Connect with us

KPT+

មេរៀន​ជីវិត​ពីស្ថាបនិក​យីហោ COCO CHANEL អ្នកស្រី GABRIELLE B. CHANEL

បានផុស

នៅ

យីហោ Coco Chanel ជា​ម៉ាក​ប្រណីត​និង​ថ្លៃ​បំផុត​មួយ​ក្នុង​ចំណោម​ម៉ាក​ល្បីៗ​នៅ​លើ​ពិភពលោក។ យីហោ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ជាង ១០០ ឆ្នាំមកហើយ  ចាប់តាំង​ពីឆ្នាំ ១៩១០ នៃ​ការ​កកើត​ដំបូង។

យ៉ាងណាក្ដី កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​រន្ទឺ​របស់​ហាង​សំលៀកបំពាក់​លំដាប់​ពិភពលោក Coco Chanel បាន​មក​ពី​អ្នក​ច្នៃ​ម៉ូដ​ជនជាតិ​បារាំង​អ្នកស្រី Gabrielle Bonheur Chanel ដែល​ជា​ស្ថាបនិក​យីហោ​នេះ។

ស្ត្រី​ជើង​ខ្លាំង​រូប​នេះ បាន​ផ្លាស់ប្ដូរ​នូវ​វិធី​នៃ​ការ​ឲ្យ​តម្លៃ​នៃ​ភាព​ស៊ីវិល័យ និង​បាន​ផ្លាស់ប្ដូរ​លក្ខណ:​វិនិច្ឆ័យ​របស់​មនុស្ស​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រីផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Gabrielle B. Chanel កើត​នៅ​ឆ្នាំ ១៨៨៣ ត្រូវបានម្ដាយស្លាប់ចោលនៅពេលមានវ័យ ១២ ឆ្នាំ។ ដោយសារឪពុកជាអ្នកលក់ឥវ៉ាន់កំប៉ិកកំប៉ុក​តាម​ចិញ្ចើម​ថ្នល់ គ្មានលទ្ធភាពចិញ្ចឹម ទើប​គាត់​សម្រេចចិត្ត​បញ្ជូន​អ្នកស្រី​ទៅ​នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា។

ការរស់នៅឯមជ្ឈមណ្ឌលកុមារកំព្រា អ្នកស្រីចាប់ផ្តើមចាប់ចិត្តទៅលើការច្នៃម៉ូដ។ ពេលនោះ Chanel បាន​រៀនចេះដេរខោអាវពីដូនជី​នៅឯមណ្ឌល។​ រយៈពេល ៦ ឆ្នាំចាប់តាំងពីពេលរៀនដេរសម្លៀកបំពាក់ អ្នកស្រីបានរកឃើញ ពី​លក្ខណ:​ពិសេស​ដែល​ខ្លួន មាន​ហើយ​ខិតខំដុះខាត់ជានិច្ចកាល។

អាយុ ១៨ ឆ្នាំ Chanel ចាកចេញ ពីមណ្ឌល ហើយ​ធ្វើការ​ជា​អ្នក​ចម្រៀង​តាម​ហាង​កាហ្វេពីរបីឆ្នាំ។ ក្រោយ​មក ដោយមានជំនួយហិរញ្ញវត្ថុពីអ្នកមានទ្រព្យលោក Capel នៅ​ឆ្នាំ ១៩១៣ អ្នកស្រីបានបើកហាងដេរតូចមួយនៅ Deauville ប្រទេសបារាំង។ ចាប់ផ្ដើម​ដំបូង​ដោយ​លក់​ខោអាវ​កីឡា​សាមញ្ញៗ​ប៉ុណ្ណោះ ប៉ុន្តែ ៥ ឆ្នាំក្រោយ​ ក្មេងស្រីក្រីក្រម្នាក់​នេះ បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​ស្ត្រីអភិជនដែលមានឥទ្ធិពល ងាកមកប្រើស្ទីលតុបតែងប្លែកៗ។ អ្នកច្នៃម៉ូដរូបនេះ ឆក់បានការជឿជាក់ពីអតិថិជនយ៉ាងច្រើន ដោយសារ​សម្លៀកបំពាក់​របស់​អ្នកស្រី​មាន​ភាព​សាមញ្ញ តែមានគុណភាពខ្ពស់ ដែលក្រុមអ្នកមានៗ​ហៅថា ភាព​ប្រណីត​ពិតប្រាកដ។

មកទល់ចុងទសវត្សឆ្នាំ ១៩២០ ឧស្សាហកម្មម៉ាក Chanel ត្រូវបានសុះសាយ និង​រីកចម្រើន​ដោយ​អាច​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ និងផ្តល់ការងារដល់មនុស្សជាង ២,០០០ នាក់​នា​ពេល​នោះ។

បច្ចុប្បន្ន​ យីហោ Coco Chanel មិនត្រឹមតែជាម៉ាកសម្លៀកបំពាក់ប្រណីតប៉ុណ្ណោះទេ  ថែមទាំង​មានមន្ទីរពិសោធន៍​ទឹកអប់ រោងចក្រកាត់ដេរ ប្រេនគ្រឿងអលង្ការ និង​ផលិតផល​គ្រឿង​ក្រអូប​ជា​ច្រើន​ទៀត។ រីឯចំណូលឆ្នាំនេះសរុបប្រមាណជា ១៣.៧ ប៊ីលានដុល្លារ៕

អត្ថបទ៖ សន្យា

ចុចអាន៖ហេតុអ្វី​ប្រជាជន​ប៊ូតាន​ អាច​ប្រកាន់​ខ្ជាប់​ទំនៀមទម្លាប់បាន​ល្អ​ ទល់សម័យ​ទំនើបនេះ?

ចុចអាន៖ស្ថានភាពសណ្ដាប់​ធ្នាប់​ក្នុង​ផ្ទះ​ក៏​អាច​បញ្ជាក់​​ពី​កម្រិត​​ជំងឺ​ផ្លូវ​ចិត្ត​​របស់​មនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម