បច្ចេកទេសដែលផ្តល់តម្លៃដល់អ្នកដទៃតាំងពី​ក្នុងជំនួបដំបូង – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

បច្ចេកទេសដែលផ្តល់តម្លៃដល់អ្នកដទៃតាំងពី​ក្នុងជំនួបដំបូង

Published

on

ចង់ធ្វើឱ្យនរណាម្នាក់មានអារម្មណ៍ថា ខ្លួនគេជាមនុស្សសំខាន់បំផុតក្នុងលោក គឺមិនបានធ្វើឱ្យយើងខាតបង់អ្វីទាំងអស់ ផ្ទុយទៅវិញ​ អ្នកបង្កើតនោះនឹងមានមន្តស្នេហ៍មិនចេះរីងស្ងួត។
បើសិនជាយើង ទៅសាក​សួរមនុស្សនានា ឱ្យពិពណ៌នាអំពីបុគ្គលដែលមានមន្តស្នេហ៍ជាងគេបំផុតនៅលើពិភពលោក ចម្លើយដែលយើងនឹងឮជាញឹកញាប់ មិនមែនជាព័ត៌មានលំអិតនៃអាកប្បកិរិយាមនុស្សទេ ប៉ុន្តែលទ្ធភាព​ដែល​ពួកគេធ្វើឱ្យអ្នកដែលនៅក្បែរមានអារម្មណ៍ល្អ។

សូមយកការជួបរបស់អ្នកកាសែតអង់គ្លេស Jenni Murray’s ជាមួយលោកប៊ីល គ្លីនតុនជាឧទាហរណ៍។ លោកស្រីបានសរសេរអំពីការជួបយ៉ាងខ្លីជាមួយអតីតប្រធានាធិបតី នៅឯពិធីទទួលភ្ញៀវមួយក្នុងឆ្នាំ ២០០៤ ថាលោកគ្លីនតុន បានធ្វើអោយគាត់មានអារម្មណ៍ដូចជា ស្ត្រីតែម្នាក់គត់នៅលើពិភពលោកហើយថា គាត់មិនដែលជួបនរណាម្នាក់ដែលពូកែកសាងភាពរំភើបបែបនេះទេ។

សូមរៀនបច្ចេកទេសដែលផ្តល់តម្លៃដល់អ្នកដទៃ​ក្នុងជំនួបដំបូង​ ដែលនេះអាចបង្កើនឥទ្ធិពល​របស់យើង​ទៅលើអ្នកដទៃបាន៖

១ កុំនិយាយច្រើន

មនុស្សជាច្រើនគិតថា ការ​ធ្វើឱ្យមនុស្សផ្សេងទៀតមានអារម្មណ៍ល្អ សម្ធាធធ្លាក់ទាបមកងាយ​ស្រួល និងចិត្ត​គំនិត​រីករាយ គឺត្រូវនិយាយអ្វីដែលកំប្លែងឬត្រឹមត្រូវ ប៉ុន្តែយោងទៅតាមអ្នកឆ្លើយសំណួរ Quora ជាច្រើននិយាយថា កលល្បិចពិតប្រាកដគឺមិននិយាយតែជា​អ្នកស្តាប់ល្អហើយយល់ច្បាស់ថាដើម្បីធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាគេកំពុង​សំខាន់ យើង​ត្រូវចេះ​ចែករំលែកការចាប់អារម្មណ៍ខ្លះបន្ថែមពីលើសម្តី​របស់ពួកគេ។

២ ធ្វើឱ្យគេនោះមាន​អារម្មណ៍ដូចជាអ្នកជំនាញ

ធ្វើឱ្យភាគីផ្សេងទៀត ដើរតួនាទីជាអ្នកជំនាញនិងជក់ចិត្ត​ក្នុងការនិយាយ​អំពីបទពិសោធន៍ ការងារ ចំណេះដឹងនិងការគិត របស់ពួកគេហើយ​យើង​ស្តាប់យកចិត្ត​ទុកដាក់នឹង​សាង​ឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅតាមវិធីដ៏មានឥទ្ធិពលពីរ ទីមួយ «ចាប់បានអារម្មណ៍​មនុស្សនោះដោយផ្ទាល់» និងទីពីរ «យើង​អាចរៀនវត្ថុជាច្រើនពីពួកគេ»។

ហើយអ្វីដែលកាន់តែប្រសើរជាងនេះទៀត វិធីនេះ​ជួយឱ្យយើង​អាចធ្វើការជាមួយមនុស្សគ្រប់គ្នាបានច្រើន។ អ្នកនិពន្ធ Bradley Parker ដែលណែនាំអ្នកថា“ មនុស្សគ្រប់គ្នាដែលយើងបាន​ជួបតែងបានស្គាល់អ្វីមួយដែលយើង​មិនដែល​បាន​ស្គាល់” ធ្វើឱ្យពួកគេនិយាយឱ្យបានវែងឆ្ងាយ ហើយធ្វើឱ្យពួកគេមានអារម្មណ៍ថា គេមានចំណេះដឹងដ៏សំខាន់ដែលយើងចង់រៀន” ។

៣ សួរសំណួរដែលកាន់តែធ្វើឱ្យការនិយាយ​ស៊ីជម្រៅឡើង

ត្រូវ​សួរសំណួរល្អ ៗ ដែលជាប្រភេទ​សំណួរបើកចំហឱ្យពួកគេ​ស្រួលឆ្លើយ​ពីទស្សនៈជាជាងវិទ្យាសាស្ត្រ។ ប្រសិនបើចង់អោយពួកគេមានអារម្មណ៍ថា ស្ថិតនៅជាមនុស្ស​សំខាន់​នៃការសន្ទនា​សូមដាក់ទូរស័ព្ទចុះឬចុចចោលកុំទទួល​ដែលជា​ វិធីល្អបំផុតបង្ហាញនរណាម្នាក់ថា យើង​មិនចាប់អារម្មណ៍នឹងរឿងរ៉ាវអ្វីក្រៅ​ពីការ​សន្ទនា​ជាមួយ​ពួកគេទេ។

៤ គិតពីភាសាកាយវិកា​

ល្បិចទាំងអស់នឹងមិនដំណើរការទេប្រសិនបើយើង​គ្រាន់តែ​និយាយថា “ខ្ញុំចាប់អារម្មណ៍” ប៉ុន្តែកាយវិកា​ផ្ទុយ។ ដូច្នេះសូមយកមូលដ្ឋានភាសាកាយវិកា​មក​ប្រើមួយចំនួនផងដែរ។ អ្នកជំនាញខាងអាកប្បកិរិយាវេជ្ជបណ្ឌិត​ Liam Hayes លើកឡើងថា“ ការចង្អុលម្រាម៥ឆ្ពោះទៅរកអ្នកស្តាប់គឺជាសញ្ញានៃការទាក់ទាញ​ខ្លាំងមួយដែល​បង្ហាញថា យើងបានទាញពួកគេ​ឱ្យ​ចូលរួមយ៉ាងពេញ​លេញនៅក្នុងការសន្ទនា”។

ភ្នែកកាន់តែ​សំខាន់ណាស់។ ទាក់ទងនឹង​ភ្នែកដែលមិនចេះ​កុហក​យើង​ត្រូវតែ​នឹងនរ​ហើយ​ប្រើការគ្រវីគ្រាប់ភ្នែក​ដែល​សុភាពរាបសារ។

ហើយចុងក្រោយសូមញញឹម។ អាកប្បកិរិយាខ្លះដូចជាស្នាមញញឹម លើបបូរមាត់ និង​ផ្ទៃមុខរបស់យើងឆ្លុះបញ្ចាំងដោយស្វ័យប្រវត្តិនូវអារម្មណ៍​អ្វីមួយ​ដែលយើងកំពុងមាន​។

ស្រស់

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ49 mins ago

ក្តៅៗ!! សង្គ្រោះបន្ទាន់ជាច្រើននាក់ នៅខេត្តកំពង់​ឆ្នាំង​ ដោយសារពុលស្រាស

ព័ត៌មានជាតិ1 hour ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ2 hours ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ2 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ3 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម