សញ្ញាបង្ហាញថា គូប្រជែងកំពុង​ធ្វើឱ្យយើងព្រួយខ្លាចជារៀងរាល់ថ្ងៃ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

សញ្ញាបង្ហាញថា គូប្រជែងកំពុង​ធ្វើឱ្យយើងព្រួយខ្លាចជារៀងរាល់ថ្ងៃ

Published

on

ចាប់តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិកសម័យទំនើបលើកដំបូងត្រូវបានប្រារព្ធឡើងនៅឆ្នាំ ១៨៩៦ អត្តពលិកម្នាក់ៗ បានខិតខំប្រឹងប្រែងដើម្បី “រកឱ្យបានមេដាយមាស” ។  ពួកគេហ្វឹកហាត់ច្រើនម៉ោង រក្សាអាកប្បកិរិយាវិជ្ជមាន និងយកឈ្នះការភ័យខ្លាចក្នុងគោលបំណងដើម្បីសម្រេចបាននូវភាពល្អបំផុតដែលមាន​ភស្តុតាង (មេដាយ)។

បែរមកវិស័យការងារ សញ្ញា​មួយចំនួនបង្ហាញថា ​អ្នកកំពុងបាក់ក្រោ​មការបន្លាចរបស់គូប្រជែងរួមមាន៖

១ អ្នកតាមដានគេគ្រប់ដង្ហើមចេញចូល

ការតាមដានជារឿងត្រឹមត្រូវ​ តែបើកភ្នែកមកតាមដានភ្លាម​បំភ្លេចចោលការងារខ្លួនជារឿងខុសឆ្គង ហើយ​យើងកំពុងត្រៀមក្នុងការ​ទទួលយកបរាជ័យ។

២ ចូលចិត្ត​លើកនិយាយអំពីភាពទន់ខ្សោយ​របស់គូប្រជែង

អ្នកតែងសប្បាយពេលឃើញគូប្រជែងមានកំហុស​ ដូច្នេះអ្នកកំពុងភ័យខ្លាច​ហើយ​មើលរំលងចំណុចខ្លាំងរបស់គេ។

៣ អ្នកចង់ដឹងអំពីគ្រប់យ៉ាង​ក្នុងភាពស្ងប់ស្ងៀម​របស់គេ

សូម្បីតែ​ភាគីខាងណោះមិនមាន​អ្វីលេចចេញមកក៏អាចធ្វើឱ្យអ្នកសង្ស័យ​នៅមិនសុខទៅហើយ នេះជាការបរាជ័យ​មុនប្រយុទ្ធ​ដល់ទីបញ្ចប់។

៤ អ្នកចង់បានឱ្យដូចគ្រប់ទម្រង់ដែលគូប្រជែងកំពុងធ្វើ

គេកំពុងក្រឡុកធ្វើឱ្យយើងបាត់បង់ខ្លួនឯង​ មិនស្គាល់ខ្លួនឯងជាអ្នកណា​ ហើយ​កំពុង​រងសម្ពាធពីសកម្មភាពរបស់គេ។

ដំណោះស្រាយ៖

យកឈ្នះការភ័យខ្លាចគឺពិតជាទទួលបានជ័យជំនះបានពាក់កណ្តាល ចំណែកបរាជ័យ​ឬជោគជ័យក្នុងផ្លូវរបស់ខ្លួន​ជារឿងគួមោទកភាព។

កុំព្យាយាម​ធ្វើខ្លួដូចគេ​ ហើយ​បញ្ឈប់គោលដៅពីមុន​កណ្តាលផ្លូវបត់ចង្កូតទៅតាមគេ ព្រោះយើងកំពុងត្រូវគេដឹកនាំហើយ។

ខំបំពេញតាមការរំពឹងទុករបស់ខ្លួន ហើយ​អនុវត្តវិធីនៃការសម្រេចគោលដៅរបស់យើង ដោយកុំប្រៀបធៀប។ ការប្រកួតប្រជែងទៅក្នុងទស្សនវិស័យវិជ្ជាជីវៈ គឺ​ធ្វើលំហាត់ថ្មី​រៀនសហការគ្នា​និង​ស្វែងរក ចំណុចដែលគូប្រជែង​អាចបង្រៀនយើង ពុំមែនចំណុចខ្សោយ​ឬចម្លងតាមនោះទេ។

វិភាគ​ឱ្យបានស៊ីជម្រៅ ផ្តោតលើសកម្មភាពខ្លួនឯងមិនមែនមនុស្សដែលនៅជុំវិញឬគូប្រជែងឡើយ មានតែយើងប៉ុណ្ណោះ​ដែលអនុញ្ញាត្តឱ្យពួកគេ​យកប្រៀបបានឬមិនបាន។

យកឈ្នះការភ័យខ្លាច

អាចយកឈ្នះចំណុចនេះបាន តោងចេះទទួលស្គាល់ថា ​ជោគជ័យគឺការរស់នៅឬធ្វើអ្វីមួយ​ជាមួយគំនិតថ្លាត្រជាក់​ គ្មាន​ការភិតភ័យ មិនថាលទ្ធផល​បែបណា​យើង​បានជោគជ័យ ព្រោះ​កំពុងរក្សា​គោលដៅ​និងភាពជាខ្លួនឯងបាន។

សម្រាប់ក្រុមហ៊ុន ស្ថាប័ន ការចង់ឈ្នះ​អ្នកណាម្នាក់ហួសហេតុពេកជាសញ្ញានៃមហន្តរាយក្នុងអាជីព។ ហានិភ័យនេះអាចបញ្ចប់បាន​ប្រសិនយើងចេះ យកឈ្នះការភ័យខ្លាចតាម​រយៈការផ្លាស់ប្តូរពីរិះគន់មកជារៀនសូត្រ ពីមើលស្រាលមកជាប្រុងប្រៀប ពីប្រៀបធៀបមកជា​មានភាពផ្ទាល់ខ្លួន៕

ប្រែសម្រួល៖ Mr Tomorrow

ប្រភព៖ Jobest

ចុចអាន៖ កុំ​និយាយ​បែប​នេះ​ទៅ​កាន់​មិត្ត​រួម​ការងារ​​ បើ​នៅ​ចង់​ឲ្យ​គេ​ផ្ដល់​តម្លៃ

Click to comment

Leave a Reply

Your email address will not be published.

12 − ten =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានអន្ដរជាតិ39 mins ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ1 hour ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ1 hour ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានជាតិ2 hours ago

ពលរដ្ឋ​ដែល​សង្ស័យ​ខ្លួន​ជាប់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨វិច្ឆិកា ៩២នាក់​នៅ​បាត់​ដំបង ស្ម័គ្រ​ចិត្ត​មក​ធ្វើ​តេស្ត

ព័ត៌មានពេញនិយម