសក្ដិសម​នៅ​ម្នាក់​ឯង​ជាជាង​មាន​គូ។

១. ពេញ​ចិត្ត​នឹងជីវិត​​បច្ចុប្បន្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមនុស្សស្រីដែលស្រឡាញ់​របៀប​រស់​នៅ​ខ្លួន​ឯង​បច្ចុប្បន្ន ចូលចិត្តមាន​សេរីភាព​ និងមាន​ភាព​រីករាយ​ពេល​នៅ​ខ្លួន​មួយ ។ នាង​មិន​ចង់​បាន​អ្នកណា​មក​ចូល​ក្នុង​ជីវិត ​ មិនចូលចិត្តពេល​ធ្វើ​អី​មួយ​ត្រូវ​ប្រាប់​គេ និងមិនចូលចិត្តឲ្យគេចាំមើលថែ។

២. មិន​​ខ្វល់ខ្វាយ​ពី​មនុស្សប្រុសណា

ជា​មនុស្ស​ស្រី​ដែល​មិន​សូវ​ជា​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ផ្អែម​ល្ហែម​ ឬ​ក៏​ការ​យក​ចិត្ត​ទុក​ដាក់​ពីមនុស្សប្រុស​ម្នាក់ណាឡើយ។ នាងជ្រេញពាក្យផ្អែម​ ​មាន​អារម្មណ៍​​រអើម ឬ​ក៏អាច​មាន​អារម្មណ៍​ថា​ ពាក្យទាំងនោះសុទ្ធ​តែ​ជា​ពាក្យ​បោក​បញ្ឆោត​នៅ​ពេល​ដែល​គេ​ស្រឡាញ់​​ដំបូងៗប៉ុណ្ណោះ។

៣. មិន​ច្រណែនអ្នកមានគូ​

ទោះ​បី​នាង​នៅ​តែឯងគ្មានគូ​ក៏​ដោយ ​ក៏​គ្មាន​អារម្មណ៍​អាណិត​ខ្លួន​ឯង​ពេល​គ្មាន​សង្សារ​នឹង​គេ​ដែរ។ ផ្ទុយ​ទៅ​វិញនាង​ជួយត្រេកអរអ្នកមានគូស្នេហ៍ ឬជួនកាលអាចជ្រេញអ្នកមានសង្សារក៏ថាបាន។ ប៉ុន្តែនាងគ្មាន​អារម្មណ៍​ច្រណែន ឬ​គិត​​ចង់​បាន​ដៃគូ​នឹង​គេ​ឡើយ។

៤. ចូលចិត្ត​​ពិសោធន៍​អ្វី​ថ្មីៗ

ជា​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ដក​ពិសោធន៍​រឿង​ថ្មីៗ ទៅ​កន្លែង​ប្លែកៗ ឬ​ជា​ប្រភេទ​មនុស្សស្រី​ដែល​ស្រឡាញ់​ការ​ដើរ​ហើរ និង​ធ្វើ​រឿង​ដែល​ខ្លួន​មិន​ដែល​ធ្វើ។ មនុស្ស​ស្រី​ប្រភេទនេះ​ ​មិន​ចេះ​នៅ​មួយ​កន្លែង​​ទេ បើមានសង្សារអាចនឹងឈ្លោះគ្នា ព្រោះ​​មិន​ចូល​ចិត្ត​ឲ្យ​គេ​ឃាត់ឃាំង​ច្រើន។

៥. ឆ្អែតឆ្អន់នឹងការឈឺចាប់

ជាមនុស្សស្រីដែលធ្លាប់ជួបស្នេហាមិនស្មោះ ឬមិនសមបំណង ធ្វើឲ្យនាងខូចចិត្ត ឈឺចាប់ឆ្អែតឆ្អន់ រហូតគិតថា មានស្នេហាឬយកសង្សារមកធ្វើអីទៀត?

៦. មានស្ថេរភាពហិរញ្ញវត្ថុ

ជាមនុស្សស្រីដែលមានការងារធ្វើ មានចំណូលប្រចាំខែ អាចចិញ្ចឹមមើលថែខ្លួនឯងបាន ដោយមិនត្រូវការពឹងផ្អែកលើនរណា។ នាងជាមនុស្សស្រីឯករាជ្យផ្នែកសេដ្ឋកិច្ច និងមានភាពម្ចាស់ការគ្រប់គ្រាន់ មិនរស់រង់ចាំគេជួយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ហេតុអ្វីមនុស្សស្រីខ្លះ មិនអាចរកបានបុរសល្អ?

ចុចអាន៖ បើស្នេហាមិនល្អ កុំសោកស្តាយ​ព្រោះអាចជាដើមចមនៃជំងឺផ្លូវចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម