អនុវត្ត ៥ ជំហាន​នេះ​ ​នឹង​​ទទួល​បាន​អាជីព​ដែល​យើង​ស្រលាញ់​ពេញចិត្ត – Kampuchea Thmey Daily
Connect with us

KPT+

អនុវត្ត ៥ ជំហាន​នេះ​ ​នឹង​​ទទួល​បាន​អាជីព​ដែល​យើង​ស្រលាញ់​ពេញចិត្ត

Published

on

ធ្លាប់​ផ្លាស់ប្ដូរ​ការងារ​ញឹកញាប់​ឬ​អត់? ចុះ​មាន​ដឹង​មូលហេតុ​ដោយ​សារអ្វី​ដែរ​ទេ?

មាន​ហេតុផល​ជា​ច្រើន​ដែល​មនុស្ស​តែងតែ​ផ្លាស់ប្ដូរ​ការងារ​ ប៉ុន្តែ​ហេតុផល​ធំ​ចម្បង​គឺ​ ធ្វើ​ការងារ​ដែល​ខ្លួន​មិន​បាន​ពេញចិត្ត​។

អាជីព​ដែល​យើង​ពេញចិត្ត​​យើង​ពិតជា​​ហ៊ានលះបង់​ពេលវេលា​ផ្ទាល់ខ្លួនពេញទំហឹង​ហើយ​ក៏​ធ្វើ​ឲ្យ​យើង​រីករាយ​នឹង​រិកចម្រើន​លឿនដូចគ្នា។

នេះ​គឺ​ជា​គន្លឹះ​សំខាន់ៗ​ទាំង ៥ មុន​ពេល​ចាប់ផ្ដើម​ស្វែងរក​អាជីព​ថ្មី៖

១. ដឹងខ្លួនឯងច្បាស់សិន

វិធី​ល្អ​ដើម្បី​ចាប់ផ្ដើម​គិត​អំពី​អាជីព​របស់​យើង​ គឺ​ត្រូវ​គិត​ពី​ជីវិត​ដែល​យើង​ចង់បាន​សិន។ នេះ​ជា​របៀប​ស្វែងរក​អាជីព​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​មោទនភាព​ជាមួយ​ការងារ។

តើ​លុយ​មាន​សារៈសំខាន់​សម្រាប់​យើង​ទេ? តើ​យើង​ចង់​ធ្វើការ​បន្ថែម​ពេល​នៅ​ផ្ទះ​ទេ​ ឬ​បន្ថែម​ម៉ោង​នៅ​ក្រុមហ៊ុន​បាន? តើ​យើង​ចង់​ធ្វើការ​ឲ្យ​ខ្លួនឯង ​ឬ​សម្រាប់​អ្នកដទៃ​ទេ?

ត្រូវ​តែ​រៀនស្វែងយល់​ថា​ ខ្លួនឯង​ជា​នរណា​ជា​មុន​សិន ​សឹម​សម្រេចចិត្ត​លើ​អាទិភាព​ និង​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​សម្គាល់​បាន​ មុន​ពេល​យើង​ពេញចិត្ត​នឹង​អាជីព​មួយ​នោះ។

២. ចង់​ដឹង​ចង់​ឃើញ

តើ​យើង​ចង់​ដឹង​អំពី​អ្វី? តើ​យើង​ស្រឡាញ់​អ្វី​តាំង​ពី​ក្មេង? តើ​យើង​អាច​ដាក់ឈ្មោះ​តំបន់​ក្រុមហ៊ុន​សហគ្រាស​ដែល​យើង​ចាប់អារម្មណ៍​បាន​ទេ? នៅ​ពេល​ដែល​យើង​បាន​កំណត់​ការ​ចង់​ដឹង​ចង់​ឃើញ​របស់​ខ្លួនឯង​ យើង​ក៏​អាច​ស្វែងយល់​បន្ថែម​ទៀត​ ដោយ​សិក្សា​វគ្គ​សិក្សា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ ឬ​អភិវឌ្ឍ​ជំនាញ​ថ្មីៗ​នៅ​ក្នុង​តំបន់​នោះ។

៣. ស្វែងរក​អ្នក​ណែនាំ​ម្នាក់

មនុស្ស​គ្រប់គ្នា​ត្រូវការ​អ្នកណែនាំ​ម្នាក់ ដើម្បី​មក​បង្ហាញ​ផ្លូវ​នោះ​ដល់​យើង​សិន។ នៅ​ពេល​ដែល​យើង​បាន​យល់​ពី​តម្រូវការ​និង​ការ​ចង់​ដឹង​ចង់​ឃើញ​របស់​យើង​រួចរាល់​ គួរ​តែ​ពិភាក្សា​គំនិត​​ជាមួយ​អ្នកណែនាំ​ ដែល​អាច​គាំទ្រ​និង​ណែនាំ​យើង​អំពី​ជម្រើស​អាជីព​នា​ពេល​អនាគត។

ពួកគេ​អាច​ជា​គ្រូ​បង្វឹក​ជីវិត​អាជីព​ ជា​មិត្ត​ជិតស្និទ្ធ​ មិត្ត​រួម​ការងារ​បច្ចុប្បន្ន​ សិស្ស​ច្បង​ឬ​សមាជិក​គ្រួសារ​ជា​ដើម។

៤. បង្កើតបណ្តាញ

ពេល​យើង​ចង់បាន​អាជីព​ថ្មី ​សូម​ទាក់ទង​មនុស្ស​ដែល​ពាក់ព័ន្ធ​ជា​ច្រើន​តាម​ដែល​យើង​អាច​ធ្វើ​បាន​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ឬ​តាម​រយៈ​ទំនាក់ទំនង​ដែល​មាន​ស្រាប់។

បណ្ដាញ​គឺ​ជា​ទំនាក់ទំនង​មួយ​ដែល​មិន​អាច​កាត់​ចេញ​បាន​ មិន​ថា​មាន​រឿង​អ្វី​ បណ្ដាញ​គឺ​ជា​ប្រព័ន្ធ​ប្រតិកម្ម​រហ័ស​មួយ ​ដែល​យើង​ងាយស្រួល​ទទួល​បាន​ព័ត៌មាន។

៥. អត់ធ្មត់​និង​រង់ចាំ

នៅ​ពេល​យើង​បាន​ពិគ្រោះ​ជាមួយ​អ្នកណែនាំ​ និង​បាន​បង្កើត​បណ្ដាញ​រួចរាល់ ​រឿង​ចុងក្រោយ​ដែល​គួរ​ធ្វើ​​គឺ​ត្រូវ​អត់ធ្មត់​ មុន​ពេល​យើង​ផ្លាស់ប្ដូរ​ការងារ។

អ្វី​ដែល​ល្អ​ក្នុង​ជីវិត​យើង​នឹង​​មកដល់ ​សូម​រង់ចាំ​ដោយ​ការ​អត់ធ្មត់​ឲ្យ​ដល់​ទី​បញ្ចប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ careergirldaily

ចុចអាន៖ ការ​លាយ​បញ្ចូល​គ្នា​រវាង​គណនី​ឯកជន​និង​គណនី​សម្រាប់​អាជីវកម្ម​ល្អដែរ?

Click to comment

Leave a Reply

Your email address will not be published.

five × one =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានអន្ដរជាតិ7 mins ago

នាយករដ្ឋមន្រ្តី វៀតណាម បញ្ជាឲ្យដាក់ទណ្ឌកម្មខ្លាំងក្លាចំពោះអ្នកបំពានច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩

ព័ត៌មានជាតិ11 mins ago

ថ្ងៃ​នេះ​ខួប​ ៥ ឆ្នាំ ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ ចុះ​ក្នុង​បញ្ជី​អង្គការ​យូណេស្កូ

ព័ត៌មានជាតិ27 mins ago

អ្នក​ឆ្លង​កូវីដ ០៦ នាក់ ធ្លាប់​ទៅ​លេង​បង​ប្អូន​នៅ​ស្រុកព្រៃឈរ អ្នក​ប៉ះពាល់ ០៨ នាក់​មាន​ហានិភ័យ​ឆ្លង​ខ្ពស់

ព័ត៌មានអន្ដរជាតិ32 mins ago

កុមារអាយុ៩ខែស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍រថយន្តបុករះអ្នកថ្មើរជើងនៅ អាល្លឺម៉ង់ (មានវីដេអូ)

ព័ត៌មានជាតិ54 mins ago

លោក ហ៊ុន ម៉ានិត៖ កន្លែងធ្វើតេស្ត អាច​ក្លាយជាកន្លែងចម្លង ប្រសិនមិនបានរក្សាគម្លាត ពាក់ម៉ាសឲ្យបានត្រឹមត្រូវ

ព័ត៌មានពេញនិយម