Connect with us

KPT+

ពីក្រោយ​ជោគជ័យ ​នៃ​ក្រុមហ៊ុន nike

បានផុស

នៅ

NIKE ជា​យីហោ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា និង​ស្បែកជើង​ដ៏​ធំ​បំផុត​មួយ ត្រូវបាន​បង្កើតឡើង​នា​ឆ្នាំ ១៩៦៤ ដោយ​ស្ថាបនិក​ពីររូប ​គឺ​លោក Phil Knight និង Bill Bowerman​។​

​ជាង​កន្លះ​សតវត្ស​មក​ហើយ NIKE បាន​ក្លាយជា​ប្រេន​ពេញនិយម​ក្នុងចំណោម​ប្រេន​ដទៃ​ដូចជា ADIDAS និង PUMA ជាដើម ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​យក្ខ​នេះ​មានទ្រព្យ​សកម្ម​ប្រមាណ ៣៩.១ ប៊ី​លាន​ដុល្លារ និង​មាន​ទីតាំង​លក់​ប្រមាណ​ជា ១១៨២ កន្លែង​ទូទាំង​សកលលោក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី Forbes​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​មាន​គន្លឹះ​អ្វីខ្លះ​ដែល​នាំ​ឲ្យ​ស្ថាបនិក Phil Knight អាច​សម្រេច​ជោគជ័យ​ក្នុង​ការ​បើក​យីហោ​មួយ​នេះ​?

១. មិន​ខ្លាច​ចាប់ផ្ដើម​

ដើមឡើយ Phil Knight បាន​នាំយក​ស្បែកជើង​ពី​ប្រទេស​ជប៉ុន​ទៅ​លក់​នៅឯ​សហរដ្ឋអាមេរិក​ទាំង​ខ្លួន​ឯង​គ្មាន​ប្រាក់​ក្នុង​ខ្លួន ព្រមទាំង​គ្មាន​ជំនាញ​ផ្នែក​លក់​ផង​។ លោក​បាន​ស្នើ​ណាត់​ជួប​ជាមួយ​នាយក​ផ្នែក​ប្រតិបត្តិ​របស់​រោងចក្រ​ផលិត​ស្បែកជើង​ម៉ាក Tiger នៅ​ទីក្រុង Onitsuka ប្រទេស​ជប៉ុន ដើម្បី​ពិភាក្សា​ការងារ​រកស៊ី ហើយ​បាន​សន្យា​ថា​ នឹង​ទិញ​ស្បែកជើង​ពី​រោងចក្រ​នោះ​ទាំង​ដែល​ការពិត​លោក​គ្មាន​អ្វី​ឡើយ​។​

​បន្ទាប់ពីនោះ ស្ថា​និក​រូបនេះ​ត្រឡប់មក​សហរដ្ឋអាមេរិក​វិញ ដោយ​បាន​បើក​ក្រុមហ៊ុន Blue Ribbon Sports និង​ក្រោយមក​បាន​ប្តូរ​មកជា NIKE​។​

២. ប្រឹងប្រែង​ពេញទំហឹង​

ខណៈ​កំពុងមាន​អាជីវកម្ម​ផ្ទាល់ខ្លួន Knight ធ្លាប់​បម្រើ​ការងារ​ជា​គណនេយ្យករ​ និង​ជា​ជំនួយការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ ២-៣ ឆ្នាំ​ដែរ​។ កាលណោះ​ដោយសារ​លោក​ត្រូវការ​ចំណូល​ដើម្បី​ទប់​ការចំណាយ​ផ្ទាល់ខ្លួន​ខ្លះ ហើយ​ជួយ​ទ្រទ្រង់​អាជីវកម្ម​ដែល​ទើប​និង​បើក​ដំបូង​ខ្លះ​។​

​យ៉ាងណាក្ដី ប៉ុន្មាន​ឆ្នាំ​ក្រោយមក លោក​បាន​បោះ​ការងារ​នោះ​ចោល ហើយ​ងាក​មក​ចំណាយ​ពេល​សម្រាប់​តែ Blue Ribbon Sports ប៉ុណ្ណោះ​។​

៣. មាន​ផែនការ​ទី​ពីរ​ត្រៀម​

មេរៀន​សំខាន់​មួយទៀត​ដែលនាំ​ឲ្យ​ Phil Knight អាច​សម្រេច​ជំនួញ​យ៉ាង​ជោគជ័យ ​គឺ​លោក​តែងតែ​ត្រៀម​ផែនការ​ការ​ទី​ពីរ​ជានិច្ច​។ តាំងពី​ដំបូង​លោក​ដឹង​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​ទំនិញ​នៅ​ឯ Onitsuka ប្រទេស​ជប៉ុន​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ថ្មី​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ Phil បាន​គម្រោង​បន្ទាប់​រួចជាស្រេច​ ដើម្បី​ផលិត​ស្បែកជើង​ដោយ​ខ្លួនឯង​។ បែបនេះហើយ ទើប NIKE អាច​លេច​រូប​រាង​ឡើង ក្រោយពេល​ក្រុមហ៊ុន​នៅ​ជប៉ុន​ផ្ដាច់ការ​ទាក់ទង​ធ្វើ​ជំនួញ​ជាមួយ​។​

៤. ផ្តល់​ការជឿជាក់​ដល់​បុគ្គលិក​

​ក្រោយ​ផ្តាច់​ទំនាក់ទំនង​ពី​ក្រុមហ៊ុន​នៅ Onitsuka ប្រទេស​ជប៉ុន NIKE បាន​ជួប​ភាព​រង្គោះរង្គើ​ខ្លះ ព្រោះ​បាត់​ខ្នងបង្អែក​។ យ៉ាងណាក៏ដោយ ស្ថាបនិក​ក្រុមហ៊ុន ​ខិតខំ​ជំរុញ​កូនចៅ​របស់​ខ្លួន​ដោយ​ផ្តល់​ទំនុក​ចិត្ត និង​ក្តី​សង្ឃឹមថា ការ​ប្រឹងប្រែង​រប​ស់​បុគ្គលិក​ទាំងអស់ គឺជា​កត្តា​កំណត់​ពី​ជោគជ័យ ឬ​បរាជ័យ​ឲ្យ​ NIKE ដាច់ខាត ​មិនមែន​ពឹង​ពាក់​លើ​ក្រុមហ៊ុន​នៅ Onitsuka ទាំងស្រុង​នោះ​ទេ​។​

៥. ចេះ​បញ្ឈប់​បញ្ហា

ចាប់ពី​គ្រា​ដំបូង​ដែល NIKE បាន​ដំណើរការ Phil Knight បាន​យកឈ្នះ​ឧបសគ្គ​ជាច្រើន​រាប់​តាំងពី កង្វះ​លុយ​ទ្រទ្រង់​ក្រុមហ៊ុន ការ​តវ៉ា​ស្វែងរក​សិទ្ធិ​ធ្វើ​អាជីវកម្ម​ស្របច្បាប់​ជាមួយ​ក្រុមហ៊ុន​ផ្តល់​ការ​ផ្គត់​ផ្គង់​នៅ Onitsuka រួមទាំង​ការ​តតាំង​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​បាន​ចោទប្រកាន់​លោក​ពី​បទ​មិនបាន​បង់ពន្ធ​នាំចូល​ឲ្យ​ស្មើភាព​។​

​យ៉ាងណាក្ដី នាយក​ក្រុមហ៊ុន​រូបនេះ បាន​យល់ព្រម​បញ្ចប់​ទំនាស់​ជាមួយ​ដៃគូ​រកស៊ី Onitsuka ដោយ​ក្រុមហ៊ុន​នោះ ​យល់ព្រម​សង​ថ្លៃ​ពាក់កណ្ដាល​មក​ឲ្យ NIKE​។ ចំណែក​រូបលោក​ផ្ទាល់ ​បាន​យល់ព្រម​បង់ថ្លៃ ១ ភាគ ៣ នៃ​តម្លៃ​ពន្ធ​នាំចូល​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ទាមទារ​។​

​ដ្បិតតែ​បញ្ហា​ទាំងនេះ ហាក់​ចម្រូងចម្រាស​ខ្លាំង ​ធ្វើ​ឲ្យ​លោក​បាក់មុខ​បន្តិច​ក៏ពិតមែន ប៉ុន្តែ Phil Knight មាន​សមត្ថភាព​អាច​បញ្ឈប់​ការវិវាទ​បាន​ដោយ​រលូន​៕

ប្រែ​សម្រួល ​៖ សន្យា​

​ប្រភព​ ៖ Forbes​

ចុចអាន៖ ទាយលេង Nike និង Adidas មួយណាខ្លាំងជាង?

ចុចអាន៖ ពីដៃគូពាណិជ្ជកម្មមកជា​សត្រូវធំ រឿងពិតនៃបងប្អូនបង្កើតពីរនាក់ដែលសាង Adidas និង Puma

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម