ការស្រាវជ្រាវ​​៖ ​ពណ៌​ខ្មៅ​មិន​បាន​ស្រូប​យក​កម្ដៅ​ព្រះអាទិត្យ​ ចូល​មក​រាងកាយ​ឡើយ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ការស្រាវជ្រាវ​​៖ ​ពណ៌​ខ្មៅ​មិន​បាន​ស្រូប​យក​កម្ដៅ​ព្រះអាទិត្យ​ ចូល​មក​រាងកាយ​ឡើយ

Published

on

មនុស្ស​គ្រប់គ្នា​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ពាក់​អាវ​ពណ៌​ស​នៅ​រដូវ​ក្ដៅ​ ពី​ព្រោះ​សំលៀកបំពាក់​ពណ៌​ស​ត្រូវ​បាន​គេ​គិត​ថា ​ជួយ​បណ្ដេញ​កម្ដៅ​ព្រះអាទិត្យ ​ប៉ុន្តែ ការពិត​វិទ្យាសាស្ត្រ​មិន​ឆ្លើយ​​ដូច្នោះ​ទេ។

ការ​ស្រាវជ្រាវ​បង្ហាញ​ថា សំលៀកបំពាក់​ខ្មៅ​ គឺ​ជា​វិធី​ល្អ​បំផុត​ ដើម្បី​រក្សា​ភាព​ត្រជាក់​ក្នុង​រាងកាយ​ទៅ​វិញ។ ​រូបវិទ្យា​មូលដ្ឋាន​និង​ជីវវិទ្យា ​បាន​ស្រាវជ្រាវ​រក​មូលហេតុ​ទាំង​នោះ​ ដើម្បី​កុំឲ្យ​មនុស្ស​មាន​ចម្ងល់​នឹង​សំលៀកបំពាក់​ពណ៌​ខ្មៅ។

ជា​ទូទៅ​នៅ​រដូវ​ក្ដៅ​ គ្រប់គ្នា​តែង​ទម្លាប់​មួយ​គឺ​ប្រកាន់​ពណ៌​ខ្មៅ​ ហើយ​​យកចិត្តទុកដាក់​ចំពោះ​តែ​សំលៀកបំពាក់​ពណ៌​ស ​រលុង​ៗ​ ឬ​ពណ៌​ស្រាល​ដើម្បី​កាត់បន្ថយ​កម្ដៅ។ មិន​ត្រឹម​តែ​ពណ៌​ស​ដែល​ត្រូវ​បាន​គេ​ណែនាំ​ឡើយ​ សូម្បី​តែ​ពណ៌​លេច​ៗ​ស្រស់​ស្អាត​ ក៏​អាច​ជំនួស​ពណ៌ស​បាន​ដែរ។

មនុស្ស​អះអាង​ថា ​ពណ៌​ស​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ ដើម្បី​រក្សា​ភាព​ត្រជាក់​នៅ​រដូវ​ក្ដៅ។ នៅ​ពេល​យើង​ឃើញ​ពណ៌​ស​ យើង​ឃើញ​ពី​​ការ​រួមបញ្ចូល​គ្នា​នៃ​ពន្លឺ​ដែល​អាច​មើល​ឃើញ។ នេះ​មានន័យថា​ សំលៀកបំពាក់​ពណ៌​ស​ឆ្លុះ​បញ្ចាំង​ពី​ចំនួន​រលក​នៃ​ថាមពល​កម្ដៅ​ចូល​មក​ក្នុង​រាងកាយ។

បើ​តាម​ការ​ស្រាវជ្រាវ​​រូបមន្ត​នៃ​រូបវិទ្យា​និង​ជីវវិទ្យា គឺ​មិន​មែន​បែប​នេះ​ឡើយ​ ​កម្ដៅ​មិនមែន​ចូល​មក​ពី​ព្រះអាទិត្យ​ទេ។ ​គឺវា​ចេញ​មក​ពី​រាងកាយ​របស់​មនុស្ស​ម្នាក់ ​ដែល​បែកញើស​ឬ​មាន​ឈាម​ក្ដៅ​ពី​ក្នុង​រាងកាយ ​ដែល​អាច​ទាក់ទាញ​ពន្លឺ​ព្រះអាទិត្យ។ ហើយ​ពណ៌ខ្មៅ​ក៏​បាន​ស្រូប​កម្ដៅ​​ពី​រាងកាយ​ ជំនួស​ឲ្យ​កម្ដៅ​ពី​ព្រះអាទិត្យ។

ដូច្នេះ​​ឈប់​​យល់​ច្រឡំ​ថា​ពណ៌​ខ្មៅ​ស្រូប​កម្ដៅ​ពេល​ត្រូវ​​ពន្លឺ​ព្រះអាទិត្យ​ទៀត​ទៅ។ ប៉ុន្តែ​ ដើម្បី​ទទួល​បាន​​អត្ថប្រយោជន៍​ពី​​សំលៀកបំពាក់​ពណ៌​ខ្មៅ​​ គឺ​អាស្រ័យ​លើ​ការ​ជ្រើសរើស​ពី​កម្រាស់​និង​ភាព​ធូររលុង ​ដូចជា​សំលៀកបំពាក់​ពណ៌​ស​នៅ​រដូវ​ក្ដៅ​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖io9.gizmodo

ចុចអាន៖កូន​យំចង់បាន​របស់អ្វីមួយ ប៉ាម៉ាក់មិន​ចង់​ឲ្យ តើ​ត្រូវបដិសេធបែបណាមានប្រសិទ្ធភាព

ចុចអាន៖សារចុងក្រោយ មុនទទួលមរណភាព​របស់មហាសេដ្ឋី T. Boone Pickens ដែល​គ្រប់គ្នាគួរតែអាន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ11 mins ago

ក្តៅៗ!! ពុល​ស្រាស១១នាក់ នៅកំពង់​ឆ្នាំង​កំពុង​សង្គ្រោះបន្ទាន់

ព័ត៌មានជាតិ39 mins ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ1 hour ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ2 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ2 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម