ហេតុអ្វី​ប្រជាជន​ប៊ូតាន​ អាច​ប្រកាន់​ខ្ជាប់​ទំនៀមទម្លាប់បាន​ល្អ​ ទល់សម័យ​ទំនើបនេះ? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ហេតុអ្វី​ប្រជាជន​ប៊ូតាន​ អាច​ប្រកាន់​ខ្ជាប់​ទំនៀមទម្លាប់បាន​ល្អ​ ទល់សម័យ​ទំនើបនេះ?

Published

on

ប៊ូតាន​គឺ​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត​ ប៉ុន្តែ​ក៏​ជា​បុរាណ​ប្រទេស​មួយ​ដែលប្រើ​ទំនៀមទម្លាប់​ប្រពៃណី​និង​និងរបៀប​រស់នៅ​​ខុស​ប្លែក​ពី​ប្រទេស​គេ​ផ្សេងនាសម័យកាលនេះ។

នេះ​គឺ​ជា​រឿង​មួយ​ចំនួន​ដែលយើង​ភាគច្រើន​មិន​ធ្លាប់​ដឹង​ ពី​ប្រទេស​អភិរក្ស​ធម្មជាតិ​ប៊ូតាន ៖

១. សាសនា​សំខាន់​គឺ​ព្រះពុទ្ធ​សាសនា​ទីបេ

ព្រះពុទ្ធ​សាសនា​ទីបេ​គឺ​ជា​ទម្រង់​នៃ​ព្រះពុទ្ធ​សាសនា ​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ទីបេ ​ប៉ុន្តែ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​ដែល​នៅ​ជុំវិញ​ហិម៉ាឡៃយ៉ា​ ដែល​រួមមាន​ប្រទេស​ប៊ូតាន។  ប៊ូតាន​បាន​ចាត់​ទុក​សាសនា​នេះ​​ជា​របស់​រដ្ឋ។

២. សុភមង្គល​ជាតិ​ត្រូវ​បាន​វាស់វែង​ជា​ផ្លូវការ

គឺ​ជា​ប្រទេស​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ បាន​ធ្វើ​ដូច្នេះ។  GNH មានន័យថា​ ជា​ ” សុភមង្គល​ជាតិ​សរុប ”  ប៊ូតាន​បាន​ខិតខំ​តាម​ដាន​សុភមង្គល​របស់​ប្រជាជន​ខ្លួន​​ ជំនួស​ឲ្យ​ការ​ផ្ដល់​អាទិភាព​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប។

របាយការណ៍​វាស់វែង GNH បាន​បញ្ជាក់​ថា​ ដោយ​កត្តា​ដូចជា​សុខភាព​ទិដ្ឋភាព​សង្គម​ និង​សុខុមាលភាព​បរិស្ថាន។ ទោះបីជា​មាន​ការ​សង្កត់ធ្ងន់​ទៅ​លើ​សុភមង្គល​ក៏​ដោយ ​រដ្ឋាភិបាល​នៃ​ប្រទេស​ប៊ូតាន ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ ប្រឆាំង​នឹង​ជនជាតិ​ភាគតិច។

៣. ប៊ូតាន​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មិន​មាន​ភ្លើង​ចរាចរណ៍​

ភ្លើង​ចរាចរណ៍​បាន​អវត្តមាន​ពាសពេញ​ប្រទេស ​រួម​ទាំង​នៅ​រដ្ឋធានី Thimphu កន្លែង​ដែល​មាន​ចរាចរណ៍​ច្រើន។ ផ្ទុយទៅវិញ​ប៉ូលិស​ដែល​ឈរ​ជើង​នៅ​ក្នុង​ស្តង់​នៅ​ផ្លូវ​បំបែក​ធំៗ បាន​ត្រួតពិនិត្យ​និង​ព្យាយាម​គ្រប់គ្រង​ចរាចរណ៍​ជំនួស​វិញ។

៤. មាន​ទូរទស្សន៍​និង​​អ៊ីនធឺណិត​នៅ​ចុង​ទសវត្ស​ទី ៩០

ក្នុង​គោលបំណង​ធ្វើ​ទំនើបកម្ម​ប្រទេស​ជាតិ​ ព្រះ​មហាក្សត្រ​បាន​អនុញ្ញាត​ឲ្យ​មាន​អ៊ីនធឺណិត​និង​ទូរទស្សន៍​ចូល​ក្នុង​ឆ្នាំ ១៩៩៩ ។

៥. ការ​អប់រំ​និង​ការ​ថែរក្សា​សុខភាព​គឺ​មិន​គិត​ថ្លៃ​សម្រាប់​មនុស្ស​ទាំងអស់

ពលរដ្ឋ​ប៊ូតាន​ទទួល​បាន​ការ​អប់រំ​ដោយ​ឥតគិតថ្លៃ ​ដែល​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​បង្រៀន​របស់​ព្រះពុទ្ធ​សាសនា។

៦. ការ​ធ្វើ​ទស្សនកិច្ច​នៅ​ប៊ូតាន​ក្នុង​នាម​ជា​អ្នក​ដំណើរ​ឯករាជ្យ​គឺ​មិន​អាច​ទៅ​រួច​ទេ

គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​បិទជិត​បំផុត​នៅ​អាស៊ី។ រដ្ឋាភិបាល​ត្រូវ​បាន​បម្រុងទុក​សម្រាប់​​ណែនាំ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ ទស្សនា​នៅ​ក្នុង​ប្រទេស។  លើកលែង​តែ​អ្នក​កាន់​លិខិត​ឆ្លងដែន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ  ​ទើប​មាន​សិទ្ធ​អាច​ដើរ​តែឯង​បាន។  អ្នក​ដំណើរ​ទាំងអស់​អាច​ទស្សនា​បាន​ តែ​នៅ​ក្នុង​ដំណើរ​ទេសចរណ៍​ដែល​បាន​​ណែនាំ​ជា​មុន។

៧. ការ​ផលិត​និង​លក់​ថ្នាំ​ជក់​ត្រូវ​បាន​ហាមឃាត់​ចាប់​តាំង​ពី​ឆ្នាំ ២០១០

ស្ដេច​ទី ១ នៃ​ប៊ូតាន​ បាន​ដាក់​ឈ្មោះ​ថ្នាំ​ជក់​ថា ​ជា“ ស្មៅ​ដែល​កខ្វក់​និង​ពុល​បំផុត” ។ ដោយសារ​ថ្នាំ​ជក់​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​សុខភាព​រាងកាយ​  ការ​ហាម​ប្រាម​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ធាតុ​សំខាន់ៗ​ជា​ច្រើន ​នៃ​សុភមង្គល​ជាតិ​សរុប។

៨. ប៊ូតាន​មាន​តែ​ផ្ទៃដី ១៤.៨០០ ការ៉េ​ប៉ុណ្ណោះ

រដ្ឋ​តិចសាស់​មាន​ទឹកដី​ប្រមាណ ២៦៨,០០០ការ៉េ​ មានន័យថា ​ប្រទេស​ប៊ូតាន​​មាន​ប្រហែល ៦ ភាគរយ​នៃ​រដ្ឋ​តិចសាស់។ ភូមិសាស្ត្រ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ប៊ូតាន​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភ្នំ​ទាំងអស់៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖jetsettimes

ចុចអាន៖បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?

ចុចអាន៖តែគជ់មួយកែវ ២៤ ដុល្លារអាមេរិក លក់នៅឯណា?

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម