Connect with us

KPT+

ជីវិតពិតកំពូលសេដ្ឋី Mukesh Ambani និងគំរូអាជីវកម្មដែលផ្លាស់ប្តូរសេដ្ឋកិច្ច​ឥណ្ឌា

បានផុស

នៅ

មហាសេដ្ឋី Mukesh Ambani ដែលជាវីរបុរសនៃល្បែងវិនិយោគនិងធុរកិច្ចកំពូលៗរបស់ប្រទេសឥណ្ឌាត្រូវបាន​គេទទួលស្គាល់ថា បានបន្សល់​កេរ្តិ៍តំណែលភាពជាអ្នកដឹកនាំដ៏អស្ចារ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានចែករំលែក​រឿងរ៉ាវនៃជីវិត​ខ្លួន​ដោយចាប់ផ្តើមថា ៖

«គឺម្តាយ​ខ្ញុំ! គាត់អស្ចារ្សណាស់ ដែលបានបង្រៀនខ្ញុំនិងបងប្អូនបង្កើតខ្ញុំនូវរបៀបប្រើប្រាជ្ញា ភាពអត់ធ្មត់ ចិត្ត​សប្បុរស ការអត់ធ្មត់និងការទទួលខុសត្រូវចំពោះគ្រួសារនិងប្រទេសជាតិទាំងមូល»

Mukesh Dhirubhai Ambani ដែលជាជើងឯកពិតក្នុងបណ្តាព្រេងនិទាននៃភាព​ជា​សហគ្រិននៅឥណ្ឌា គឺ​ជា​អ្នកដែលគេទទួលស្គាល់ថាបានប្រឈមមុខនឹងឧស្សាហកម្មឥណ្ឌាសម័យទំនើបយ៉ាងជោគជ័យ។

លោកជាប្រធាននិងនាយកគ្រប់គ្រងនៃក្រុមហ៊ុន Reliance Industries ដែលកំពុងដំណើរការជា “គំរូសម្រាប់សហគ្រិនវ័យក្មេង” ក៏ជា​ក្រុមហ៊ុនឯកជនដែលបានត្រួសត្រាយ​ផ្លូវទៅរក​កិច្ច​អភិវឌ្ឍនៃទំនើបកម្មឥណ្ឌា ថែមទំាង​កាន់កាប់ជំនួញធំនៅលើឆាកអន្តរជាតិរួមមាន​ ឌូបៃ និងជប៉ុន ក្នុងនាម​​ក្រុមហ៊ុនយក្ខផលិតប្រេងនិងឧស្ម័នទំហំប្រាក់ ៨៨ ប៊ីលានដុល្លារ ។

ប្រវត្តិសាស្ត្រនៃជោគជ័យ​របស់លោកចាប់ផ្តើមឪពុកខ្លួន​ឈ្មោះ Dhirubhai Ambani ដែលត្រឹម​ជាពាណិជ្ជករអំបោះនៅក្នុងឆ្នាំ ១៩៦៦ ក្រោយមកក្លាយជាក្រុមហ៊ុនវាយនភ័ណ្ឌតូចមួយ។

បុរសនេះ ត្រូវបានគេទទួលស្គាល់ថា ជាអ្នកមាន​ផែនការដ៏ល្អិតល្អន់បំផុត​ក្នុងការធ្វើជំនួញនិងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យរ។ Mukesh តែងតែជឿជាក់ថា “ការវិនិយោគលើឧត្តមភាព គឺជាការវិនិយោគនាពេលអនាគត” ។

ស្ទីលនិងយុទ្ធសាស្រ្តជំនួញរបស់ Mukesh ដើរតាមគន្លងរបស់ឪពុកដែលតែងរំលឹកកូនប្រុសឱ្យធ្វើតាមឧត្តមគតិនិងជាគំរូមួយសម្រាប់មនុស្សជំនាន់ក្រោយ ហើយគាត់ជាមនុស្ស​មាន​វិន័យមាន​ការប្តេជ្ញាចិត្ត ហើយ​និងជាតិនិយមចម្លងពីម្តាយ គឺលោកស្រី Kokilaben Ambani ។

«ទាំងអស់គ្នាតែង​តែ​តស៊ូឥតឈប់ឈរក្នុងជីវិត​មិនថា​អ្នកនិងខ្ញុំ ពីព្រោះយើងមិនដែលទទួលបានអ្វីដែលយើងចង់បានទេ។យើងតែងតែចង់បានបន្ថែម! អ្វីដែលសំខាន់និងដែលខ្ញុំបានរៀនពីជីវិត​ គឺមិនចុះចាញ់ » Mukesh Ambani

បច្ចុប្បន្ន លោក Mukesh Ambani ជាមហាសេដ្ឋីមានបំផុតទី ១៣ លើពិភពលោក ជាមួយ​អាយុ ៦២ ឆ្នាំដែលកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៥០ ប៊ីលានដុល្លារ ។

លោកក៏ជាជនជាតិឥណ្ឌាតែម្នាក់គត់ក្នុងចំណោមអ្នកមានបំផុតក្នុងលោក។ ទោះបីជាគាត់ចាប់ជាបុគ្គលមានទ្រព្យច្រើនជាងគេនៅឥណ្ឌាក៏ដោយ គាត់ត្រូវបានគេស្គាល់ថាជាមនុស្សដែលមានចិត្តសុភាពនិង​សីលធម៌។

Mukesh តែងតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីភរិយារបស់គាត់ឈ្មោះ Nita Ambani ដែលជាប្រពន្ធ ជាម្តាយ ជាអ្នកអប់រំ ជាមគ្គុទេស​មនុស្សធម៌ដល់ឯកអគ្គរដ្ឋទូតកីឡានិងវិស័យ​ជាច្រើនទៀត។ អ្នកស្រីកំពុងដំណើរការ​បេសកកម្មអាណាលីស្សាវ៉ាដែលមានគោលបំណងផ្តល់អាហារ៣ពេលពេញ ដល់សហគមន៍ដែលជួបការលំបាកនិងកម្មករជួរមុខប្រឈមនឹងបម្រាម​គោចរ ដែលជា​កម្មវិធីអាហារឥតគិតថ្លៃធំបំផុតមួយ ក្នុងចំណោមមូលនិធិនានានៅទូទាំងពិភពលោក។

លោកសេដ្ឋី Mukesh Ambani និងភរិយា NITAMukesh Ambani

កាលពីទសវត្សឆ្នាំ ១៩៧០ ក្រុមគ្រួសាររបស់លោក Mukesh Ambani បានរស់នៅក្នុងផ្ទះមួយដែលមានបន្ទប់តែពីរ នៅ Bhuleshwar, Mumbai ប៉ុន្តែក្រោយមក Dhirubhai បានទិញអគារកម្ពស់ ១៤ ជាន់នៅតំបន់ Colaba នៃទីក្រុង Mumbai ដែល Mukesh និងសមាជិកដទៃទៀតនៃគ្រួសារ Ambani រស់នៅអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ឥឡូវនេះលោក Mukesh Ambani រស់នៅជាមួយក្រុមគ្រួសាររបស់លោកនៅក្នុងអគារដែលមានទំហំ ៤០០,០០០ ហ្វីតការ៉េដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកនៅភាគខាងត្បូងទីក្រុងបុមបៃ។

អាជីវកម្មរបស់ក្រុមហ៊ុន Mukesh’s Reliance Industries ត្រូវបានរីករាលដាលពាសពេញវិស័យដូចជាការចម្រាញ់ប្រេងគីមីប្រេងនិងការលក់រាយ។ ទន្ទឹមនឹងឧស្សាហកម្មនេះលោកក៏ជាម្ចាស់ក្រុម Mumbai Indians Twenty-Twenty ដែលជាក្រុមកីឡាគ្រីឃីតក្រោមលីគកំពូលឥណ្ឌា។ គាត់គឺជាមនុស្សដែលមានគំនិតបើកចំហនិងស្វាគមន៍មនុស្សថ្មីនិងគំនិតច្នៃប្រតិដ្ឋ។

ក្រៅពីក្រុមហ៊ុនរបស់គាត់ Mukesh Ambani ក៏ធ្លាប់ជាសមាជិកនៃគណៈកម្មាធិការផ្សេងៗប្រធាននិងក្រុមប្រឹក្សានៃក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះនៅពេលខុសគ្នា។ គាត់ក៏ធ្លាប់បម្រើការជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានគ្រប់គ្រងឥណ្ឌា Bangalore ដែលជាវិទ្យាស្ថានគ្រប់គ្រងដំបូងរបស់ឥណ្ឌា។

ប្អូនប្រុសគាត់ឈ្មោះ Anil Ambani ដែលជាស្ថាបនិកនៃក្រុមហ៊ុន Reliance និងជាប្រធានក្រុមហ៊ុន Reliance Anil Dhirubhai Ambani Group ។ គាត់ក៏មានបងប្អូនស្រីពីរនាក់ឈ្មោះឌីឌីធីសាហ្គាហ្កូននិងនីណាកូតូថារី និងប្អូនប្រុសឈ្មោះអានីលអាម៉ានីជាមហាសេដ្ឋីជំនួញឥណ្ឌា និងជាប្រធានសម្ព័ន្ធភាព។ «ចូររក្សាញាតិរបស់អ្នក! ខ្ញុំតែងតែរក្សាមិត្តភក្តិនិងក្រុមគ្រួសារឱ្យនៅជុំវិញខ្លួន ដើម្បីនាំមកនូវភាពវិជ្ជមាននៅក្នុងជីវិត»។

Mukesh បានបញ្ចប់ការសិក្សាដំបូងរបស់គាត់នៅវិទ្យាល័យ Hill Grange នៅផ្លូវ Peddar, Mumbai ។ នៅទីនេះមិត្តភក្តិជិតស្និទ្ធរបស់ Mukesh Anand Jain និយាយថា គាត់ជាមនុស្សសាមញ្ញម្នាក់ ដែលសុបិនធំនិងស្វាគមន៍បញ្ហាប្រឈមមុខ។

កូនៗទំាងបីគឺ, Akash Ambani, Anant Ambani និង Isha Ambani

បញ្ចប់ការសិក្សាផ្នែកវិស្វកម្មគីមីក្រុងបុមបៃ លោកបានចាប់ផ្តើមកម្មវិធីអនុបណ្ឌិតពីសាកលវិទ្យាល័យស្ទែនហ្វដសហរដ្ឋអាមេរិក។

នៅឆ្នាំ ១៩៨០ នយោបាយឥណ្ឌាប្រែប្រួល និងបើកចំហរសេដ្ឋកិច្ច ឱពុក​លោក បានហៅ Mukesh ឱ្យឈប់ការសិក្សា MBA កណ្តាលទី ហើយ​មកសាងសង់រោងចក្រប្រេងនៅក្នុងប្រទេស។ ដំណើរនៃភាពជោគជ័យបានចាប់ផ្តើម៕

ប្រែសម្រួល៖ ហាណា

ចុចអាន៖ ជីវិត​ប្រចាំ​ថ្ងៃ​របស់​មហាសេដ្ឋី TESLA និង SPACEX ព្រមទាំងទម្លាប់​ពេល​ទំនេរ

ចុចអាន៖ សារចុងក្រោយ មុនទទួលមរណភាព​របស់មហាសេដ្ឋី T. Boone Pickens ដែល​គ្រប់គ្នាគួរតែអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម