Connect with us

KPT+

ហេតុអ្វី​មាន​អ្នក​និយម​សម្តែង​ជា​«អ្នក​មាន​ក្លែងក្លាយ»ច្រើនម្ល៉េះ?

បានផុស

នៅ

ការ​ធ្វើ​ពុត ឬ​សម្ដែង ធ្វើ​ជា​នរណា​ម្នាក់​ដែល​មិនមែន​យើង ដើម្បី​បង្អួត ដើម្បី​ហ៊ឺហា ដើម្បី​ផ្ចាញ់ ដើម្បី​អស្ចារ្ស ដើម្បី​​ឲ្យ​គេ​កោត ដើម្បី​ឲ្យ​គេ​ច្រណែន ជា​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ខ្លួន​យើង ធ្លាក់​ក្នុង​ការ​ខាតបង់​ទំាង​លុយ​កាក់​និង​ពេលវេលា កាន់​តែ​ជ្រៅ​ទៅ ៗ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​សម្បូរ​ទេ?

គឺ​សម្បូរ​មនុស្ស​បែបនេះ​ណាស់!

តួលេខ​មួយ​នៅ​ប្រទេស​ហ្វីលីពីន​ចេញផ្សាយ​ដោយ​​​​ឌឺ ប័រណេអូ បាន​បង្ហាញ​ថា មនុស្ស​ជា​ច្រើន​ទោះ​រៀន​បាន​ច្រើន​កម្រិត​ណា​ក្ដី​​​​ នៅ​តែ​ចាញ់បញ្ឆោត​សង្គម​សម្ភារៈ ហើយ​ព្យាយាម​យកជីវិត​ខ្លួន ​មក​ធ្វើការ​វិនិយោគ​​ឲ្យ​អ្នកផង​កោតសរសើរ រហូត​ដល់​ព្រម​ដើរតួ​ជា​អ្នក​មាន​ក្លែងក្លាយ​ ឬ​មនុស្ស​ជោគជ័យ​សម្បក​ស្គរ។

៦៥ភាគរយនៃមនុស្ស​វ័យ​១៦ដល់៥២ ដែល​គេ​បាន​សាកសួរ ទទួល​ស្គាល់​ថា​ពេលខ្លះ ត្រូវ​តែ​លាក់​រឿង​ក្រីក្រ​ឬ​បរាជ័យ​ចោល​សិន ពុំ​នោះ​សង្គម​នឹង​ជាន់​យើង​ថែម ឬ​ទាត់​យើង​ចោល​តែ​ម្ដង។

៣៣ភាគរយទទួលស្គាល់ថា​ការ​គិត​របស់​អ្នកដទៃ​នៅ​តែ​មាន​ឥទ្ធិពល ធ្វើ​ឲ្យ​យើង​សប្បាយ​ឬ​កើតទុក្ខ​បាន​ព្រោះ​យើង​រស់​ក្នុង​សង្គម​មិនមែន​នៅ​ម្នាក់ឯង​នៅ​ទីស្មសាន​ឡើយ។​

ទោះ​យ៉ាងណា ជីវិត​របស់​យើង​មិនមែន​រស់​មក​ដើម្បី​​ឲ្យ​វា​ពូត​ផ្ដុំ​ផ្គុំ​ទៅ​ជា​រូបភាព​ដែល​មនុស្ស​ផ្សេង​ទៀត​ចង់​មើល​ឃើញ​នោះ​ទេ។យើង​មិនមែន​ជា​ក្រមួន ក៏​មិនមែន​ជា​ដីឥដ្ឋ ការ​ស្វែងរក​សុភមង្គល​និង​ភាព​ជោគជ័យ​ផ្ទាល់ខ្លួន​ទើប​ជា​កាតព្វកិច្ច​របស់​យើង។

ការ​ទទួល​យក​ការ​ពិត​វា​មិន​ពិបាក​ណាស់​ទេ។ ទីមួយ​យើងគ្រាន់តែ​រៀនគោរពអ្នកដទៃ ហើយមិនងាយមើលស្រាលគេ​យើង​ក៏នឹង​ទទួលបានអារម្មណ៍មកវិញថា អ្នកដទៃ​ក៏មិនមើលងាយ​យើងដូចគ្នាទោះយើង​ស្ថិតក្នុងកាលៈទេសៈណាក្តី។ ហេតុអ្វីបានជាយកចាំបាច់​ចិត្តទុកដាក់ចំពោះការបំភាន់នៃសុភមង្គលក្លែងក្លាយ​ហើយរត់គេច​ពី​ភាពពិតប្រាកដដែលធ្វើឲ្យខ្លួន​យើង​ពិបាកចិត្ត​ឡើងៗ​ទៅជា​ជម្ងឺ​ផ្លូវចិត្ត?

នេះគឺជាបញ្ហាធំបំផុតមួយដែលយើងមានជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលបច្ចុប្បន្ននេះ។ ជីវិតស៊ីវិល័យសិប្បនិម្មិតដែលត្រូវបានបង្កើតឡើង​ដោយ​មនុស្ស​មួយចំនួន​កំពុងអាចឱ្យយើង​វិលក្បង យកខ្លួនឯងទៅ​ប្រៀបធៀប ជីវិត​យើងពិតម៉េចនឹង​ល្អ​ដូច​ការថត​រូបមើលទៅ។ ហេតុអ្វី​យើង​ព្រម​ធ្វើឱ្យអារម្មណ៍ខ្លួន​ត្រូវ​ខូច ត្រូវ​ខកចិត្ត​ដោយសារ​ពួកគេ?

ប្រែសម្រួល៖ ហាណា

ចុចអាន៖ សេដ្ឋី​ៗទម្លាប់​ធ្វើអ្វី​ខ្លះ មុន​ពេល​ចូល​គេង?

ចុចអាន៖ណ៌ស្វាយ ជះឥទ្ធិពលខ្លាំងទៅលើអារម្មណ៍និងអាកប្បកិរិយាមនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥៧ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម