Connect with us

KPT+

រឿងសម្ងាត់ ៧ យ៉ាងរបស់ស្រីៗដែលប្រុសៗស្មានមិនត្រូវ

បានផុស

នៅ

ជាទូទៅមនុស្សស្រីសម្បូររឿងសម្ងាត់ច្រើនជាងមនុស្សប្រុស។ នាងមិនសូវនិយាយចេញឲ្យគេឯងបានដឹងឡើយ សូម្បីតែមិត្តជិតស្និទ្ធឬដៃគូជីវិត។

តែ​រឿងទាំងនោះស្រីៗផ្សេងទៀតអាចស្មាន​ដឹងបាន ទោះបីជាសាមីខ្លួនមិននិយាយក៏ដោយ។

១. ឆ្លុះកញ្ចក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សស្រីចំណាយពេលយូរនៅមុខនៅក្នុងបន្ទប់ ជួនកាលមិនមែនតែងខ្លួនអីនោះទេ ប៉ុន្តែនៅឆ្លុះកញ្ចក់ផ្អៀងផ្អង កាច់រាង លេងស្ទីលទឹកមុខអីហ្នឹងឯង ។

២. ចូលចិត្ត​ដឹងឮរឿងអ្នកដទៃ

ទោះបីខំធ្វើពុតថា មិនធ្លាប់និយាយអំពីអ្នកដទៃក៏គ្មាននរណាគេជឿដែរ ព្រោះតាមការពិតវាជាទម្លាប់មួយរបស់មនុស្សស្រីទៅហើយ។ ស្រីៗឲ្យតែបាននៅជិតគ្នា ចូលចិត្តនិយាយសួរនាំ​ដឹងឮពីអ្នកដទៃ ហើយពេលខ្លះធ្លោយដល់ទៅនិយាយដើមប្រុសៗទៀត។​ ប៉ុន្តែជួនកាលពួកនាងគ្រាន់តែសរសើរគេនិងតូចចិត្ត​ខ្លួនឯងក៏មាន។

៣. Screenshots ផ្ញើឲ្យគ្នាមើល

ពេលមានរឿងអ្វីមួយចង់ប្រាប់គ្នាឲ្យដឹង ស្រីៗមិនទុកយូរទេ Screenshots ភ្លាមៗផ្ញើរឲ្យគ្នាមើល ហើយជួនកាលផ្ញើចូលគ្រុបចែកគ្នាវែកញែកទៀត។

៤. តាមដានដៃគូ

សម្រាប់មនុស្សស្រីដែលមានសង្សារ ៩៩ ក្នុងចំណោម ១០០ នាក់សុទ្ធតែតាមដានដៃគូរបស់ខ្លួន។ ស្រីៗមិនខុសគ្នាប៉ុន្មានទេចំពោះរឿងស្នេហា ដូចពាក្យចាស់ពោលថា “ម្ទេសឯណាមិនហឹរ ស្រីណាមិនចេះប្រចណ្ឌ”។ នាងតែងចង់ដឹងជានិច្ចថាសង្សារទៅណាមកណា ធ្វើអីខ្លះ នៅជាមួយអ្នក ជាដើម។

៥. ស្លៀកខោអាវគេងយប់ដដែលៗច្រើនថ្ងៃ

បើថាស្រីៗឧស្សាហ៍ក៏មិនត្រូវដែរ ព្រោះនាងចូលចិត្តស្លៀកខោអាវគេងយប់ ២-៣ ថ្ងៃជាប់មិនងាយបោកគក់សោះ។ តាមពិតស្រីៗគឺបែបនេះ ឧស្សាហ៍ការងារផ្ទះស្ទើរគ្រប់សព្វ តែខ្ជិលប្ដូរខោអាវគេងយប់ទៅវិញ។

៦. ចង់បានចំណាប់អារម្មណ៍

ពេលខ្លះគេអាចយល់ថាស្រីៗម្ញ៉ិម្ញ៉ក់ ប៉ុន្តែធាតុពិតនាងគ្រាន់តែត្រូវការឲ្យអ្នកដទៃមើលឃើញពីតម្លៃរបស់នាង ដែលមនុស្សភាគច្រើនយល់ច្រឡំថា វាជាការចង់បានចំណាប់អារម្មណ៍ទៅវិញ។

៧. ខ្ជិលកក់សក់

ស្រីៗមិនសូវកក់សក់ញឹកញាប់ដូចបុរសទេ ជួនកាលមួយអាទិត្យម្ដងទើបនាងលាងជម្រះសរសៃររបស់នាងចេញ ហើយពេលខ្លះខានទាំងងូតទឹកពេលព្រឹកទៀតផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bestie

ចុចអាន៖ ស្រឡាញ់មនុស្សប៉ះចំ​​បាក់ទឹកចិត្ត​ គួរធ្វើយ៉ាងណា?

ចុចអាន៖ មនុស្ស​ស្រីចរិតបែបនេះហើយ ដែលសក្ដិសម​ជាមួយការ​នៅម្នាក់​ឯង​ជាង​មាន​សង្សារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម