Connect with us

KPT+

ចង់​ថត​រូប​បាន​ល្អដូច​អ្នក​មាន​​អាជីព? កាមេរ៉ាល្អ​មិន​គ្រប់​ទេ រៀន៦ចំណុចនេះសិន

បានផុស

នៅ

ក្លាយ​ជា​អ្នក​ថតរូប​អាជីព ​ឬ​ថតរូប​ដ៏​អស្ចារ្យ​ មិន​កើត​ឡើង​ក្នុង​ពេល​មួយ​យប់​នោះ​ទេ។ ការ​ថត​រូប​គឺ​ជា​សិល្បៈ​ដែល​ត្រូវ​ការ​ការ​អនុវត្ត​ជា​រៀងរាល់ថ្ងៃ។

ដូច្នេះ​ដើម្បី​ក្លាយ​ជា​អ្នក​ថតរូប​ដូច​អ្នក​អាជីព​ យើង​ត្រូវ​ការ​គន្លឹះ​ខាងក្រោម​នេះ​ ដើម្បី​មក​អនុវត្ត​លើ​វា ៖

១. ចាប់​យក​រូបភាព​ដូចគ្នា​តែ​នៅ​មុំ​ផ្សេង​គ្នា

ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ថត​រូប​ដែល​ដ៏​ពូកែ​ម្នាក់ ​គឺ​ត្រូវ​ថត​រូប​ដូចគ្នា​រាល់ថ្ងៃ។ នៅ​ពេល​អ្នក​ចាប់ផ្ដើម​ចុច​រូបភាព​នៃ​ប្រធានបទ​ដូច​គ្នា​ជា​រៀង​រាល់ថ្ងៃ ​មាន​រឿង​ជា​ច្រើន​ដែល​អ្នក​អាច​រៀន​ពី​វា​បាន។ ឧទាហរណ៍​អ្នក​នឹង​យល់​ពី​របៀប​ធ្វើការ​ជាមួយ​មុំ​ផ្សេងៗ​គ្នា​ និង​របៀប​ដែល​ភ្លើង​បំភ្លឺ​ធម្មជាតិ​ ឬ​សិប្បនិម្មិត​អាច​ប៉ះពាល់​ដល់​ការ​រូបថត​មួយ​នោះ។

ក្នុង​នាម​ជា​អ្នក​ដែល​ទើប​ចាប់ផ្ដើម​ដំបូង ​វា​ពិត​ជា​ចាំបាច់​ដែល​ត្រូវ​យល់​ពី​ពន្លឺ​ មុំ​ និង​អាកាសធាតុ​ រួម​ទាំង​មាន​ឥទ្ធិពល​លើ​ការ​ថតរូប​ និង​វិធី​ដែល​អ្នក​អាច​យក​ឈ្នះ​ឧបសគ្គ​តូចតាច​ទាំងនេះ​ ដើម្បី​ចាប់​យក​រូបភាព​ដ៏​អស្ចារ្យ​មួយ។

២. បំផុស​គំនិត​នៅ​កន្លែង​ដែល​មិន​ធ្លាប់​គិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ត្រូវ​ស្វែងរក​ការ​បំផុស​គំនិត​នៅ​កន្លែង​ដែល​អ្នក​មិន​ធ្លាប់​គិត​ ឬ​មិនធ្លាប់​បាន​ទៅ។ បើ​អ្នក​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើការ​រាល់ថ្ងៃ​សាកល្បង​បំផុស​គំនិត​នៅ​ក្នុង​អាគារ។

ស្រដៀង​គ្នា​នេះ​ដែរ​ អ្នក​ក៏​អាច​ថត​រូប​ពែង​កាហ្វេ​ដែល​អ្នក​ចាប់​យក​ពេល​ធ្វើការ។ នេះជា​ការ​បំផុស​គំនិត​នៅ​ក្នុង​កន្លែង​ដែល​អ្នក​មិន​ធ្លាប់​បាន​គិត​ពី​មុន។

ចង់​ក្លាយ​ជា​អ្នក​ថតរូប​បាន​ស្អាត​ ត្រូវ​ទន្ទេញ​ថា ​មិន​ថា​រស់នៅ​ទី​ណា​ទេ​ ការ​ថត​រូប​គឺ​គ្មាន​ដែន​កំណត់ឡើយ។

៣. ពិសោធន៍​ជាមួយ​ពន្លឺ

ពន្លឺ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ថតរូប ​វា​អាច​បង្កើត​ឬ​បំបែក​រូបថត ​នេះ​​មូលហេតុ​ដែល​វា​សំខាន់​ក្នុង​ការ​ស្វែងយល់​ពី​របៀប​ធ្វើការ​ជាមួយ​ពន្លឺ។ វា​មិន​ត្រឹម​តែ​សំខាន់​ដើម្បី​ទទួល​បាន​រូបភាព​ច្បាស់​ជាង​មុន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ក៏​ត្រូវ​បង្ហាញ​ព័ត៌មាន​លំអិត​នៅ​ក្នុង​រូបថត​របស់​អ្នក​ផង​ដែរ។

លើស​ពី​នេះ​ទៀត ​ភ្លើង​បំភ្លឺ​ក៏​រួម​ចំណែក​ដល់​អារម្មណ៍​​និង​សំឡេង​ បរិយាកាស​នៃ​រូបភាព​ផង​ដែរ។

៤. សាកល្បង​ថត​រូបភាព​ដែល​មិន​ធ្លាប់​ថត

ធម្មជាតិ​គឺ​ជា​រឿង​មួយ​ដែល​អ្នក​គួរ​ស្វែងយល់​ ដើម្បី​បង្កើន​ជំនាញ​ជា​អ្នក​ថតរូប។ បើ​អ្នក​ធ្លាប់​តែ​ថតរូប​បែប​បញ្ឈរ​ច្រើន​ដង​មក​ហើយ ​ដូច្នេះ​គួរ​ព្យាយាម​ថត​រូបភាព​បែប​ធម្មជាតិ​ម្ដង។

ស្រដៀង​គ្នា​នេះ​ដែរ​ សូម​សាកល្បង​ថត​រូប​តាម​ដង​ផ្លូវ ​ឬ​ថត​រូប​សត្វព្រៃ​នៅ​កន្លែង​ណាមួយ​ដែល​អ្នក​ពេញចិត្ត។ មាន​ប្រភេទ​ផ្សេងៗ​គ្នា​នៃ​ការ​ថតរូប​ដែល​អ្នក​ចាប់ផ្ដើម​ដំបូង​ គួរ​ស្វែង​យល់​មុន​ពេលផ្ដោត​លើ​ប្រភេទ​ថត​រូប​ជាក់លាក់​មួយ។

នៅ​ពេល​ដែល​អ្នក​ថត​រូប​វត្ថុ​ដែល​អ្នក​មិន​ធ្លាប់​មាន​ពី​មុន​មក​ គំនិត​របស់​អ្នក​នឹង​លេច​ចេញ​នូវ​គំនិត​ថ្មីៗ​ដើម្បី​បង្កើត​រូបថត។

៥. ជ្រើសរើស​ពណ៌

ចង់​ឲ្យ​រូបភាព​មាន​ភាព​ច្នៃប្រឌិត​ដូច​អ្នក​អាជីព ​ត្រូវ​ជ្រើសរើស​ពណ៌​ហើយ​ផ្ដោត​តែ​លើ​ពណ៌​នោះ​នៅ​ពេល​ចុច​រូបភាព។ ឧទាហរណ៍​បើ​យើង​ជ្រើសរើស​យក​ពណ៌​ទឹកក្រូច​ យើង​អាច​ថត​យក​ទេសភាព​ថ្ងៃលិច​ ព្រះអាទិត្យ​ វាលស្រែ ​និង​វត្ថុ​ជាច្រើន​ទៀត​នៅ​ក្នុង​ធម្មជាតិ។

៦. រក​មើល​ទស្សនៈ​ប្លែកៗ

ភាគច្រើន​ជា​ញឹកញាប់​ មនុស្ស​មាន​និន្នាការ​ចុច​រូបភាព​នៃ​អ្វី​ដែល​នៅ​ពី​មុខ​ពួកគេ ​ដោយ​មិន​មើល​វា​ពី​ទស្សនៈ​ខុសគ្នា។ ចង់​ក្លាយ​ជា​អ្នក​ពូកែ​ខាង​សិល្បៈ​នៃ​ការ​ថតរូប ​ត្រូវ​គិត​ពី​មុំ​និង​ទស្សនៈ​ថ្មីៗ​ជានិច្ច។

ជា​អ្នក​ថតរូប​ត្រូវ​មាន​ទស្សនវិស័យ​ប្លែកៗ ​សិល្បៈ​និង​គំនិត​ច្នៃប្រឌិត​ជានិច្ច​ មិនថា​ទៅ​កន្លែង​ណាមួយ​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ដើម្បី​អភ័យទោស​ដល់​នរណា​ម្នាក់​ ដែល​ធ្លាប់​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ខ្លាំង

ចុចអាន៖សត្វកម្រ ១០​ប្រភេទ​ដែល​ជិត​ផុតពូជពីផែនដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៤៩ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៥១ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៥៦ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម