Connect with us

KPT+

៤ យ៉ាង ពីម្ចាស់ក្សត្រី Suthida មហេសីព្រះរាជាថៃបច្ចុប្បន្ន

បានផុស

នៅ

ម្ចាស់ក្សត្រី Suthida Bajrasudhabimalalakshana ជា​ព្រះមហេសីបច្ចុប្បន្ន នៃព្រះមហាក្សត្រថៃ Maha Vajiralongkorn ធ្លាប់ជាអង្គរក្សនៃ​ព្រះរាជាផ្ទាល់។

ខាងក្រោមជាកម្រង​រឿងរ៉ាវដ៏​គួរឲ្យចាប់អារម្មណ៍មួយចំនួនរបស់ទ្រង់៖

១. ម្ចាស់ក្សត្រី Suthida ជាមហេសីទី៤

Stupid photos of concubine Sineenat, who are the wives of the King of  Thailand? - World Today News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​ព្រះនាង Suthida តែងតាំងជាម្ចាស់ក្សត្រី ព្រះរាជា Vajiralongkorn បាន​អភិសេក​ជាមួយ​មហេសីទី១ ព្រះនាង Soamsawali Kitiyakara (ឆ្នាំ ១៩៧៧-៩៩៣) មហេសីទី២ព្រះនាង Sujarinee Vivacharawongse (១៩៩៤-១៩៩៦) និងទី៣ព្រះនាង Srirasmi Suwadee (២០០១-២០១៤) ។

អាពាហ៍ពិពាហ៍​មុន​ទាំងអស់​ត្រូវបានបញ្ចប់ដោយការលែងលះ។ រីឯម្ចាស់ក្សត្រី Suthida បាន​រៀប​អភិសេក​ជាមួយ​ព្រះមហាក្សត្រ​នៅ​ខែឧសភា ឆ្នាំ២០១៩ ។

២. ម្ចាស់ក្សត្រី  Suthida ធ្លាប់​ជា​អ្នក​បម្រើ​តាមយន្តហោះ​និង​ជាអង្គរក្ស​បរមរាជវាំង

Palace drops new official portraits of Queen Suthida (Photos) | Coconuts

ព្រះមហេសី Suthida ជាអតីតនារីអាកាសចរក្រុមហ៊ុន JALways Airlines កាល​ពីឆ្នាំ ២០០០ ដល់ ២០០៣ ក្រោយ​មក​ទ្រង់ធ្វើការឲ្យក្រុមហ៊ុន Thai Airways ពីឆ្នាំ ២០០៣ ដល់ ២០០៨ ។

ក្នុងឆ្នាំ ២០១៣ ព្រះក្សត្រីអង្គ​នេះ បានចូលបម្រើការជាមួយក្រុមឆ្មាំអង្គរក្សក្នុងវាំង និង​ត្រូវ​បាន​តែងតាំង ជា​អង្គភាព​ពិសេស​នៃ​កងអង្គរក្សរបស់ព្រះអង្គម្ចាស់ Crown។ នៅខែសីហា ឆ្នាំ ២០១៥ ព្រះនាង​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍ត្រី។ ក្រៅពីនោះ ទ្រង់ក៏បានចូលរួម​ក្នុង​កង​យោធពល​បរម​រាជវាំង និង​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​ឧត្ដមសេនីយ៍ឯក​ក្នុង​ឆ្នាំ ២០១៦ ។

៣. ការ​រៀប​អភិសេក​ដ៏​ភ្ញាក់ផ្អើល

Thai king's consort lies on the floor at his feet as he marries the former  flight attendant | Daily Mail Online

ការអភិសេកជាមួយមេអង្គរក្សនៅត្រឹម​ពីរបីថ្ងៃមុន ពិធីឡើងគ្រងរាជ្យ បាន​ក្លាយ​ជារឿង​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទូទាំងប្រទេសថៃ ព្រោះព្រះរាជវាំងពុំធ្លាប់បញ្ជាក់ពីទំនាក់ទំនងមួយនេះឡើយ។ ទោះយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន​បាន​តភ្ជាប់ត្រឡប់ទៅក្រោយ រួចឃើញថា នៅខែតុលា ឆ្នាំ ២០១៦ ព្រះមហេសី​និង​ព្រះរាជា ធ្លាប់ត្រូវបាន​គេ​ឃើញ​ជិតស្និទ្ធ​នឹង​គ្នា​ញឹកញាប់ដែរ។

៤. ការរិះគន់មហាក្សត្រិយានីនិងសមាជិករាជវង្សត្រូវជាប់ទោសបទឧក្រិដ្ឋ

Thai king's praise for defiant loyalist draws controversy | The Star

ប្រទេសថៃ​មានច្បាប់ដាក់ទោសទណ្ឌយ៉ាងតឹងរ៉ឹងចំពោះជនណាដែលបរិហារកេរ្តិ៍ ប្រមាថ ឬ​រិះគន់​សមាជិក​ណាមួយ​នៃ​គ្រួសារ​រាជវង្សថៃ។ ការផ្តន្ទាទោសអាចបណ្តាល​ឲ្យ​ជាប់​ពន្ធនាគារ​រហូតដល់ ១៥ ឆ្នាំ។

ក្នុង​នោះ​ក្រុម​សិទ្ធិ​មនុស្សបានធ្វើការតវ៉ាលើច្បាប់​នេះ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​បាន​អះអាង​ថា វា​ពិត​ជា​ចាំបាច់​ដើម្បី​ការពារ​គ្រួសារ​រាជវង្ស មិន​អាច​លុបចោល​ឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ SCMP

ចុចអាន៖ជីវិតពិត​ Angelina Jolie ក្លាយ​ជា​មាតា​សប្បុរសក៏ព្រោះ​ប្រទេស​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

សេដ្ឋកិច្ច២ ថ្ងៃ មុន

អតីតនិស្សិត IT ម្នាក់ ចាប់មុខរបរ​ចិញ្ចឹមកង្កែប រកប្រាក់ចំណូលបានប្រមាណជាង ១ពាន់ដុល្លារ ក្នុងមួយខែ

Sokha Hotels

ព័ត៌មានពេញនិយម