ចំណេះ​ដឹងហិរញ្ញវត្ថុ​ជួយ​បង្កើនទ្រព្យ​សម្បត្តិឆាប់រហ័ស – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ចំណេះ​ដឹងហិរញ្ញវត្ថុ​ជួយ​បង្កើនទ្រព្យ​សម្បត្តិឆាប់រហ័ស

Published

on

​ឆ្ងល់​អត់​! អ្នកខ្លះ​មានតែ​ចេះ​មាន ឯ​យើង​វិញ ច្រើន​ឆ្នាំ​កន្លងទៅ នៅតែ​ដដែល មិនមាន​ទ្រព្យ​អ្វី​ជា​ដុំកំភួន​នឹង​គេ​សោះ​។ តើ​គេ​មាន​រូបមន្ត​អ្វី ទើបបានជា​លុយកាក់​ចេះតែ​កើនឡើង​?

​អត្ថបទ​នេះ ជា​ចម្លើយ​ខ្លះៗ​អំពី​ការបង្កើន​ទ្រព្យ​!

១. ជំនាញ​រកលុយ​

​អាច​ថា​ពិបាក​ក៏បាន ឬ​អត់​ក៏បាន​អំពី​ការ​លុយ ប៉ុន្តែ​យើង​សុទ្ធតែ​រក​ចំណូល​គ្រប់គ្នា​។ មិន​ថា យើង​ធ្វើការ​ឲ្យ​គេ​ដើម្បី​យកប្រាក់​ខែ ឬ​បើក​អាជីវកម្ម​តូចតាច​ក្ដី លុយ​មុខតែ​ហូរ​ចូល​តាម​នោះ និង​សូម្បីតែ​ដឹកជញ្ជូន​ឥ​វ៉ាន់​ក៏​អាច​រកប្រាក់​បានដែរ​។​

​គ្រប់គ្នា​មិនអាច​មាន​លុយ ទាំង​មិនបាន​រកលុយ​ឡើយ​។ ការរក​ប្រាក់​ពី​ការធ្វើ​ការយក​ប្រាក់ខែ រកស៊ី​លក់​អន​ឡាញ ចងការ​ប្រាក់​ឯកជន បើក​អាជីវកម្ម​ផ្ទាល់ខ្លួន សង់​បន្ទប់​ជួល គួ​ក​ជេរ ធ្វើជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ និង​ច្រើន​ទៀត សុទ្ធតែជា​ប្រភព​ទ្រព្យ​របស់​យើង​។​

២. ជំនាញ​គ្រប់គ្រង​លុយ​

​លុយ​ពិតជា​ពិបាក​រក ដូច្នេះ​ការចេះ​គ្រប់គ្រង​វា​ឲ្យ​បាន​ល្អជា​រឿង​សំខាន់បំផុត​ដែល​យើង​ត្រូវ​រៀន​ឲ្យ​ចេះ បើ​ពុំ​នោះទេ ទោះ​មាន​ចំណូឡ​ទាំង​លាន​ដុល្លារ​ក៏​គ្មាន​សល់​អី​នឹង​គេ​ដែរ​។ លុយ​រកបាន ត្រូវ​ចេះ​ចាយ​ឲ្យ​ត្រឹមត្រូវ ចាយ​ឲ្យ​មាន​ប្រយោជន៍ និង​ចាយ​លើ​អ្វីដែល​គួរ​ចំណាយ​ចាំបាច់​ប៉ុណ្ណោះ​។​

៣. បង្កើន​ប្រភព​ចំណូល​

​តាមដាន​ប្រភព​ចំណូល និង​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែម​ដើម្បី​បង្កើន​ចំណូល​ឲ្យ​កាន់​ខ្ពស់​ឡើង​។​

​អ្នកមានៗ​មិនដែល​អង្គុយចាំ​លុយ​ចូល​តែមួយ​ច្រក​ទេ ពួកគេ​តែង​រិះរក​វិធី​វិនិយោគ និង​ពង្រីក​ជំនួញ​បន្ថែម​ជាដើម​។ ត្រង់នេះ​បើសិន​គ្រប់គ្នា​មាន​ស្ថេរភាព​ហិរញ្ញវត្ថុ​ទាក់ទិន​ចំណុច​ទាំងពីរ​ខាងលើ​រួចហើយ ដូច្នេះ​ដើម្បី​ឲ្យ​ទ្រព្យ​ហូរ​ចូល​និង​កើន​ជា​លំដាប់ ត្រូវ​រកលុយ​ពី​ប្រភព​ផ្សេងទៀត​តាម​ដែល​អាច​ធ្វើបាន​៕

​ប្រែ​សម្រួល​ ៖ សន្យា​

​ប្រភព ​៖ Success​

ចុចអាន៖ ​៣យ៉ាងដែលគួរធ្វើបន្ទាន់ពេលមានលុយច្រើន!

Click to comment

Leave a Reply

Your email address will not be published.

two × 3 =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ6 hours ago

្អ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ជិត៣០០នាក់ នៅខេត្តបន្ទាយមានជ័យ ​តេស្ត​ ​អវិជ្ជមាន​ទាំងអស់

ព័ត៌មានអន្ដរជាតិ7 hours ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ7 hours ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ7 hours ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ8 hours ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានពេញនិយម