Connect with us

KPT+

គន្លឹះ​តូចៗ​ តែ​អាច​ជួយ​សន្សំ​សំចៃ​ថវិកា​របស់​អ្នក​បាន​មួយ​កម្រិត​ធំ

បានផុស

នៅ

ចាយ​វាយ​ច្រើន​ឥត​សំចៃ​ដៃ ​គឺ​ជា​រឿង​មួយ​ដែល​យើង​តែង​ធ្វើ​ប្រចាំថ្ងៃ​ ហើយ​ក៏​មិន​ដែល​ធ្លាប់​គិត​ថា ​ទាំងអស់​នោះ​ គឺ​ជា​មូលហេតុ​ ដែល​អ្នក​តែង​ខ្ជះខ្ជាយ។

នេះ​គឺ​ជា​វិធី​ងាយ​ៗ ៤ យ៉ាង ​ដើម្បី​ជួយ​សន្សំសំចៃ​ថវិកា ​និង​កាត់​បន្ថយ​ការ​ចំណាយ​ឥតបានការ ៖

១. ញ៉ាំ​ក្រៅ​តិច

មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​ថា ​តើ​ពួកគេ​ចំណាយ​ពេល​ញ៉ាំ​អាហារ​រាល់​ខែ​ប៉ុន្មាន​ទេ។  ប្រសិន​បើ​អ្នក​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​រាល់​ថ្ងៃ ​អ្នក​ប្រហែល​ជា​ចំណាយ​លើស​ពី ១៥០ ទៅ ២០០ ដុល្លារ​ សម្រាប់​​អាហារ​ថ្ងៃត្រង់។ បើ​អ្នក​យក​អាហារ​ថ្ងៃ​ត្រង់​ពី​ផ្ទះ ​វា​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​សន្សំ​លុយ ដើម្បី​បង្កើត​មូលនិធិ​បន្ទាន់​ណាមួយ ​សម្រាប់​ការ​ចូល​និវត្តន៍​ ឬ​សម្រាប់​វិស្សមកាល​រដូវ​ក្ដៅ​ដ៏​ធំ។

២. សន្សំសំចៃ​ម្ហូប​អាហារ

Women preparing vegetable meal for cooking, everything is so green, healthy and freshly harvested from garden. Making compost from leftovers.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​អ្នក​អាច​ធ្វើ​អាហារ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ ​អ្នក​ក៏​អាច​សន្សំ​ប្រាក់​និង​ពេល​វេលា​បាន​ដែរ។ ខណៈ​ពេល​ដែល​អ្នក​នៅ​តែ​រីករាយ​នឹង​អាហារ​ឆ្ងាញ់​ ដែល​អ្នក​ច្នៃ​ដោយ​ការ​សន្សំសំចៃ។

ព្យាយាម​រក​អាហារ​ណា​ធូរ​ថ្លៃ​ តែ​មាន​ជីវជាតិ​សម្រាប់​រាងកាយ​ និង​អាច​ជួយ​សន្សំសំចៃ​បាន​មួយ​កម្រិត​ទៀត។

៣. រៀបចំ​តារាង​ចំណាយ

បើ​អ្នក​មិន​បាន​រៀបចំ​តារាង​ថវិកា​ទេ ​អ្នក​មិន​ដឹង​ថា​ តើ​អ្នក​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​សម្រាប់​ប្រេង​ និង​សាំង​ក្នុង​មួយ​ខែៗ​ឡើយ ។ ការ​ពិត​គឺ​ថា​ មនុស្ស​ជា​មធ្យម​ចំណាយ​ស្ទើរ​តែ ២៥០ ដុល្លារ​លើ​សាំង​រាល់​ខែ ​ដើម្បី​បើកបរ​ទៅ​ធ្វើការ។

ធ្វើអ្វី​ដែល​សាមញ្ញ ​ដូចជា​ការ​ស្វែង​រក​មិត្តភ័ក្ដិ​ ឬ​មិត្ត​រួម​ការងារ​ដែល​ដើរ​ក្នុង​ទិស​ដៅ​តែ​មួយ ​អាច​សន្សំ​បាន ១០០ ដុល្លារ​ទៀត​ក្នុង​មួយ​ខែ។ ឬ​អាច​ជិះ​រថយន្ត​ក្រុង​សាធារណ​ក៏​ល្អ​ សម្រាប់​បរិស្ថាន​ និង​ជា​មធ្យោបាយ​ដ៏​ល្អ​ដើម្បី​ជួប​មនុស្ស​ថ្មី។

៤. ប្រញាប់ទូទាត់​បំណុល

ជា​មធ្យម​មនុស្ស​មាន​ចំនួន​បំណុល​យ៉ាង​ច្រើន​ នៅ​លើ​កាត​ឥណទាន​របស់​ពួកគេ។ នេះ​មើល​ទៅ​ដូចជា​មិនមែន​ជា​បញ្ហា​ធំ​ដុំ​ទេ ​ប៉ុន្តែ​កាត​ឥណទាន​ភាគ​ច្រើន​ មាន​អត្រា​ការ​ប្រាក់​ខ្ពស់​បំផុត។

ដូច្នេះ​ ​ការ​ទូទាត់​ បំណុល​លើ​កាត​ឥណទាន ​គឺ​ជា​រឿង​សំខាន់​បំផុត ​ដែល​គួរ​ឈប់​បន្ទាន់។ សំខាន់​  គួរ​ស្វែង​រក​ជម្រើស​ណា​សាក​សម​បំផុត​ សម្រាប់​​កម្ចី​ផ្សេងៗ ក្នុងការទូទាត់​បំណុល របស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វី​មាន​អ្នក​និយម​សម្តែង​ជា​«អ្នក​មាន​ក្លែងក្លាយ»ច្រើនម្ល៉េះ?

ចុចអាន៖សញ្ញាបង្ហាញថា គូប្រជែងកំពុង​ធ្វើឱ្យយើងព្រួយខ្លាចជារៀងរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម