KPT+
វិធី ៥ យ៉ាងដើម្បីបង្កើតផលិតភាពការងានៅផ្ទះឲ្យល្អដូចធ្វើការនៅការិយាល័យ
ខណៈដែលវីរុស Covid-19 កំពុងផ្ទុះឡើងខ្លាំង ក្រុមហ៊ុនមួយចំនួនបានផ្លាស់ប្ដូរនីតិវិធីធ្វើការរបស់បុគ្គលិក ដោយអនុញ្ញាតឲ្យពួកគេបំពេញការងារពីផ្ទះជំនួសឲ្យទៅការិយាល័យផ្ទាល់។ ស្របពេលនេះមានបុគ្គលិកខ្លះមានការព្រួយបារម្ភពីការផលិតភាពការងារមិនបានល្អ។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលបញ្ជាក់ថា ការធ្វើការនៅផ្ទះក៏មានលទ្ធផលល្អដូចនៅការិយាល័យដែរ។
កុំទម្លាប់ដំអក់
ធ្វើការពីផ្ទះមិនមែនមានន័យថា ចំណាយពេលមួយថ្ងៃនៅក្នុងភួយជាមួយកុំព្យូទ័រយួរដៃរបស់អ្នកទេ។ អ្នកត្រូវក្រោកមកធ្វើចលនាខ្លួនប្រាណ និងស្លៀកពាក់ ហើយចាប់ផ្ដើមធ្វើការ នោះនឹងធ្វើឱ្យអ្នកមានគំនិតស្រស់ស្រាយសម្រាប់ផលិតភាពការងាររបស់អ្នក។
សម្រាកខ្លះ
យោងតាមអ្នកស្រាវជ្រាវនៅក្រុម Draugiem បានឲ្យដឹងថា ការសម្រាក ១៧ នាទីរាល់ ៥២ នាទីម្ដង គឺជាសមាមាត្រល្អនៃការបំពេញការងារ។ ប៉ុន្តែវាមិនមែនមានន័យថា គ្មានអ្នកមើលអ្នក ហើយអ្នកបណ្ដោយឲ្យពេលកន្លងទៅដោយយលេងៗនោះទេ។
រៀបចំបន្ទប់
រៀបចំកន្លែងអង្គុយធ្វើការឲ្យមានពណ៌បៃតងដូចជារុក្ខជាតិតូចៗដាក់លើតុ ឬរៀបចំឲ្យមានពណ៌ណាដែលស្រស់ៗដែលអាចជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ ហើយបំពេញកិច្ចការបានល្អ។
បង្កើតសីតុណ្ហភាពក្នុងបន្ទប់ឬកន្លែងដែលអ្នកកំពុងធ្វើការដោយខ្លួនអ្នក។ អ្នកចូលចិត្តក្ដៅល្មម ឬត្រជាក់ក៏បាន យ៉ាងណាក៏ដោយឲ្យតែធ្វើឲ្យមានអារម្មណ៍ល្អអាចអង្គុយធ្វើការបានដោយស្រណុកខ្លួនឯង។
ជ្រើសរើសតុនិងកៅអីអង្គុយធ្វើការឲ្យមានផាសុកភាព ទើបមានអាម្មណ៍ល្អ ។ ប្រើកៅអីដែលមានសំឡីទន់ៗ វានឹងមិនធ្វើឲ្យឈឺឆ្អឹងឆ្អែង ឬសាច់ដុំ។ អង្គុយឲ្យត្រង់ខ្លួន ដើម្បីកុំឲ្យជាប់សរសៃ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សម័យនេះ វ័យក្រោម ២៥ ឆ្នាំងាយក្លាយជាសេដ្ឋី តែក៏ងាយចាញ់បោកគេ
ចុចអាន៖ តិចនិកលក់ដ៏សាមញ្ញដែលអ្នករកស៊ីគ្រប់លំដាប់មិនគួរមើលរំលង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»