Connect with us

KPT+

អាថ៌កំបាំង​នៃ​ជោគជ័យ​លោក​ស្រី​ ​ZHANG YIN ម្នាក់​ក្នុង​បញ្ជី​នៃ​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក

បានផុស

នៅ

លោកស្រី Zhang Yin គឺ​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ក្រដាស​កែច្នៃ​មួយ​ ប៉ុន្តែ​បច្ចុប្បន្ន​ឈរ​នៅ​លើ​បញ្ជី​នៃក្រុម​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក។

តើ​អ្វី​ខ្លះ ជា​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​របស់​លោកស្រី​?

ដោយ​មាន​ទ្រព្យសម្បត្តិ​សុទ្ធ​ប្រមាណ​ជាង ៣,៤ ពាន់​លាន​ដុល្លារ​ លោកស្រី  Zhang Yin មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​អ្នក​សិល្បៈ Oprah Winfrey និង​អ្នកនិពន្ធ​រឿង “Harry Potter”  គឺ លោកស្រី J. K. Rowlingទៅទៀត ។

កាល​នៅ​ក្មេង​ពេល​នៅ​សាលារៀន Zhang ត្រូវ​បាន​គេ​សរសើរ​ថា ​ជា​គំរូ​ដល់​ក្មេង​ស្រី​ជនជាតិ​ចិន​វ័យក្មេង​អំពី​សក្ដានុពល​និង​សមត្ថភាព​គ្មាន​ដែន​កំណត់​របស់​គាត់។ ហើយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ គាត់​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង Hua Mulan​ ដែល​ជា​វីរនារី​នា​សត​វត្សរ៍​ទី ៦ ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​វប្បធម៌​ដែល​គ្រប់គ្រង​ដោយ​បុរស​ ដោយ​ចូលរួម​ជាមួយ​កងទ័ព​​ការពារ​មាតុភូមិ​របស់​នាង។

ប្រជាប្រិយ​របស់ ​Zhang Yin គឺ​ចាប់ផ្ដើម​ធ្វើ​ពី​ក្រដាស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាប់ផ្ដើម​របស់  Zhang Yin មិន​ខុស​ពី  Mulan ទេ។  នាង​ដូច​ជា​វីរនារី​ ដោយ​បាន​ផ្លាស់ប្ដូរ​ពី​ការ​ចាប់ផ្ដើម​តិចតួច​ ទៅ​ទទួល​បាន​ជោគជ័យ​ដ៏​ធំធេង ​ប្រឆាំង​នឹង​ឧបសគ្គ​មួយ​ចំនួន។ មិន​តែ​ប៉ុណ្ណោះ​នាង​បាន​កើត​ក្នុង​គ្រួសារ​ទាហាន​ម្នាក់ ​នៅ​ខេត្ត​នៃភាគ​ខាងជើង និង​ជា​កូនស្រី​ច្បង​ក្នុងចំណោម​បងប្អូន​បង្កើត ៧ នាក់ ​គឺ  Zhang និង​ក្រុម​គ្រួសារ​បាន​ប្រឈម​នឹង​សម្ពាធ​ ការ​បំភិតបំភ័យ​ពី​រដ្ឋាភិបាល​កុម្មុយនិស្ត​នៅ​ប្រទេស​ចិន​ និង​សមាជិក​ក្រុម​ម៉ាហ្វីយ៉ា។

ក្នុង​ឆ្នាំ ១៩៨៥  Zhang បាន​ផ្លាស់​ទៅ​ហុងកុង ​ហើយ​បាន​ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ជំនួញ​ក្រដាស​សំរាម​ដំបូង​គេ​របស់​គាត់ ​ដោយ​ចំណាយ​ត្រឹម​តែ​ពីរ​បី​ពាន់​ដុល្លារ​ប៉ុណ្ណោះ។ ទោះបី​មាន​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​និង​ដៃគូ​អាជីវកម្ម​ដែល​មិន​ស្មោះត្រង់​ក៏​ដោយ ​ក៏ Zhang បាន​គ្រប់គ្រង​ដើម្បី​កសាង​ទ្រព្យសម្បត្តិ​របស់​គាត់។  ៥ ឆ្នាំ​ក្រោយមក​គាត់​និង​ស្វាមី​បាន​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​វិញ។

នៅ​អាមេរិក​គឺ​ជា​កន្លែង​ដែល​​សហគ្រាស​  Nine Dragons​ បាន​ចាប់កំណើត​ដំបូង។ ដោយសារ​តែ​មាន​ការ​ខ្វះខាត​សម្ភារៈ​ក្រដាស​នៅ​ក្នុង​ប្រទេស​ចិន ​ជំនួញ​ក្រដាស​របស់​គាត់​មិន​បាន​ធ្វើ​ឡើយ។ ប៉ុន្តែ​លោកស្រី​និង​ស្វាមី​បាន​ខិតខំ​តស៊ូ​កែច្នៃ​ អ្វី​ដែល​អាច​ធ្វើ​បាន។  ខណៈ​ពេល​នោះ  ចំ​ពេល​ដែល​សហរដ្ឋអាមេរិក​មាន​ក្រដាស ​សំរាម​ជា​ច្រើន​នៅ​គ្រប់​ទីកន្លែង​ ដែល​គាត់​និង​ស្វាមី បាន​ចាប់ផ្ដើម​បង្កើត​ប្រព័ន្ធ​ដើម្បី​ប្រមូល​និង​ខ្ចប់​ក្រដាស​នៅ​អាមេរិក​ បន្ទាប់មក​បញ្ជូន​វា​ទៅ​ចិន​ ដើម្បី​យក​ទៅ​កែច្នៃ​ជា​ផលិតផល​ក្រដាស​ដែល​អាច​ប្រើ​បាន។ នៅ​ពេល​ដែល​ក្រដាស​សំរាម​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​ប្រអប់​ក្រដាស​កាតុង​ធ្វើ​កេស​ និង​ផលិតផល​ក្រដាស​ផ្សេង​ទៀត ​វត្ថុ​ទាំងនោះ​ក៏​បាន​លក់​ចេញ​ជា​ហូរហែ។

ជោគជ័យ​បន្ត​របស់​លោកស្រី​  Zhang

ដើម្បី​ជួយ​ដល់​បន្ទុក​ការងារ​និង​អាច​គ្រប់គ្រង​ប្រតិបត្តិការ​របស់​គាត់​នៅ​​ចិន​ លោកស្រី Zhang បាន​បង្កើត​ក្រុមហ៊ុន Nine Dragons ក្រដាស​ឧស្សាហកម្ម​នៅ​ខេត្ត ​ក្វាងទុង ​ប្រទេស​ចិន ​ដើម្បី​អម​ដំណើរ​អាជីវកម្ម​នៅ​អាមេរិក​របស់​គាត់។ បច្ចុប្បន្ន​នេះ​អាជីវកម្ម​របស់​គាត់​មាន​សមត្ថភាព​ផលិត​ផលិតផល​ក្រដាស​ចំនួន ៣,៣ លាន​តោន​ ហើយ​ក្រុមហ៊ុន Nine Dragons បាន​អះអាង​ថា​ អាជីវកម្ម​ពហុជាតិ​ដូចជា​ក្រុមហ៊ុន Nike   Sony   TCL និង  Coca-Cola ជា​អតិថិជន​ជា​ប្រចាំ​របស់​ក្រុមហ៊ុន។

ក្នុង​នាម​ជា​ស្ត្រី​មាន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក លោក​ស្រី​មិន​បាន​បន្ថយ​មហិច្ឆតា​ឡើយ។ នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ចិន​ទាំងពីរ​កំពុង “ពង្រីក​យ៉ាង​ឆាប់​រហ័ស” ហើយ​ក្រុមហ៊ុន Nine Dragons គឺ​ជា​អ្នក​ផលិត​ក្រដាស​ដែល​មាន​ទំហំ​ធំ​ជាងគេ។

នៅ​ពេល​អនាគត Nine Dragons សង្ឃឹមថា​ អាច​បង្កើន​ផលិតកម្ម​របស់​ខ្លួន​ដល់ ៥.៣៥ លាន​តោន​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​រឿង​មួយ​ដែល​លោកស្រី​បាន​បញ្ជាក់​ច្បាស់​គឺ Nine Dragons មិន​ត្រូវ​បាន​ផ្ដល់​ជូន​ផលប្រយោជន៍​ដល់​​បរទេស​ឡើយ លោកស្រី​នៅ​តែ​ថែរក្សា​និង​ការពារ​នៃ“ អធិរាជ​ក្រដាស” សម្រាប់​ឆ្នាំ​ខាងមុខ​ដដែល៕

ប្រែសម្រួល៖ សាង ​ស្រីល័ក្ខ

ប្រភព៖legalzoom

ចុចអាន៖មេរៀន​ជីវិត​ពីស្ថាបនិក​យីហោ COCO CHANEL អ្នកស្រី GABRIELLE B. CHANEL

ចុចអាន៖ប្រាក់មិនមែន​ជា​គោលដៅ ​តែ​ជា​ឧបករណ៍​ជួយ​​ឱ្យ​សម្រេច​គោលដៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម