Connect with us

KPT+

សុវត្ថិភាពជារឿងធំនៃសេដ្ឋីៗ មកស្គាល់​ប្រព័ន្ធការពារផ្ទះថ្លៃបំផុតទំាង​៥

បានផុស

នៅ

ប្រព័ន្ធសន្តិសុខការពារ​ផ្ទះសម្រាប់មហាសេដ្ឋីទំាងនេះ​ថ្លៃកប់ៗ ​ហើយ​អាច​ការពារពួកគេបានយ៉ាង​អស្ចារ្សបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីមួយ លេណដ្ឋាន Bunkers តម្លៃមួយលានកន្លះ ដុល្លារ

លេណដ្ឋានមិនមែនជាប្រព័ន្ធសន្តិសុខទេ ប៉ុន្តែរបៀបរស់នៅលាក់ខ្លួន មាន​ប្រព័ន្ធថាមពលកម្ដៅផែនដី អាចធ្វើជាផ្ទះសម្រាប់រយៈពេលយូរ គេចចេញពីភ្នែកអ្នកនៅលើដី។ លេណដ្ឋានអាចមានស្ប៉ា ភោជនីយដ្ឋានឬ amphitheaters ដូច្នេះគេ​នឹងមិនមានអារម្មណ៍ខុសគ្នាពីការរស់នៅលើដី ឡើយ។ ប្រព័ន្ធទាំងនេះត្រូវបានប្រើប្រាស់ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរហើយពួកគេក៏មានគ្រាប់រំសេវសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ។

ទីពីរ ប្រព័ន្ធសុវត្ថិភាពអ័ព្ទផ្សែងតម្លៃ ៥០,០០០ ដុល្លារ

វានឹង​បញ្ចេញអ័ព្ទលើពួកដែលហ៊ាន​មក​លុកលុយ​រំខានដល់ផ្ទះអ្នក។ សមត្ថភាពផលិតឧស្ម័ននេះ​មានរយៈពេលរហូតដល់២៤ម៉ោងទើបអស់។ បច្ចេកវិទ្យានេះ​ត្រូវ​តំឡើងទៅក្នុងពិដាន។​ ទោះបីជា​មិនធ្វើឱ្យនរណាម្នាក់មានគ្រោះថ្នាក់ងតែអាចងងឹតមុខបាន។

ទីបី  Anti-Missile Device នៅលើយន្តហោះឯកជន តម្លៃ ១ លានដុល្លារ

មហាសេដ្ឋីចូលចិត្តធ្វើដំណើរជាមួយមធ្យោបាយធ្វើដំណើរឯកជនរបស់ពួកគេ។ ដូច្នេះ​គេ​ត្រូវតែទិញ Anti-Missile Device ដែល​ព័ទ្ធជុំវិញដោយឧបករណ៍ប្រឆាំងនឹងមីស៊ីលព្រមទំាង​ការពារយន្ដហោះពីការកកស្ទះចរាចរណ៍​ផង។ មិនមែន​មាន​តែ​ក្នុងខ្សែភាពយន្តទេ មន្ត្រីធំនៅអាមរិក​និងមហាសេដ្ឋីល្បី ៗ ក៏កំពុងតែប្រើប្រាស់ប្រព័ន្ធសន្តិសុខនេះ។

ទីបួន ទ្វារគេចខ្លួនសម្ងាត់

វាគឺជា​​ផ្លូវឆ្លងកាត់សម្ងាត់ដែលពួកអ្នកឆ្មក់ចូលមិនងាយដឹងនិងអាចរកឃើញឡើយ។ វាមិនមែន​មាន​តែ​នៅក្នុងខ្សែភាពយន្តទេ។ ​តាមពិត​ គេ​មានបន្ទប់សម្ងាត់និងផ្លូវចេញចូលដែលជាធម្មតាត្រូវបានលាក់បាំង​ក្នុងវិមាន​ធំៗ ហើយ​ពិតជាមាន​មែនក្នុងជីវិតពិតបច្ចុប្បន្ន។

ក្រុមហ៊ុនច្នៃប្រឌិតផ្ទះវិស្វកម្ម បានបង្កើតបច្ចេកវិទ្យាដ៏អស្ចារ្យមួយ ដែលរួមបញ្ចូលទាំងផ្លូវសម្ងាត់ទាំងនេះលាក់នៅក្នុងជញ្ជាំង ទូកាហ្វេ ចង្ក្រាន សួន ដើមឈើ ទូ​សៀវភៅ​ តុឬទូខោអាវ។ល។ លើសពីនេះទៅទៀត សូម្បីតែជណ្តើរត្រូវបានតំឡើងដោយប៊ូតុងសម្រាប់រត់គេចបាន​លឿនដែរ។ បច្ចេកវិទ្យានេះ មានអាយុកាលជាង ៣០ ឆ្នាំមកហើយ។ តែ​វាត្រូវបានបង្ហាញជាសាធារណៈ ថានេះជាមធ្យោបាយសុវត្ថិភាពខ្ពស់បំផុត។ ប្រព័ន្ធនេះ​មាន​ផ្ទុក​ម៉ាស៊ីនថតកាំរស្មីអ៊ីនហ្វ្រារ៉េដែល​អាចឱ្យ​ម្ចាស់ផ្ទះ​ដឹងពីសំឡេងចម្លែក​ជារលកសញ្ញាក្នុងចម្ងាយដល់ទៅ ១៥ គីឡូម៉ែត្រ។

ទី៥ Safe Core តម្លៃ ១៥០,០០០ ដុល្លារ

បច្ចេកវិជ្ជាទំនើបនៃ​ប្រព័ន្ធនេះអាចការពារផ្ទះទាំងមូលតែម្តង គេគ្រប់គ្រងផ្ទះទំាងមូល ដោយមាន​ជញ្ជាំងនិងទ្វារដែលបង្កប់ គ្រាប់កាំភ្លើងនិងគ្រាប់បែកផងដែរ។ បន្ទាយនេះ សាងសង់ធានាសុវត្ថិភាពគ្រួសារបានពេញមួយសប្តាហ៍មិនឱ្យមាន​ការលុកលុយ មុនពេលវារលត់វិញ៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ ប្រជុំតាមzoomបែបណា អាច​ការពារសុវត្ថិភាព​បានពីពួក hackers

ចុចអាន៖ ចំណេះជីវិតសំខាន់ៗ ដែលសាលាមិនបានបង្រៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១៤ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣១ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣៥ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម