WARREN BUFFETT ៖​ ចូរ​ទិញ​អ្វី​យើង​នឹង​ចំណេញ​ សូម្បី​ទីផ្សារត្រូវបានបិទដល់ទៅ១០ឆ្នាំ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

WARREN BUFFETT ៖​ ចូរ​ទិញ​អ្វី​យើង​នឹង​ចំណេញ​ សូម្បី​ទីផ្សារត្រូវបានបិទដល់ទៅ១០ឆ្នាំ

Published

on

ហេតុអ្វី​បាន​ជា​លោក Warren Buffett  និយាយ​ថា គួរ​យក​លុយ​ទៅ​ទិញ​ទុក​នូវ​អ្វីមួយ​ដែល​យើង​នឹង​រីករាយ​ ពេល​មាន​ជា​កម្មសិទ្ធិ ទោះ​យ៉ាងណា​ជា​ទីផ្សារ​ត្រូវ​បាន​បិទ​ចោល​ដោយ​សង្គ្រាម​ឬ​ហេតុផល​សេដ្ឋកិច្ច​ នយោបាយ​ផ្សេងៗ?​

លោក Warren Edward Buffett គឺ​ជា​វិនិយោគិន​ជនជាតិ​អាមេរិក ជា​អ្នក​ជំនួញ​ដ៏​សប្បុរស​និង​ជា​ប្រធាន Berkshire Hathaway ។ គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា វិនិយោគិន​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​នៅ​លើ​ពិភពលោក ។

ដោយ​មាន​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ៧៨,៩ ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ខែ ​​សីហា ឆ្នាំ ២០២០ បាន​ញាំង​ឲ្យ លោក warren buffett ក្លាយ​ជា​អ្នក​មាន​បំផុត​ទី ៧ នៅ​លើ​ពិភពលោក។

ក្នុង​ទស្សនវិជ្ជា​បន្សល់​ខាងលើ មាន​អ្នក​យក​ទៅ​វិភាគ​ថា​លោក​ចង់​និយាយ​អំពី​មនុស្ស​ភាគច្រើន​ដែល​និយម​ទិញ​របស់របរ​ច្រើនៗ​ សូម្បី​តែ​ដែល​មិន​ទាក់ទង​ឬ​មិន​ចាំ​បាច់​សោះ ។ ពួកគេ​ត្រូវ​ល្បួង​ដោយ​​ការឃោសនា​គួរ​ឲ្យ​ចាប់អារម្មណ៍ ឬ​ការ​បញ្ចុះ​ថ្លៃ ដូចជា​ សំលៀកបំពាក់​អលង្ការ ទូរស័ព្ទ ឬ​ឡាន​តាម​ម៉ូដែល​ថ្មីៗ។ល។

លោក​ថា​ មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ទិញទុក​តែ​របស់ ​ដែល​ពេល​ខ្លះ​មើល​ទៅ​គួរ​ហួសចិត្ត​ដូចជា ប៊ឺហ្គឺរ ដែល​អ្នក​កំពុង​ញ៉ាំ​ អាហារ​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ ធ្វើ​ឲ្យ​​ពួកគេ​មាន​អារម្មណ៍​ល្អ​ហើយ​យើង​ភ្លេច​ថា លើស​ទម្ងន់។ល។

នេះ​បង្ហាញ​ថា​ មនុស្ស​ប្រើ​អារម្មណ៍​ជា​ជាង​ការ​ប្រើ​ចំណេះដឹង ​ដូច្នេះ​យើង​បាន​ឃើញ​៩០ភាគរយ ​ទិញ​របស់​ដែល​យើង​មិន​ប្រាកដ​ថា ចូលចិត្ត​ដើម្បី​ធ្វើឲ្យ​មនុស្ស​ដទៃ​ទៀត​ចាប់អារម្មណ៍ ឬ​ឲ្យ​ដូច​គេ​ឯង​តែ​ប៉ុណ្ណោះ។


មាន​ហេតុផល​ជា​ច្រើន​ ហេតុអ្វី​បាន​ជា​មនុស្ស​ម្នាក់ៗ អាច​ទិញ​អ្វីៗ​ដោយ​ភាព​មិន​ចេះ​នឿយហត់​ ហើយ​បើ​យល់​អំពី​គំនិត​ឬ​ទម្លាប់​ដ៏​ចម្បង​នោះ​ យើង​នឹង​យក​ជោគជ័យ​លើ​ទីផ្សារ​បាន ។ យើង​ត្រូវ​ដឹង​ថា របស់​របរ​ភាគ​ច្រើន​ដែល​ត្រូវ​បាន​ទិញ គឺ​មិន​មាន​ប្រយោជន៍ តែ​ជា​ការ​ទាក់ចិត្ត​ទាក់​ភ្នែក។ មនុស្ស​មាន​ទំនោរ​ចំណាយ​លើ​របស់​ទាំងនោះ​ទាំង​មិន​ចាំបាច់​ តែ​ព្រោះ​អារម្មណ៍​ស្រើបស្រាល ពេល​ខ្លះ​ក៏​ប្រើ​វា​មួយ​រយៈពេល​ខ្លះ​ក៏​ទុក​ចោល។

រៀន​យល់​អំពី​ចិត្តសាស្ត្រ​មនុស្ស​ថា តើ​មាន​អ្វី​ដែល​ញាំង​ឲ្យ​ពួកគេ​ចង់​បាន​ខ្លាំង ​ព្រម​ចំណាយ​លុយ​មិន​ឈប់ ប៉ុន្តែ​ថា​របស់​ទាំងនោះ ប្រើ​បាន​ទេ​ ប្រសិន​បើ​ទីផ្សារ​ត្រូវ​បាន​បិទ​ក្នុង​រយៈ​ពេល​ដប់​ឆ្នាំ​ដូច​មហា​សេដ្ឋី Warren Buffett  បាន​លើកឡើង?

តាម​ពិត​គាត់​ចង់​ឲ្យ​យល់ថា វិធី​ដែល​យើង​គ្រប់គ្នា​កំពុង​វិនិយោគ​លុយ​របស់​ខ្លួន​ គឺ​មាន​សារៈសំខាន់​ខ្លាំង ព្រោះ​ថា ​ដែល​ប្រើ​ប្រាក់​កាន់តែ​ច្រើន​ យើង​នឹង​ឆ្ពោះ​ទៅ​រក​ភាព​ក្រីក្រ​បាន​កាន់​តែ​លឿន ព្រោះ​ទោះ​យើង​មិនមែន​ជា​អ្នក​តែ​យើង​ត្រូវការ​របស់​ច្រើន​ពេក ​នៅ​ក្នុង​ជីវិត​ដែល​ធ្វើ​ឲ្យ​​ត្រូវតែ​ក្រីក្រ។

ស្វែងរក​ការ​វិនិយោគ​ប្រាក់​នៅ​ក្នុង​គម្រោង​ដ៏​មាន​តម្លៃ​ ដែល​នឹង​នាំ​មក​នូវ​ប្រាក់ចំណេញ ​ដូចជា​ការ​ទិញ​ដី​ឬ​មាស​ជា​អត្ថន័យ​ពិត​នៃ​ពាក្យ​ខាងលើ។

ដីធ្លី មាសប្រាក់ លង្ហិន​ប្រេង និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​នឹង​មិន​ដែល​បាត់បង់​តម្លៃ​របស់​វា​ឡើយ ហើយ​ភាគច្រើន​ពេលណា​ពួកគេ​ឡើង​ថ្លៃ ព្រោះ​តម្រូវការ​តែងតែ​ស្ថិតស្ថេរ​ឬ​កើន​ចំណែក​ធនធាន​ថយ​ជានិច្ច​។

ដូច្នេះ​ចូរ​គិត​ពី​ការ​វិនិយោគ​ប្រាក់​ក្នុង​រឿង​ណា​ដែល​រក​ផល​ចំណេញ​បាន ​ក្នុង​រយៈពេល​ដែល​សូម្បី​ទីផ្សារ​ធម្មតា​ត្រូវ​បិទ​អស់​រយៈ​ពេល​ដប់​ឆ្នាំ​ក្ដី​វា​នៅ​តែ​មាន​តម្លៃ។

ប្រែសម្រួល៖ សុភា

ប្រភព៖ triplemmarketin

ចុចអាន៖ចង់​សងបំណុល​យ៉ាង​ណា ​ឲ្យ​បាន​លឿន?

ចុចអាន៖នាយក​ប្រតិបត្តិ XPENG MOTORS ក្លាយ​ជា​សេដ្ឋី​ដោយសារ​តែ​​ផ្សារហ៊ុន​នៅ NEW YORK កើន​ឡើង​ប្រជែង​ ELON MUSK

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម