ទម្លាប់​ខ្លះ ដែល​ប្រៀប​ដូច​កំពុង​​ដុត​កម្ទេច​ចោល​ចំណូល​​ដែល​រក​បាន​ដោយ​ពិបាក – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ទម្លាប់​ខ្លះ ដែល​ប្រៀប​ដូច​កំពុង​​ដុត​កម្ទេច​ចោល​ចំណូល​​ដែល​រក​បាន​ដោយ​ពិបាក

Published

on

រក​បាន​ប៉ុណ្ណា​ចាយ​មិន​ប៉ុណ្ណឹង ​ទោះ​ខំ​រក​មួយ​ជីវិត​ទៀត​ក៏​គ្មាន​សល់​ប្រាក់​ដូច​គេ​ឯង​ដែរ​ បើ​សិន​យើង​នៅ​តែ​មាន​ទម្លាប់​ចាយ​វាយ​ប្រាក់​តាមវិធី​ខាងក្រោម​នេះ ៖

១. ល្មោភ​ទិញ​វត្ថុ​ដែល​មាន​តម្លៃ​ថោក

គ្រប់គ្នា​តែង​មាន​ទំនោរ​គិត​ថា ​សន្សំប្រាក់​បាន​ខ្លះ​គឺ​ជា​ការ​ជ្រើសរើស​ជម្រើស​ថោក​ជាង​ ប៉ុន្តែ​តាម​ពិត​ទៅ​គុណភាព​មាន​រយៈ​ពេល​យូរ​ជាង​នេះ​ ទើប​ជា​ការ​សន្សំ។ ជម្រើស​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​​ ទោះ​ចំណាយ​ច្រើន​បន្តិច​មែន ​តែ​គឺ​ជា​ផ្នត់​គំនិត​មួយ​ដែល​ប្រសើរ​ជាង​ ប៉ុន្តែ​យើង​កម្រ​គិត​ដូចនេះ​ណាស់ ​ព្រោះ​របស់​ថ្លៃ​​ស្មើ​នឹង​លុយ​ច្រើន។

ចំណាយ​លុយ​លើ​របស់​របរ​ថោក​តែ​ត្រូវការ​​ញឹកញាប់ ​មិន​អាច​ជួយ​សន្សំ​ប្រាក់​បាន​ឡើយ​ យល់​ល្អ​គួរ​ទិញ​របស់​មួយ​ដឹង​មួយ ​ទើប​អាច​​ជួយ​សន្សំប្រាក់​យើង​ក្នុង​រយៈ​ពេល​វែង​មកវិញ។

២. ចូលចិត្ត​តែ​ការ​​បញ្ចុះ​តម្លៃ

គ្រប់គ្នា​ជឿ​ថា​ ការ​ទិញ​របស់របរ​នៅ​ពេល​បញ្ចុះ​តម្លៃ​ គឺ​ជា​ការ​សន្សំ​ប្រាក់។ ប៉ុន្តែ​មិន​ទាំងអស់​ទេ ​របស់​ខ្លះ​បញ្ចុះ​តម្លៃ​គ្រាន់តែ​ជា​ការ​បន្លំ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ចូរ​ទប់ស្កាត់​ការ​ទិញ​របស់​ដែល​មិន​ចាំបាច់ ​ឬ​គ្រាន់តែ​ឃើញ​គេ​បញ្ចុះ​តម្លៃ​ថោក​ៗ​តែ​ប៉ុណ្ណោះ។

៣. គណនី​សន្សំ​ងាយ​នឹង​ចូល​ប្រើ​បាន

សព្វថ្ងៃ​នេះ​ App ធនាគារ​តាម​អ៊ីនធឺណិត​ គឺ​​ងាយស្រួល​ក្នុង​ការ​សន្សំប្រាក់​របស់​យើង។ បើ​វា​ងាយស្រួល​ចូល​ក្នុង​គណនី​ពេក ​នោះ​ប្រាក់​របស់​យើង​ក៏​ងាយ​នឹង​ចេញ​បាន​ស្រួល​ដូចគ្នា។

ចូរ​ស្វែងរក​គណនី​សន្សំ​ដែល​មិន​អាច​ចូល​ដំណើរការ​បាន​ ហើយ​មិន​អាច​ភ្ជាប់​ទៅ​គណនី​បច្ចុប្បន្ន​របស់​យើង​ដូចគ្នា។ នេះ​ក៏​ជួយ​យើង​ឱ្យ​គិត​ពី​ការ​ផ្ទេរ​ប្រាក់ ​ប្រសិន​បើ​វា​មិន​ងាយស្រួល​ក្នុង​ការ​ធ្វើ​ យើង​នឹង​បោះបង់​ចោល​មិន​ខាន។

៤. មិន​បាន​កំណត់​គោលដៅ​ហិរញ្ញវត្ថុ

នៅ​ពេល​ដែល​យើង​កំណត់​គោលបំណង​សន្សំ​ប្រាក់​ យើង​អាច​ទទួល​បាន​គំនិត​ធំៗ​ជា​ច្រើន។ ឧទាហរណ៍​​ជំនួស​ឱ្យ​​ការ​កំណត់​គោលដៅ​មិន​បរិភោគ​នៅ​ខាងក្រៅ ​ដោយ​អនុញ្ញាត​ឲ្យ​ខ្លួនឯង​ញ៉ាំ​ក្រៅ​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ​ជំនួស​ឱ្យ ២ ឬ ៣ ដង​ធម្មតា​របស់​យើង។

៥. មិន​សរសេរ​បញ្ជី​ទិញ​ទំនិញ

នៅ​ពេល​យើង​ឃ្លាន​ យើង​នឹង​ទិញ​អាហារ​លើស​ចំនួន​ប្រហែល ២០% ទាំង​ដែល​ដឹង​ថា​ទទួលទាន​មិន​អស់។ ប៉ុន្តែ​បើ​យើង​ចេះ​គិត​គូរ​មុន​ពេល​ចាកចេញ​ពី​ផ្ទះ​ ដោយ​ធ្វើ​បញ្ជី​យ៉ាង​តឹងរ៉ឹង​នូវ​អ្វី​ដែល​ត្រូវ​កាត់បន្ថយ​បាន​ នេះ​ក៏​ជា​រឿង​ម៉្យាង​ដើម្បី​សន្សំ​ប្រាក់​ខ្លះ​មក​ដែរ។ បើ​ទំនិញ​ទាំងនោះ​មិន​មាន​នៅ​ក្នុង​បញ្ជី​ទេ​ កុំ​បាច់​ទិញ​នាំ​ចំណាយ​ប្រាក់​ច្រើន។

woman is holding bill and credit card in hands and calculating the costs

៦. មិន​ឆ្លៀត​ពេល​ដើម្បី​រំលោះ​ផ្ទះ

និយាយ​ពី​ការ​រស់នៅ​ គឺ​ជា​រឿង​មួយ​ដែល​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​សន្សំ​ប្រាក់។ បើ​មាន​ផ្ទះ​ជា​ខ្លួនឯង​ យើង​មិនបាច់​អស់​ប្រាក់​ថ្លៃ​ផ្ទះ​ជួល​សឹង​តែ​​រាល់​ខែ​ឡើយ។ ហើយ​យើង​មាន​ផ្ទះ​​ជា​របស់​ខ្លួនឯង ​អាច​បើក​មុខរបរ​លក់​ដូរ​ ដើម្បី​ជួយ​ផ្គត់ផ្គង់​ការ​ចំណាយ​ក្នុង​គ្រួសារ។

ការ​បង្កើត​ផ្នត់​គំនិត​នេះ ​គឺ​ជា​អ្វី​ដែល​ជួយ​យើង​សន្សំ​ប្រាក់​បាន​ច្រើន​ក្នុង​រយៈ​ពេល​វែង ​ហើយ​មិន​ខាត​បង់​ច្រើន។ ដូច្នេះ​ប្រកាន់​ខ្ជាប់​ការ​ចំណាយ​ប្រាក់​លើ​របស់​ចាំបាច់ ដើម្បី​បង្កើត​វិធី​សន្សំ​ប្រាក់​ឲ្យ​កាន់​តែ​ប្រសើរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖lifehack

ចុចអាន៖WARREN BUFFETT ៖​ ចូរ​ទិញ​អ្វី​យើង​នឹង​ចំណេញ​ សូម្បី​ទីផ្សារត្រូវបានបិទដល់ទៅ១០ឆ្នាំ

ចុចអាន៖ចង់​សងបំណុល​យ៉ាង​ណា ​ឲ្យ​បាន​លឿន?

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម