មនុស្ស​ប្រុស​​ច្រណែន​ខ្លាំង​ជាង​មនុស្ស​ស្រី​ក្នុង​វិស័យ​ការងារ? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

មនុស្ស​ប្រុស​​ច្រណែន​ខ្លាំង​ជាង​មនុស្ស​ស្រី​ក្នុង​វិស័យ​ការងារ?

Published

on

ការ​ច្រណែន​ប្រៀបធៀប​មិនមែន​ជា​រឿង​អាក្រក់​ទាំងស្រុង​ទេ ដរាបណា​មិន​ឈាន​ទៅ​ដល់​ការ​អនុវត្តិ​សកម្មភាព​ឈ្នានីស។ ជា​ធម្មជាតិ​របស់​មនុស្ស​ប្រុស​ដែល​ត្រូវការ​ឲ្យ​ការងារ​មាន​ជោគជ័យ​ខ្លាំង និង​ជា​ការ​ធម្មតា​ទេ​ដែល​មាន​អារម្មណ៍​ច្រណែន​ម្ដងម្កាល។

វេជ្ជបណ្ឌិត គ្រីស្ទីណា ហីប៊ឺរ ចិត្តវិទូ​នៅ​ទីក្រុង flagstaff, Ariz បាន​និយាយ​ថា ការ​ច្រណែន​ក្លាយ​ជា​បញ្ហា នៅ​ពេល​យើង​យក​វា​មក​រស់នៅ​ជាមួយ​និង​អនុវត្ត​ជា​រៀងរាល់​ពេល​តែ​ម្តង។

ចំណែក​លោកស្រី Kathy Morelli, LPC ជា​អ្នក​ចិត្តសាស្ត្រ​ដែល​មាន​គ្លីនិក​អនុវត្ត​ការ​ប្រឹក្សា​យោបល់​ខាង​វិកល​ចិត្ត បាន​និយាយ​ថា មនុស្ស​ប្រុស​ច្រណែន​នៅ​កន្លែងធ្វើការ​ខ្លាំង​ជាង​ស្ត្រី ហើយ​វា​ក្លាយ​ជា​បញ្ហា​ជះឥទ្ធិពល​ដល់​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​ពួកគេ​ដោយ​សារ​ពួកគេ​មិន​អាច​ទទួល​យក​អារម្មណ៍​«ចាញ់»ហើយ​តែងតែ​ចង់​ឈ្នះ«ពេក»។

នាង​បាន​និយាយថាប្រភេទមួយនៃការច្រណែនទូទៅបំផុតគឺការ​ច្រណែន​ចំណាប់​អារម្មណ៍។ គេ​ក៏​ឃើញ​មាន​ទំនោរ​ច្រណែន​នឹង​ភាព​ជោគជ័យ​ខ្លាំង របៀប​រស់​ខ្ពស់ និង​ទំនាក់ទំនង​ក្នុង​បណ្ដាញ​ធំ​ទូលាយ របស់​អ្នកដទៃ​ផងដែរ។

ឧទាហរណ៍ ពេល​អ្នក​ជំងឺ​ចេះ​តែ​យល់​ថា នរណា​ផ្សេង​ម្នាក់​មាន​ជីវិត​ងាយស្រួល​ឬ​សុខស្រួល​ជាង​ខ្លួន មាន​ឱកាស​ខ្ពស់​និង​រលូន​ជាងខ្លួន យើង​មើល​ឃើញ​តែ​ចំណុច​ល្អ​ក្នុង​ជីវិត​របស់​ពួកគេ​ហើយ​មាន​តែ​ភាព​មិន​ល្អ​នៅ​ក្នុង​ជីវិត​របស់​យើង​ឬ​យើង​ជឿ​ថា​មិត្ត​ល្អ​ជិតដិត​របស់​យើង​ក៏​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​មិត្តភ័ក្ដិ​ផ្សេងទៀត នេះ​កំពុង​វិវត្ត​ទៅ​បំផ្លាញ​សុខភាព អាជីព​នឹង​ជីវិត​យើង​ទាំងស្រុង​បាន។

លោកស្រី បន្ថែម​ថា គេហទំព័រ​បណ្ដាញ​សង្គម​ដូចជា​ហ្វេសប៊ុក​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ច្រណែន​ដែរ​ដោយសារ​ភាព​ច្របូកច្របល់​និង​ស្មុគស្មាញ​ច្រើន​នៅ​ក្នុង​ទំនាក់ទំនង​លាប​ពណ៌ និង​វិធី​ជា​ច្រើន​ទៀត​ដើម្បី​ទាញ​មនុស្ស​ឲ្យ​ប្រៀបធៀប​ខ្លួន​យើង​ទៅ​នឹង​អ្នកដទៃ។

ខាងក្រោមនេះជាវិធីទូទៅសម្រាប់ដោះស្រាយជាមួយការច្រណែនរាំរ៉ៃ៖

កសាង​ខ្លួនឯង​ឡើង​វិញ

វិធី​ល្អ​បំផុត​ដើម្បី​ជម្នះ​ការ​ច្រណែន​គឺ​ត្រូវ​មើល​ខ្លួន​អ្នក​ជា​មុន​ឧទាហរណ៍ពិចារណាថា រូបភាព​យើង​និង​ទំនាក់ទំនង​របស់​យើង ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ជឿទុកចិត្ត ការ​គោរព​និង​សេចក្ដី​ស្រឡាញ់​ពិត​ទេ ឬ​យើង​តែងតែ​កេង​ចំណេញ ហើយ​ចង់​បាន​ហួសហេតុ​លើ​សមត្ថភាព​ខ្លួនឯង​ពិតៗ? តើ​យើង​ព្យាយាម​រៀន​សូត្រ​តាម​អ្នក​ដែល​ធ្វើ​បាន​ល្អ​ជាង​យើង​ឬ​ព្យាយាម​វាយប្រហារ​ពួកគេ?

សាងភាព​ស្មោះត្រង់

បញ្ហា​របស់អ្នកច្រណែនរាំរ៉ៃ គឺ​គេមាន​ភាព​មិនស្មោះត្រង់ដោយខ្លួនឯង​ដូច្នេះ​គេ​ពិបាក​ជឿ​លើ​អ្នកដទៃ​ណាស់។ គេ​អាច​នឹង​កើត​ក្នុង​គ្រួសារ​ដែល​មាន​អំពើ​ក្បត់ ឬ​ធំ​មក​ជាមួយ​នឹង​ល្បិចកល។ អ្នក​និពន្ធ​សៀវភៅ LifeTouch លើក​ឡើង​ថា​ គំនិត​អសន្តិសុខ​ក្នុង​ផ្នត់​គំនិត​ខ្លួនឯង​ដែល​នាំ​ឲ្យ​តែង រំពឹង​ថា​នឹង​មាន​ការ​មក​ជួយ​រុញ​ជ្រោមជ្រែង ហើយ​បង្កើត​គំនិត​ច្រណែន​ឡើង​មក។

អារម្មណ៍​ថា​ខ្លួន​ទទេ​ឬ​ខ្វះ​តម្លៃ

មនុស្ស​គ្រោះថ្នាក់ជាច្រើន​បានបណ្តោយ​ខ្លួន​ឲ្យឈឺដល់ចំណុចនេះ​គឺមកពីគេ​មិនបាន​កសាងទំនាក់ទំនងតាម​បែបត្រឹមត្រូវ​តែបែរជា​ថែទាំខ្លួនឯងដោយគំនិតប្រៀបធៀបនិងនិន្ទា ដែលដំបូងធម្មតា​ក្រោយមកធ្ងន់ឡើងៗ។ តាមពិត​ពួកគេ​អាចជាមនុស្ស​ដែល​បាន​រស់​ក្នុង​បរិយាកាស​​ខ្វះ​ភាព​កក់ក្តៅ​និង​ក្តីស្រលាញ់ ពេលខ្លះគ្មានទេពកោសល្យពិសេស​ ថែម​ទាំង​ពិបាក​រៀនអ្វីៗ​បាន​ល្អទេ ប៉ុន្តែមានចំណង់ចង់បានឱ្យសង្គមចាប់អារម្មណ៍ខ្លួនខ្ពស់​និង​ឲ្យ​សារៈសំខាន់​លើ​រូបភាព​បោក​បញ្ឆោត​ខ្លាំងពេក។


អ្នក​ចិត្តវិទ្យា​ជាច្រើន បាន​និយាយ​ថា  បទពិសោធន៍និងកាលៈទេសៈ នានា អាច​ជះឥទ្ធិពល​លើ​ស្ទិល​របស់​មនុស្ស ផ្នត់គំនិត និង​ការ​គោរព​ខ្លួនឯង​ច្រើន​ឬ​ស្ទើរ។

បើ​គេ​មាន​ការ​គោរព​និង​ឲ្យ​តម្លៃខ្លួនឯងជឿលើខ្លួនឯង ការ​ព្រួយបារម្ភ​ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​ផ្សេងៗ​ទៀត​ដែល​បង្កើត​ទៅជា​អារម្មណ៍​ច្រណែន​មិន​សូវ​លូតលាស់​ជ្រៅទេ។

គ្រប់គ្រង​អារម្មណ៍​ឲ្យ​មាន​សុខភាពល្អ

មនុស្ស​ដែល​ដឹងខ្លួន​ទាន់​ពេល ហើយ​អនុវត្តការ​គិត​ឲ្យ​បាន​ម៉ត់ចត់​ដើម្បី​រំងាប់​អារម្មណ៍​ដែល​រត់​ប្រដេញ លែង​សូវចង់​បាន​ចំណាប់​អារម្មណ៍ កំណត់​ពី​អារម្មណ៍​របស់​ខ្លួនឯង និង​ដកដង្ហើមវែងៗព្យាយាមដកខ្លួនចេញ​ពី​ការពិភាក្សា​អវិជ្ជមាន​ គឺ​ជា​ការ​រីកចម្រើន​ក្នុង​ការ​ជួយ​ខ្លួនឯង។

ដើរលេងជាមួយ​ទេសភាព​ឲ្យ​បានច្រើន​និងកាតើបន្ថយការលាក់លៀមអារម្មណ៍សម្ងាត់​នៃ​ភាព​មិនសុខចិត្ត​។

ហាត់ប្រាណ​ធ្វើ​សមាធិ និង​ផ្ដោត​លើ​ជីវិត​ខ្លួនឯង​ឲ្យ​បានច្រើនជាងការតាមដានជីវិត​អ្នកដទៃ​ទើប​អ្វីៗ​អាច​ប្រសើរ​ឡើង​វិញ។ ត្រូវ​ដឹង​ថា​ តើ​យើង​កំពុង​ច្រណែន​នឹង​អ្វី​ឲ្យ​ពិតប្រាកដ? គិត​ដោយ​ស្មោះត្រង់​ចំពោះ​ខ្លួនឯង។ ការច្រណែនជាទូទៅមិនសូវមានប្រភពមកពីមនុស្សម្នាក់ទៀតដែលយើង​កំពុង​ច្រណែនគេ​នោះ​ទេ  ភាគច្រើន​ទាក់ទង​ខ្លួន​យើង​ផ្ទាល់ ដែលព្រម​ឲ្យ​មាន​អារម្មណ៍ដែលអវិជ្ចមាន​និង​គ្មាន​ថាមពល មក​នៅ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន៕

ប្រែសម្រួល៖Mr Tomorrow

ចុចអាន៖គន្លឹះ​តូចៗ​ តែ​អាច​ជួយ​សន្សំ​សំចៃ​ថវិកា​របស់​អ្នក​បាន​មួយ​កម្រិត​ធំ

ចុចអាន៖រៀនចប់ភ្លាម​ និស្សិតៗ​គួរសង្វាតធ្វើរឿងទំាងនេះលត់ដំបំណិនជីវិត

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម