Connect with us

KPT+

រៀនចប់ភ្លាម​ និស្សិតៗ​គួរសង្វាតធ្វើរឿងទំាងនេះលត់ដំបំណិនជីវិត

បានផុស

នៅ

និស្សិត​មហាវិទ្យាល័យ​ជាច្រើន​ មិន​បាន​ដឹង​អត្ថប្រយោជន៍​ពី​ការ​ចូលរួម​ក្នុង​ក្លឹប​និស្សិត​និង​អង្គការ​ដែល​ត្រូវ​បាន​ផ្ដល់​ជូន ​នៅ​តាម​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​ភាគច្រើន​នោះ​ទេ។  ការ​ចូលរួម​ចំណែក​មួយ​នេះ ​អាច​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​ ដែល​ក្នុង​នាម​ជា​ និស្សិត​គួរ​ដឹង។

នេះ​ជា​ហេតុផល​មួយ​ចំនួន​ ដែល​យើង​គួរ​តែ​ចូលរួម​ក្នុង​ក្លឹប​និស្សិត​ និង​អង្គការ​នានា ៖

. បាន​ជួប​មនុស្ស​ថ្មី

អាច​ពិបាក​ក្នុង​ការ​ជួប​មនុស្ស​ថ្មី​ នៅ​មហាវិទ្យាល័យ ​ជា​ពិសេស​ក្នុង​ឆ្នាំ​ដំបូង​របស់​យើង។ ទំហំ​ថ្នាក់​អាច​ធំ​ និង​ធ្វើ​ឲ្យ​យើង​អៀនខ្មាស ​ហើយ​ពិបាក​និយាយ​ជាមួយ​អ្នក​ដទៃ​នៅ​ក្នុង​ថ្នាក់។

នេះ​ជា​មូលហេតុ​ដែល​ការ​ចូលរួម​ក្លឹប នឹង​ធ្វើឲ្យ​យើងឃើញ​ខ្លួនឯង​នៅ​ក្នុង​ក្រុម​មនុស្ស​តូច​មួយ​ ដែល​អាច​ចែករំលែក​ចំណាប់អារម្មណ៍​រួមគ្នា​ ហើយ​កាន់​តែ​ធ្វើ​ឱ្យ​ងាយស្រួល​ក្នុង​ការ​និយាយ​និង​ស្គាល់​គ្នា។

២. ស្គាល់អ្នក​ដែល​មាន​ចំណង់ចំណូលចិត្ត​ដូច​យើង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ក្លឹប​និស្សិត​និង​អង្គការ​ជា​ច្រើន​សម្រាប់​មុខ​ជំនាញ​និង​មន្ទីរ​ផ្សេងៗ​គ្នា។ ក្លឹប​បែបនេះ​អាច​មាន​ភាព​សប្បាយ​រីករាយ​ក៏​ដូចជា​ធនធាន​សិក្សា​ដ៏​អស្ចារ្យ​សម្រាប់​យើង។  ប្រសិន​បើ​យើង​កំពុង​សិក្សា​លើ​មុខ​ជំនាញ​ដែល​ស្រលាញ់​ស្រាប់​ អាច​ថា​យើង​នឹង​បាន​ជួប​អ្នក​ផ្សេង​ទៀត​ដែល​មាន​ចំណង់ចំណូលចិត្ត​ដូចគ្នា​ ជាមួយ​យើង។

ជា​ពិសេស​គឺ​យើង​បាន​ស្គាល់​សាស្ត្រាចារ្យ​នៅ​ក្នុង​ផ្នែក​របស់​យើង​ ហើយ​ថែមទាំង​ទទួល​បាន​ជំនួយ​សិក្សា​និង​ដំបូន្មាន​​ផ្សេង​ទៀត​ផង។

៣. បាន​រៀន​ជំនាញ​ភាព​ជា​អ្នកដឹកនាំ

ក្លឹប​និស្សិត​និង​អង្គការ​នានា​ អាច​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​រៀន​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​សំខាន់ៗ​ ដែល​នឹង​មើល​ទៅ​អស្ចារ្យ​លើ​ការងារ​ ឬ​ការ​ដាក់​ពាក្យ​ក្នុង​សាលា​ជាដើម។

ការ​កាន់​តំណែង​ប្រតិបត្តិ​នៅ​ក្នុង​ក្លឹប​ នឹង​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​កំណត់ត្រា​និស្សិត​ផ្លូវ​ការ​របស់​យើង​មិនខាន។ យើង​នឹង​អាច​ទទួល​បាន​ជំនាញ​សំខាន់ៗ​ផ្សេង​ទៀត ​ដូចជា​ការ​រៀប​ចំ​ព្រឹត្តិការណ៍ ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ និង​សម្របសម្រួល​សមាជិក​ក្លឹប​ផ្សេង​ទៀត។

. ទទួល​បាន​ការ​ផ្លាស់ប្ដូរ​ពី​មុខ​វិជ្ជា​ផ្សេង​គ្នា

បរិយាកាស​ខុសគ្នា​ជាមួយ​មនុស្ស​ដែល​មាន​គំនិត​ដូចគ្នា​ នឹង​ផ្ដល់​ឲ្យយើង​នូវ​ការ​ផ្លាស់ប្ដូរ​ដែល​ត្រូវ​ការ​ច្រើន។ ជួនកាល​យើង​កំពុង​តែ​ផ្ដោត​អារម្មណ៍​លើ​ការងារ​សាលា​ ប៉ុន្តែ​យើង​ធ្វើ​មុខវិជ្ជា​នោះ​មិន​ចេញ​ មិត្ត​របស់​យើង​ក្នុង​ក្រុម ​ពួកគេ​អាច​ជា​គន្លឹះ​ក្នុង​ការ​ដោះស្រាយ​លំហាត់​របស់​យើង​បាន។​ ការ​ផ្ដល់​គំនិត​ពី​អ្នក​ជុំ​វិញ​ខ្លួន នឹង​ធ្វើ​ឲ្យ​ខួរក្បាល​របស់​យើង​ទទួល​បាន​ប្រយោជន៍​ច្រើន​អនេក។

. សប្បាយ​រីករាយ​ជាមួយគ្នា

ចុងក្រោយ​ក្លឹប​និស្សិត​និង​អង្គការ​អាច​ជា​ការ​ជួបជុំគ្នា ​បង្ក​ភាព​សប្បាយ​ជាមួយ​គ្នា។ យើង​នឹង​បាន​ជួប​មនុស្ស​ថ្មី​ដែល​មាន​ចំណាប់​អារម្មណ៍​ដូចគ្នា​នឹង​យើង ​នៅ​ព្រឹត្តិការណ៍​និង​សកម្មភាព​សប្បាយ​ផ្សេងៗ​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សេដ្ឋីជេកម៉ាថា ចង់​មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់

ចុចអាន៖កុំ​និយាយ​បែប​នេះ​ទៅ​កាន់​មិត្ត​រួម​ការងារ​​ បើ​នៅ​ចង់​ឲ្យ​គេ​ផ្ដល់​តម្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម