ការ​លាយ​បញ្ចូល​គ្នា​រវាង​គណនី​ឯកជន​និង​គណនី​សម្រាប់​អាជីវកម្ម​ល្អដែរ? – Kampuchea Thmey Daily
Connect with us

KPT+

ការ​លាយ​បញ្ចូល​គ្នា​រវាង​គណនី​ឯកជន​និង​គណនី​សម្រាប់​អាជីវកម្ម​ល្អដែរ?

Published

on

សហគ្រិន​ខ្លះ​សម្រេចចិត្ត​លាយ​បញ្ចូល​គ្នា​នូវ ​សេវាកម្ម​ធនាគារ​ផ្ទាល់ខ្លួន​និង​អាជីវកម្ម​ជាមួយ​គ្នា
ដោយ​មិន​ចាំបាច់​បើក​គណនី​ថ្មី។ ប្រព័ន្ធ​បែបនេះ​ហាក់​ដូចជា​ធម្មតា ​ប៉ុន្តែ​ស្ថានភាព​នឹងកាន់​តែ​ស្មុគស្មាញ​ ជាពិសេស​នៅ​ពេល​ពន្ធ។

ខាងក្រោម​នេះ​ជា​ទស្សនៈ​លើ​ការ​លាយ​ធនាគារ​ផ្ទាល់ខ្លួន​និង​ធនាគារ​អាជីវកម្ម​ និង​អ្វី​ដែល​ត្រូវ​ចងចាំ​ ប្រសិនបើ​មាន​ការ​បែងចែក​ហិរញ្ញវត្ថុ។

១. គណនី​ចម្រុះ​មាន​ផ្លូវ​សវនកម្ម​មាន​កំណត់

នៅ​ពេល​លាយ​ធនាគារ​ផ្ទាល់ខ្លួន​និង​អាជីវកម្ម​ គឺ​ជា​ផ្លូវ​សវនកម្ម​ដែល​មាន​កំណត់ ​អាចពិបាក​ខ្លាំង​នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​ឯករាជ្យ ។ រដ្ឋាភិបាល​តែង​មាន​កំណត់ត្រា​ត្រឹមត្រូវ​ក្នុង​កំឡុង​ពេល​ធ្វើ​សវនកម្ម​ ហើយ​គណនី​ធនាគារ​ច្រើន​ អាច​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​អាជីវកម្ម។

២.ស្វែងយល់ពីការ​បំបែក​រវាង​អាជីវកម្ម​និង​ប្រាក់​​ផ្ទាល់ខ្លួន

ការ​បំបែក​ហិរញ្ញវត្ថុ​អាជីវកម្ម​ដោយ​ស្របច្បាប់​ពី​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ​ជា​រឿង​មួយ​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើត​វប្បធម៌​មួយ​​ក្នុង​អាជីវកម្ម។ ចំណែកការ​លាយ​បញ្ចូល​គ្នា​នូវ​គណនី​ធនាគារ​នៅ​ដើម​ដំបូង ​ហាក់​ដូចជា​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​ ​ប៉ុន្តែ​អាច​បង្កើត​បាន​ជា​ទម្លាប់​ជា​ច្រើន ​ដែល​នាំ​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់​នៃ​បន្ទាត់​នៅ​ពេល​ក្រោយ។

៣. គណនី​ដាច់​ដោយ​ឡែក​មាន​ភាព​ងាយស្រួល​ក្នុង​ការ​តាមដាន​ការ​ចំណាយ

អាជីវកម្ម​និង​ធនាគារ​ផ្ទាល់ខ្លួន​ គួរ​តែ​រក្សា​ដាច់​ដោយ​ឡែក​ពី​គ្នា។ តាម​ទស្សនៈ​សវនកម្ម​​នឹង​ធ្វើ​ឲ្យ​ការ​សម្រេចចិត្ត​កាន់​តែ​ងាយស្រួល។ ឧទាហរណ៍​ប្រសិនបើ​យើង​ទទួល​ប្រាក់​សំណង​សម្រាប់​វិក្កយបត្រ​ធំ​ ហើយ​មាន​​នៅ​ក្នុង​គណនី​ផ្ទាល់ខ្លួន​ ការ​ចំណាយ​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​ទាំង​អស់​អាច​ត្រូវ​បាន​រាប់​បញ្ចូល​ ហើយ​យើង​អាច​រក​ឃើញ​ខ្លួនឯង​នៅ​ការ​ខាតបង់​នៅ​ពេលក្រោយ។

៤. កត់ត្រា​រាល់​ការ​វិនិយោគ​ឬ​ដកប្រាក់​ផ្ទាល់ខ្លួន​ជានិច្ច

ការ​លាយ​បញ្ចូល​គ្នា​រវាង​អាជីវកម្ម​និង​ធនាគារ​ផ្ទាល់ខ្លួន ​គឺ​ជា​កំហុស​មួយ​ដែល​ម្ចាស់​អាជីវកម្ម​តែងតែ​ធ្វើ​ច្រើន​ដង។ ការ​ដែល​ធ្វើ​បែបនេះ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សាជីវកម្ម​ ហើយ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​សវនកម្ម។ ប្រសិន​បើ​អ្នក​វិនិយោគ​ឬ​ឲ្យ​ខ្ចី​ប្រាក់​ទៅ​អាជីវកម្ម​ ត្រូវ​ប្រាកដ​ថា​បាន​កត់ត្រា​យ៉ាង​ត្រឹមត្រូវ​ ហើយ​ត្រូវ​ពិនិត្យ​មើល​របាយការណ៍​ធនាគារ​រៀងរាល់​ខែ​ដែរ។

៥. លាយ​ហិរញ្ញវត្ថុ​កំណត់​នូវ​គំរូ​អាក្រក់​និង​បន្ថែម​ថ្លៃ​ពន្ធ

ការ​លាយ​បញ្ចូល​គ្នា​រវាង​អាជីវកម្ម​និង​ធនាគារ​ផ្ទាល់ខ្លួន ​គឺ​ជា​កំហុស​ដំបូង​ ហើយ​គួរ​តែ​ជៀសវាង​ប្រសិនបើ​យើង​យកចិត្តទុកដាក់​លើ​អាជីវកម្ម​ពិតមែន។ មាន​ហេតុផល​ធំ​ពីរ​ ដែល​ធ្វើ​ឲ្យ​ការ​លាយ​ហិរញ្ញវត្ថុ​ជា​គំនិត​មិន​ល្អ។

ទី​មួយ​បង្កើត​គំរូ​អាក្រក់​នៅ​ពេល​និយាយ​ពី​ទំនួល​ខុសត្រូវ។ ទី ២ នៅ​ពេល​និយាយ​អំពី​ពន្ធ​ វា​ផ្ដល់​ផលប្រយោជន៍​ដល់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ មាន​យុទ្ធសាស្ត្រ​ដែល​យើង​គួរ​ប្រើ​ ដើម្បី​សន្សំ​ប្រាក់​លើ​ពន្ធ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes

Click to comment

Leave a Reply

Your email address will not be published.

sixteen + 11 =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ11 mins ago

ស្នងការ​ខេត្ត ០៣ រូប ត្រូវ​តម្លើងឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ពីព្រះមហាក្សត្រ

ព័ត៌មានអន្ដរជាតិ20 mins ago

នាយករដ្ឋមន្រ្តី វៀតណាម បញ្ជាឲ្យដាក់ទណ្ឌកម្មខ្លាំងក្លាចំពោះអ្នកបំពានច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩

ព័ត៌មានជាតិ24 mins ago

ថ្ងៃ​នេះ​ខួប​ ៥ ឆ្នាំ ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ ចុះ​ក្នុង​បញ្ជី​អង្គការ​យូណេស្កូ

ព័ត៌មានជាតិ40 mins ago

អ្នក​ឆ្លង​កូវីដ ០៦ នាក់ ធ្លាប់​ទៅ​លេង​បង​ប្អូន​នៅ​ស្រុកព្រៃឈរ អ្នក​ប៉ះពាល់ ០៨ នាក់​មាន​ហានិភ័យ​ឆ្លង​ខ្ពស់

ព័ត៌មានអន្ដរជាតិ45 mins ago

កុមារអាយុ៩ខែស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍រថយន្តបុករះអ្នកថ្មើរជើងនៅ អាល្លឺម៉ង់ (មានវីដេអូ)

ព័ត៌មានពេញនិយម