KPT+
ជឿទេថា មនុស្សនិយមរិះគន់អ្នកដទៃ ចម្រើនតែសត្រូវ ឲ្យខ្លួនឯងប៉ុណ្ណោះ!
មនុស្សនិយមរិះគន់អ្នកដទៃ មិនបានឆ្លុះបញ្ចាំងពីអត្តចរិតរបស់អ្នកដែលខ្លួនបានរិះគន់នោះឡើយ តែវាកំពុងឆ្លុះបញ្ចាំងពីខ្លួនឯងទៅវិញទេ។ ដោយសារតែការរិះគន់ជាការនិយាយអាក្រក់។ រីឯការនិយាយអាក្រក់កើតមកពីការគិតអាក្រក់ ហើយការគិតអាក្រក់កើតពីនិស្ស័យអាក្រក់។
នៅពេលមនុស្សណាម្នាក់ចូលចិត្តរិះគន់អ្នកដទៃ មានន័យថា ពួកគេកំពុងបង្កើតសត្រូវជាមួយអ្នកដទៃស្រេចទៅហើយ ព្រោះបានធ្វើឱ្យគេខឹង គុំគួននឹងខ្លួន។ មនុស្សនិយាយពីចំណុចអាក្រក់របស់អ្នកដទៃ គឺបានចាក់ដំបៅដែលគេកំពុងឈឺ។ ពួកគេធ្វើឲ្យអ្នកផ្សេងខឹង ហើយគេក៏ស្វែងរកចំណុចមិនល្អមករិះគន់ម្នាក់នោះវិញដូចគ្នា។ ត្រូវចាំថា មនុស្សដែលកំពុងរិះគន់អ្នកដទៃក៏មានចំណុចអាក្រក់ដែរ មិនមែនមានតែគេនោះទេ។
ការរិះគន់គឺជាការបង្កើតភាពស្មុគស្មាញដល់ខួរក្បាលខ្លួនឯង ដោយបានយកចំណុចអាក្រក់មកដាក់ក្នុងខួរក្បាលច្រើនពេក ធ្វើឲ្យចិត្តសៅហ្មងតឹងតែង អាប់អួរមិនស្រស់ថ្លាឡើយ។ កាលណារិះគន់ នោះមានន័យថា ពួកគេកំពុងបង្កើតសត្រូវឲ្យខ្លួនឯងគ្រប់ទីកន្លែង។
ជាទូទៅអ្នកដែលបានតែខាងរិះគន់អ្នកដទៃ គឺជាមនុស្សដែលបានតែខាងនិយាយ មិនពូកែធ្វើ គ្មានសមត្ថភាព គ្មានគំនិត និងគ្មានបញ្ញា។ ដោយសារតែមនុស្សល្អ និងមានសមត្ថភាពពិតប្រាកដគេមិនងាយរិះគន់អ្នកដទៃទេ។ បើអ្នកដទៃធ្វើខុស គេនឹងកែលំអដោយប្រើពាក្យសម្ដីលើកទឹកចិត្តជាជាងដាក់បន្ទុកស្ដីបន្ទោស។
មនុស្សពូកែរិះគន់គេបានត្រឹមតែគេស្អប់ ប៉ុន្តែអ្នកដែលនិយមកែលម្អនឹងត្រូវបានគេគោរពឲ្យតម្លៃ។ អ្នកពូកែរិះគន់ជាមនុស្សខ្វះញាតិ ខ្វះមិត្តភក្តិ និងខ្សត់អ្នករាប់អាន។ រីឯមនុស្សដែលប្រើពាក្យសម្ដីពិរោះពិសាក្នុងន័យកែលំអតែងតែសម្បូរទៅដោយញាតិ មិត្តភ័ក្ដិ ស្រឡាញ់រាប់អាន។
មនុស្សចូលចិត្តរិះគន់ចម្រើនតែមនុស្សស្អប់ ចំណែកមនុស្សចូលចិត្តកែលំអសម្បូរមនុស្ស ស្រឡាញ់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ HBR
ចុចអាន៖ហេតុផលដែលនាយករដ្ឋមន្ត្រី Koo លេចធ្លោខ្លាំងក្នុងរឿង The King
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង