Connect with us

KPT+

កុមារស្ថិត​ក្នុង​គ្រួសារ​មាន​ឪពុកម្ដាយជា​មនុស្ស​ប្រមឹកនឹង​ប្រឈម​បញ្ហា​ជីវិត ៥ យ៉ាងនេះ

បានផុស

នៅ

​ ​វា​ជា​រឿង​ល្អ​ប្រសិនបើយើងចាំ​ពី​កុមារភាព​នៅ​ក្នុង​រូបភាព​ស្រស់​ស្អាត ​​ដែលអាច​ធ្វើ​ឲ្យបេះដូង​យើង​កក់ក្ដៅ​រាល់ពេល​ដែល​គិត​ដល់​វា។

ប៉ុន្តែ​នៅ​ពេល​ដែល​រូបភាព​ពី​កុមារ​ភាព​មាន​តែ​រឿង​អាក្រក់ តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​យើង​ចងចាំ​តែ​ការ​ឈឺចាប់​និង​ទុក្ខវេទនា​ដែល​ជាប់​មក​ជាមួយ​? ជា​ពិសេស​នោះ​គឺ​មាន​គឺ​ឪពុកដែល​ស្រវឹង​ស្រាសឹងតែរាល់ថ្ងៃ។

១. ចេះទង្វើអាក្រក់ៗដោយគ្មាន​នរណា​ម្នាក់​បង្រៀន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ល្ងាច​ថ្ងៃ​អាទិត្យ​ដ៏​ស្ងប់ស្ងាត់​នៅ​ក្នុង​ផ្ទះ​​​ ធម្មតា​គួរតែជា​ពេល​ដែលត្រូវចំណាយជាមួយ​គ្នា​គ្រួសារ ​ឬ​មើល​ទូរទស្សន៍​ ប៉ុន្តែ​​កុមារបែរ​ក្លាយជា​ជនរងគ្រោះ​នៃ​ការ​ផ្ទុះ​កំហឹង​ដែល​បណ្ដាល​មក​ពី​ស្រារបស់ឪពុក​ក្រេបទៅ។ ដូច្នេះ​​ ទោះគ្មាន​នរណា​បង្រៀន​ពី​ការប្រើ​ហិង្សា ក៏ក្មេងអាច​នឹង​យក​គំរូ​តាម​ពួកគាត់ដែរ។

២.គ្រប់យ៉ាង​​ស្ថិត​ក្រោម​សម្ពាធ

​នៅក្នុង​​ផ្ទះ ដែលពេញ​ទៅ​ដោយ​ភាព​វឹកវរ ​​ជា​ពិសេស​ប្រសិន​បើ​ឪពុកម្ដាយ​ជា​មនុស្ស​ប្រមឹក ចង់ឬមិនចង់ក្មេងនឹងរងសម្ពាធខានមិនបាន ។ គេត្រូវ​ចំណាយ​ពេល​ក្នុង​ជីវិត​ដោយ​ភាព​រញ៉េរញ៉ៃ​ គ្រប់យ៉ាង​ក្នុងគ្រួសារ​សុទ្ធតែ​បញ្ហា។ ជា​លទ្ធផល​ពេល​គេធំ​ឡើង​ គេគេចមិនផុតពី​គំនាប​ផ្លូវចិត្ត ​ព្រោះ​​មិន​អាច​ធ្វើអ្វី​ដែលខ្លួនចូលចិត្តកាល​​ពីនៅ​តូច។

៣.ខ្វះ​ក្ដី​ស្រលាញ់

​ខ្វះ​ការ​គាំទ្រ​ខាង​ផ្លូវ​អារម្មណ៍​ និងមិនដែល​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​ឪពុកម្ដាយ ​ពួកគាត់​មិនដែល​នៅ​ទីនោះ​​ពេល​គេត្រូវការ។ ពេលគេត្រូវការអ្នកឱប ឬ​នរណា​ម្នាក់​យក​ចិត្ត​ទុកដាក់​ គឺមានតែគេម្នាក់ឯង។ នៅពេល​ពេញវ័យ​ គេច្រើនតែខ្លាចក្ដីស្រលាញ់ ឬខ្លាចមនុស្ស​ដែលគេស្រលាញ់​ត្រូវ​ចាកចេញចោលគេ។

៤.ក្លាយ​ជា​មនុស្ស​លែង​ជឿ​លើ​ខ្លួនឯង

នៅ​ពេល​ធំ​ឡើង​តម្រូវ​ការ​របស់​គេលែង​សំខាន់​ ដោយសារ​តែ​ធ្លាប់ឃើញឪពុកម្ដាយ​​ជា​គម្រូ​ស្រាប់​។ គម្រូនៃ​អាកប្បកិរិយា​ទាំងនោះ ​បាន​វិវត្តគេក្លាយជាមនុស្សភ័យច្រើន បារម្ភច្រើន និងមិនមានទំនុកចិត្តលើខ្លួនឯង។

រាល់​ការ​ប្រាស្រ័យ​ទាក់ទង​និង​ទំនាក់ទំនង​នានាក្លាយជារឿងពិបាកសម្រាប់គេ ពី​ព្រោះ​គេមិន​ជឿ​លើ​ខ្លួនឯង​សោះ​ ព្រមទាំងក្លាយ​ជា​មនុស្ស​​ខ្លាច​ការ​បង្ក​ជម្លោះបំផុត។

៥.មិន​ដឹង​ថា​ខ្លួនឯង​ពូកែ​អ្វី​ឡើយ

​ពេលនៅ​ក្មេង​កម្រមានអ្វី​ដែល​គេអាចបាន​ធ្វើ​បាន​ល្អ ​ លើស​ពី​នេះ​ទៅទៀត​គេត្រូវ​ប្រឈមមុខ​នឹង​ការ​រិះគន់ ​​ការ​ខកចិត្ត​ឥត​ឈប់ឈរពីក្មេងៗដទៃ។ ឪពុកម្ដាយ​ដែល​​ប្រមឹក​​មិនដែល​ទទួលស្គាល់​ឬ​កត់សម្គាល់​អ្វី​ដែល​គេបាន​ធ្វើ​ឡើយ។ ដូច្នេះគេក៏មិន​គោរព​ខ្លួនឯង ​ហើយ​មិន​ថា​ធ្វើអ្វី​ក៏ដោយ​ និង​ថែម​ទាំង​​ប្រមាថ​ខ្លួនឯង បន្ទោសបង្អាប់ខ្លួនឯង ​ព្រោះ​មិន​ជឿ​លើ​ខ្លួនឯង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មាន​កូនស្រី កង្វល់ខ្លាចចាញ់បោក​ព្រាននារី ជាទុក្ខធំ​នៃឳពុកម្តាយបច្ចុប្បន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥០ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម