Connect with us

KPT+

៣ ម៉ាត់របស់ Jack Ma ជំរុញសហគ្រិននានាទទួលផលល្អក្នុងអាជីវកម្ម

បានផុស

នៅ

មហាសេដ្ឋី Jack Ma  ជាអ្នកជំនួញល្បីល្បាញម្នាក់ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។  លោកជាស្ថាបនិកក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញនាំគេនៅប្រទេសចិន។

មុននឹងក្លាយជាមហាសេដ្ឋីប្រាក់វាល់លានដូចសព្វថ្ងៃ លោកឆ្លងកាត់ការលំបាករាប់មិនអស់ឡើយ។ ទោះយ៉ាងណា CEO រូបនេះ នៅតែអាចពុះពារឧបសគ្គទាំងឡាយរហូតទទួលជោគជ័យយ៉ាងត្រចះត្រចង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ KPT Plus នឹងលើកយកពាក្យ ៣ ម៉ាត់ខ្លី មានខ្លឹមសាររបស់ Jack Ma ទុកសម្រាប់សហគ្រិនថ្មីថ្មោងគ្រាន់ពិចារណាដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្មខ្លួន។

១. សុទិដ្ឋិនិយម

មហាសេដ្ឋីជោគជ័យនៅលើលោករួមមាន Jack Ma, Bill Gates, Mark Zuckerberg, និងលោក Steve Jobs ជាដើម ពួកគេសុទ្ធសឹងមានគំនិតសុទិដ្ឋិនិយមដោយជឿជាក់ថាអនាគតរបស់ខ្លួននឹងល្អប្រសើរ។ ផ្ទុយពីបុគ្គលទាំងនោះ មនុស្សបរាជ័យរមែងគិតក្នុងផ្លូវអាក្រក់ ចូលចិត្តត្អូញត្អែរ និងពូកែរិះគន់។

មនុស្សជាច្រើនដែលធ្វើការជាមួយ Jack Ma យល់ថា ការបង្កើត Alipay គំនិតមិនល្អ និងល្ងង់ខ្លៅណាស់ ប៉ុន្តែស្ថានិករូបនេះមិនខ្វល់ពីការរិះគន់ទាំងនោះឡើយ។  ផ្ទុយទៅវិញលោកបន្តបង្កើតសេវា Alipay ដែលទូទាត់ប្រាក់តាមអ៊ិនធរណេតឡើង។ រហូតមកទល់បច្ចុប្បន្ន Alipay មានអ្នកប្រើប្រាស់រាប់នាក់ជុំវិញពិភពលោក។

២. អតិថិជនទី១

សហគ្រិនទូទៅច្រើនព្រួយបារម្ភពីគូប្រជែងរបស់ខ្លួន ផ្ទុយពី Jack Ma ដែលខ្វល់គិត លើអតិថិជនគឺជារឿងសំខាន់។ លោកចាត់ទុកអតិថិជនជាមនុស្សទីមួយដែលត្រូវយកចិត្តទុកដាក់ដើម្បីធ្វើឲ្យអាជីវកម្មជោគជ័យរយៈពេលវែង។

ស្ថានិក Alibaba មានប្រសាសន៍ថា បើអាចធ្វើឱ្យអតិថិជនសប្បាយចិត្ត និងពេញចិត្តសេវាកម្ម ឬផលិតផលរបស់យើង នោះយើងក៏ទទួលបានជោគជ័យដែរ។

ហេតុនេះបើគ្រោង ឬកំពុងធ្វើអាជីវកម្ម កុំយកគូប្រជែងធ្វើជាសត្រូវ ផ្ទុយទៅវិញគួរតែយកចិត្តទុកដាក់បង្កើនសេវាកម្ម ឬផលិតផលឱ្យបានល្អប្រសើរ និងខិតខំបំពេញចិត្តភ្ញៀវ នោះអ្នកទើបទទួលលទ្ធផលល្អ។

៣. អត់ធ្មត់

Jack Ma និយាយថា មនុស្សដែលចំណូលតែត្អូញត្អែរ នោះជារូបមន្តសម្រាប់ការធ្វើអាជីវកម្មដ៏បរាជោគជ័យមួយ។ បើចង់រកស៊ីអ្វីមួយឲ្យរីកចម្រើន នោះក៏ត្រូវហ៊ានដោះស្រាយបញ្ហាដោយការតាំងចិត្តខ្ពស់ បូកផ្សំនឹងភាពអត់ធ្មត់ផងដែរ មិនមែនមានពេលយកមករអ៊ូរទាំទេ វានឹងមិនអាចជួយអ្វីបានទាំងអស់។ លោកបន្ថែមទៀតថា ជាអ្នករកស៊ីមិនអាចងាប់ក្រឡា ផ្ដេកផ្ដួល និងរង់ចាំព្រេងសំណាងទេ តែត្រូវចាប់យកឱកាសគ្រប់ពេលដើម្បីបង្កើតភាពចម្រុងចម្រើនសម្រាប់ជំនួញរបស់ខ្លួន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ សេដ្ឋីជេកម៉ាថា ចង់​មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម