ស្រឡាញ់មនុស្សប៉ះចំ​​បាក់ទឹកចិត្ត​ គួរធ្វើយ៉ាងណា? – Kampuchea Thmey Daily
Connect with us

KPT+

ស្រឡាញ់មនុស្សប៉ះចំ​​បាក់ទឹកចិត្ត​ គួរធ្វើយ៉ាងណា?

Published

on

មនុស្សជាច្រើនស្រឡាញ់គ្នា ប៉ុន្តែដោយសារហេតុផលខ្លះ ពួកគេ​មិនអាចផ្លាស់ប្តូរការពិត​ដែលថា «មិនអាចនៅជាមួយគ្នាបាន»។

ត្រូវហើយ មនុស្សមួយចំនួនទន្ទេញ​ថា ស្នេហាគឺសំខាន់ជាងអ្វីៗទាំងអស់ក្នុងលោក ហើយបើស្រលាញ់ស្មោះ ម្នាក់ៗគួរតែតស៊ូដើម្បីនៅជាមួយគ្នា ប៉ុន្តែក្នុងករណីខ្លះរឿងនេះមិនអាចកើតឡើងជារៀងរហូត​ទោះតស៊ូប៉ណ្ណាក្តី។ ជីវិត​វាមិនដូចខ្សែភាពយន្តទេ។

ស្របឥឡូវនេះ វិបត្តិថ្មីមួយទៀតគឺជំងឺបាក់ទឹកចិត្ត។ បើលោតែប៉ះចំ អ្នកយើងស្រលាញ់​យើងគួរ​បកក្រោយឬទៅមុខ?

អ្វីទៅជាស្នេហា?

នៅពេលយើងជួបមនុស្សម្នាក់ ដែលជួយយើងបំពេញនូវតម្រូវការ ដែលយើងចង់បានប្លែក​ពីអ្វី​ដែលធ្លាប់មាន​ក្នុងការ​រស់នៅយើងស្រាប់តែនឹកគេ ត្រូវការគេ។ នេះមានន័យថា ស្នេហាមិនមែនជារឿងអាថ៌កំបាំងទេ វាត្រូវបានគ្រប់គ្រងដោយខួរក្បាល ហើយយើង​ម្នាក់ៗ អាចលង់ស្រលាញ់នរណាបាន ដរាបណាគេនោះ​អាចជួយអ្នកបំពេញតំរូវការដែលបេះដូង​នៅចន្លោះ។ ហេតុផលរឿងបេះ​ដូងគឺវា​សាមញ្ញអញ្ចឹង​ឯង។

មនុស្សដែលពិតជាមិនអាចពិពណ៌នាពីអារម្មណ៍ដែលពួកគេមានចំពោះអ្នកដទៃ ហើយ​ត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធជាមួយមនុស្សដែលយើងស្រឡាញ់ ព្រោះយើង​តែងតែ​គិតថា នឹងមិនស្រឡាញ់មនុស្សម្នាក់ណា​ផ្សេងទៀតដូចសង្សាឥឡូវដាច់ខាត ប៉ុន្តែនៅពេលដែលជីវិតបណ្តោយ​ឱ្យ​យើង​រកឃើញមនុស្សម្នាក់ទៀត ដែលអាចបំពេញតំរូវការរបស់ថ្មីរបស់យើង យើងនឹង​មានទំនោរភ្ជាប់ការចង់បាន​ទៅនឹងពួកគេទៀត។

យើង​ជាមនុស្សដឹង​តែពេលខ្លះស្ទើរតែមិនអាចយល់ពីគំនិតទាំងនោះរបស់ខ្លួនឯងអញ្ចឹង ហើយ​គ្រប់គ្នា​គួរ​ទទួលបាន ការ​អប់រំឱ្យ​យល់សិនអំពីធម្មជាតិនៃសេចក្តីស្រឡាញ់ មុនពេល​អាច​ប្រឈមមុខនឹងវា។

អ្វីខ្លះ​ដែលញាំងមនុស្ស២នាក់សែនស្រឡាញ់គ្នា ប៉ុន្តែមិនអាចនៅជាមួយគ្នាបាន?

ជួនកាលកត្តាគួ្រសារ​ ទម្លាប់រស់នៅ ជំនឿ សាសនា​ សង្គម​ឬអ្វីជាច្រើនទៀត​ដែលមនុស្ស​ពីរនាក់យល់ថាពិបាកជួបគ្នា ជួបហើយក៏ពិបាករស់នៅបានល្អ ។

បញ្ហានៃជីវិត​គឺជម្រើស។ ធម្មតា​គេអាច​សម្រុះសម្រួលទ្រាំ​រស់នៅឬបែកគ្នា​ដើម្បីជាប្រយោជន៍រួមគ្នា ដរាបណាវាមិនសូវឈឺចាប់។ ទោះយ៉ាងណាការសម្របសម្រួលក៏មិនមានប្រសិទ្ធិភាពដែរក្នុងករណីខ្លះដែលយើងឃ្លាតឆ្ងាយយ៉ាងណា​ គេធ្វើឱ្យ​ឈឺចាប់យ៉ាងណា ក៏​យើង​ចិត្ត​យើង នៅតែចង់មានការចងចាំ​ចង់មាន​ទំនាក់ទំនងស្នេហាផ្អែមល្ហែមជាមួយអ្នកនោះ​ដដែល។

រាល់ទំនាក់ទំនងទាំងអស់រមែង ត្រូវឆ្លងកាត់ឧបសគ្គជាច្រើន។ អ្នកខ្លះអាចជោគជ័យនិងទ្រទ្រង់ការរស់នៅរួបរួមគ្នាបានដល់ចាស់ ឬចាញ់​ហើយបែកបាក់។ ទោះយ៉ាងណា បញ្ហាប្រឈមកាន់តែខ្លាំងនៅពេលយើងព្យាយាម​ទាក់ទងជាមួយនរណាម្នាក់ដែលទទួលរងសម្ពាធ​ពីជំងឺធ្លាក់ទឹកចិត្ត។ វា​មិនងាយស្រួលទេ ប្រសិនយើង​ស្រលាញ់​ហើយចង់ចូលជីវិត​ជាមួយគេ វាជាកន្លែងងងឹតនិងទទេ ដែលគ្មានអ្នកណាចង់ចូល។ អារម្មណ៍ឈឺចាប់និងច្របូកច្របល់ ភាព អស់សង្ឃឹមដែលយើង​ខ្លួនឯង​ត្រូវ​ឆ្លងកាត់នៅពេលអ្នកត្រូវឈរមើលមនុស្សជាទីស្រឡាញ់របស់យើងកំពុងរងទុក្ខ។

សង្សាមានជំងឺបាក់ទឹកចិត្ត​

ប្រសិនបើដៃគូរបស់អ្នកកំពុងទទួលរងជំងឺធ្លាក់ទឹកចិត្ត​រឿង​ដំបូងគឺ យើង​កុំទៅឆោតល្ងង់ជឿថា​ មនុស្សម្នាក់ៗ ពិតជាអាចបញ្ឈប់ការធ្លាក់ទឹកចិត្ តប្រសិនណាបើពួកគេចង់។

គ្មាននរណាម្នាក់ចង់ធ្លាក់ទឹកចិត្តដោយចេតនា ហើយពួកគេក៏មិនអាចបំបាត់ការធ្លាក់ទឹកចិត្តពីជីវិតរបស់ពួកគេបានដោយខ្លួនគេ​ដែរ។ ការធ្លាក់ទឹកចិត្តមិនមែនជាអ្វីដែលមនុស្សម្នាក់ៗជ្រើសរើសមកនោះទេ។

ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយនរណាម្នាក់ដែលកំពុងប្រយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្ តហើយអ្នកចង់នៅទីនោះសម្រាប់ពួកគេ រឿងដំបូងនិងសំខាន់បំផុតដែលអ្នកត្រូវធ្វើ គឺទទួលយកនិងទទួលស្គាល់ការពិត ដែលថាជំងឺផ្លូវចិត្តនេះត្រូវការ​ការព្យាបាល ហើយអាចជះឥទ្ធិពលដល់ជីវិតមនុស្សតែស្នេហាស្មោះ​ត្រង់​​របស់អ្នក​អាចជួយពួកគេបាន។

ជំងឺនេះ​ពិបាកព្យាបាលតែចិត្តស្មោះត្រង់​អាចកែប្រែជីវិតពួកគេ។​ វាត្រូវការមនុសុ្សស្រឡាញ់ពិតប្រាកដនិងស្នេហា​មួយ​ដែល​មានជម្រៅ​ជាងអ្វីដែលគេជឿថាមាន​លើលោកនេះ៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ បើស្នេហាមិនល្អ កុំសោកស្តាយ​ព្រោះអាចជាដើមចមនៃជំងឺផ្លូវចិត្ត

ចុចអាន៖ នៅ​ឲ្យ​​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន បើ​មិន​ចង់​ជួប​វិបត្តិ ៦យ៉ាងនេះ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម