Connect with us

KPT+

មនុស្សស្រីធ្លាប់ជួបព្យុះភ្លៀងរាប់មិនអស់ នឹងបង្រៀនខ្លួនឯងឲ្យរឹងមាំលើរឿងទាំងនេះ

បានផុស

នៅ

ធម្មតាមនុស្សស្រីម្នាក់ដែលធ្លាប់ជួបព្យុះភ្លៀងជីវិតច្រើនរាប់មិនអស់ ហើយនៅតែអាចរឹងមាំ នាងក៏នឹងបង្រៀនខ្លួនឯងបានយ៉ាងល្អពីបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ ឲ្យនាងកាន់តែរឹងទ្វេរឡើង។ ទាំងនេះជារឿងរ៉ាវនិងពាក្យពេជន៍ ១០ យ៉ាងដែលនាងតែងតែអប់រំចិត្តជារឿយៗ

១. ចេះដួល តែចេះក្រោកឈរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេញមួយជីវិតរបស់យើង យើងនឹងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដែលធ្វើឲ្យខ្លួនឯងហាក់ទន់ខ្សោយ និងដួលចុះ សឹងថារាប់មិនអស់។ ប៉ុន្តែមិនថាមានរឿងអ្វីដែលធ្វើឲ្យដួលក៏ដោយ យើងត្រូវរៀនក្រោកឈរឡើងវិញ ហើយបន្តទៅមុខទៀត។ ជីវិតមិនមែនមករាប់ពីចំនួនដងដែលបានដួលទេ ប៉ុន្តែគឺរាប់ពីចំនួនដងដែលអាចក្រោកឈរឡើងវិញបាន។

២. មនុស្សនឹងធ្វើឱ្យខកចិត្ត ប៉ុន្តែត្រូវតែរស់នៅជាមួយការពិត

យើងនឹងជួបមនុស្សដែលមានប្រវត្តិខុសៗគ្នាក្នុងជីវិត ហើយពួកគេខ្លះស្គាល់យើងគ្រាន់តែចង់ទាញយកផលប្រយោជន៍ប៉ុណ្ណោះ។ ពួកគេខ្លះនឹងក្លែងធ្វើពុតថា ពួកគេជាមិត្តល្អបំផុត ប៉ុន្តែនៅពេលយើងជួបទុក្ខ ពួកគេនឹងបង្ហាញធាតុពិតរបស់គេ។ ទោះបីយើងបានជួបក្រុមមនុស្សបែបនេះក៏ដោយ តែសូមកុំបិទបេះដូងមិនឲ្យជួបមនុស្សថ្មីឲ្យសោះ ព្រោះនេះជាធាតុពិតនៃមនុស្សក្នុងសង្គមតាមសណ្ឋានផ្សេងគ្នា ដូច្នេះត្រូវត្រៀមខ្លួនសម្រាប់រឿងនេះ។

៣. ស្នេហាជាការឈឺចាប់ ប៉ុន្តែវាអាស្រ័យលើការទទួលយកវា

យើងនឹងជួបបុរសដែលគ្រាន់តែចង់ទាញយកផលប្រយោជន៍ពីយើងដោយធ្វើពុតថា ពួកគេស្រឡាញ់យើងពិត។ ប៉ុន្តែអ្វីដែលត្រូវចងចាំគឺថា នៅពេលដែលពួកគេធ្វើបាបចិត្ត  យើងមិនអាចធ្វើបាបឬបោះបង់ចោលខ្លួនឯងទេ។ កុំបិទបេះដូង ប៉ុន្តែត្រូវប្រាកដថា យើងបើកភ្នែកដើម្បីមើលមនុស្សល្អ។

៤. យើងល្អឥតខ្ចោះសម្រាប់ខ្លួនឯង

ប្រហែលជាមានអ្នកប្រាប់យើងថា យើងមិនសូវចេះលេងសើច មិនចេះនិយាយច្រើន មិនស្អាតត្រង់នេះឬត្រង់នោះ មិនសិចស៊ីជាដើម តែមិនមែនមានន័យថា ពាក្យដែលគេនិយាយវាជាការពិតទេ។ យើងមានភាពស្រស់ស្អាតនិងប្លែកពីគេតាមរបៀបដែលយើងមាន ហើយប្រសិនបើនរណាម្នាក់មិនអាចស្រឡាញ់យើង ក៏តាមចិត្តគេ យើងក៏មិនត្រូវការគិតពីគេដែរ។ ចូរកុំខ្វល់នឹងគេ តែគួរផ្តោតលើជីវិតសុភមង្គរបស់ខ្លួនទៅបានហើយ។

៥. ជីវិតខ្លីណាស់ ដូច្នេះត្រូវរស់នៅឲ្យល្អថ្ងៃនេះ

កុំទុកសម្លៀកបំពាក់ថ្មីសម្រាប់ស្លៀកតែក្នុងឱកាសពិសេស ពីព្រោះរាល់ថ្ងៃថ្មីដែលយើងបើកភ្នែកមកគឺសុទ្ធតែពិសេសល្មមគ្រប់គ្រាន់ហើយ។ ចូររស់នៅឱ្យអស់ពីសមត្ថភាពដែលខ្លួនមាននៅថ្ងៃនេះ។ កុំធ្វើដូចស្ត្រីខ្លះដែលពេលចាស់ទៅត្រូវសោកស្តាយដោយមិនបានរស់នៅក្នុងជីវិតដែលពួកគេចង់បាន។ ធ្វើអ្វីក៏ដោយដែលធ្វើឱ្យខ្លួនសប្បាយចិត្ត ប៉ុន្តែត្រូវប្រាកដថាយើងមិនធ្វើឱ្យនរណាម្នាក់ឈឺចាប់ទេ។

៦. កុំឲ្យឯករាជ្យភាពរបស់ខ្លួនត្រូវបុរសគ្រប់គ្រង

វាជាការប្រសើរដែលពឹងផ្អែកលើបុរសម្នាក់នៅក្នុងជីវិត ប៉ុន្តែមិនមែនពឹងផ្អែកឲ្យគេមកគ្រប់គ្រងខ្លួនដោយមិនព្យាយាមធ្វើអ្វីសោះនោះទេ។ ជានារីម្នាក់ត្រូវរៀនរស់ដោយឯករាជ្យ មិនរស់ចាំបង្អែកគេឬកម្លាំងគេទាំងស្រុងនោះដែរ។ កុំអង្វរករគេបើគេចង់ចាកចេញ ត្រូវឲ្យគេជ្រើសផ្លូវគេ ព្រោះយើងអាចរស់បានដោយគ្មានគេបាន។

៧. ត្រូវទទួលខុសត្រូវចំពោះសុភមង្គលរបស់ខ្លួនឯង

មិនមានមនុស្សម្នាក់នៅលើពិភពលោកនេះដែលអាចធ្វើឱ្យយើងសប្បាយចិត្តបានទេ ពីព្រោះយើងជាអ្នកទទួលខុសត្រូវចំពោះសុភមង្គលរបស់ខ្លួនឯង។ ប្រសិនបើមានអារម្មណ៍ល្អ វានឹងទាក់ទាញតែរបស់ល្អៗមកក្នុងជីវិត។ ទោះបីជាអ្វីៗមិនដូចនឹងការចង់ ឬចង់ធ្វើក៏ដោយ ចូរកុំយំ ព្រោះបើយំក៏គ្មានអ្វីផ្លាស់ប្តូរដែរ។ ផ្ទុយទៅវិញក្រោកឡើង ហើយតស៊ូដើម្បីអ្វីដែលជាកម្មសិទ្ធិរបស់យើង ហើយប្រសិនបើយើងចង់បានសុភមង្គល ចូរបង្កើតវាឡើង!

៨. ស្តាប់តាមបេះដូងជានិច្ច

ស្ត្រីត្រូវបានបង្កើតក្នុងលក្ខណៈពិសេសម្យ៉ាងដែលហៅថាញ្ញាណទីប្រាំមួយ ហើយយើងគួរតែប្រើវាឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ប្រសិនបើយើងជឿថា មានអ្វីមួយត្រឹមត្រូវហើយអ្នកផ្សេងទៀតមិនយល់ព្រម សូមស្តាប់តាមបេះដូងខ្លួនឯង។ ពីព្រោះប្រសិនបើយើងមិនព្យាយាមដើរវាទេ យើងនឹងមិនដឹងថា តើវាជាជម្រើសត្រឹមត្រូវឬអត់ទេ។ ស្តាប់បេះដូងនិងសតិសម្បជញ្ញៈ ព្រោះវាមិនធ្វើឲ្យយើងខុសឡើយ។

៩. មានជំនឿជានិច្ច

យើងនឹងប្រឈមមុខជាមួយបញ្ហាជាច្រើននៅក្នុងជីវិត ប៉ុន្តែយើងត្រូវមានជំនឿថាអ្វីៗនឹងល្អនៅចុងបញ្ចប់។ កុំយំពីជោគវាសនា ព្រោះវានឹងមិនផ្លាស់ប្តូរអ្វីទាំងអស់។ ចូរច្បាំងគ្រប់កាលៈទេសៈ ហើយជឿជាក់ថា ប្រសិនបើយើងធ្វើរឿងល្អ វានឹងត្រូវសងដោយរឿងល្អ ។ ស្តាប់យោបល់អ្នកដទៃ ប៉ុន្តែធ្វើការសម្រេចចិត្តដោយខ្លួនឯង។

១០. ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន

យើងនឹងធ្វើការសម្រេចចិត្តមិនល្អជាច្រើននៅក្នុងជីវិត ប៉ុន្តែរឿងនោះគឺថាយើងបានទទួលខុសត្រូវ ។ វាជាវិធីល្អបំផុតនៅពេលយើងអាចទទួលខុសត្រូវជានិច្ចចំពោះអ្វីដែលខ្លួនបានធ្វើ។ ចូរក្លាហាន ហើយសារភាពប្រសិនបើបានធ្វើខុស ប៉ុន្តែក៏ត្រូវប្រាកដថា យើងបានខំប្រឹងអស់ពីសមត្ថភាពនូវរាល់សកម្មភាពរបស់ខ្លួន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ហេតុអ្វី​មាន​អ្នក​និយម​សម្តែង​ជា​«អ្នក​មាន​ក្លែងក្លាយ»ច្រើនម្ល៉េះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម