ចិន​លេច​ចេញ​មហាសេដ្ឋី​ ស្ត្រី​ដែល​តស៊ូ​មក​ដោយ​បាត​ដៃទទេ​ច្រើនឡើងៗ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ចិន​លេច​ចេញ​មហាសេដ្ឋី​ ស្ត្រី​ដែល​តស៊ូ​មក​ដោយ​បាត​ដៃទទេ​ច្រើនឡើងៗ

Published

on

យោង​តាម​ការ​ស្ទង់មតិ​ថ្មីៗ​នេះ​ របស់ Forbes បាន​បង្ហាញ​ថា ​ប្រទេស​ចិន​កំពុង​តែ​មាន​​មហាសេដ្ឋី​ជា​ស្ត្រី​ដែល​តស៊ូ​ពី​បាត​ដៃ​ទទេ​និង​ល្បី​ឈ្មោះ​ពេញ​ពិភពលោក​ច្រើន​ឡើងៗ​ហើយ​។

ស្ត្រីៗដ៏​អស្ចារ្យ​ទាំង​នេះ​ ត្រូវ​បាន​អ្នក​និយម​លេង​អ៊ីនធឺណិត​ដាក់​រហ័ស​នាម​ថា​ជា« មូឡាន​នៅ​សម័យ​ទំនើប»។

នេះ​គឺ​ជា​រឿងរ៉ាវ​ពី​សហគ្រិន​បច្ចេកវិទ្យា​ជា​ស្ត្រី​ចិន ​ដែល​កំពុង​រីកចម្រើន​នា​ពេល​បច្ចុប្បន្ន​នេះ៖

១. Zhou Qunfei

កើត​នៅ​ខេត្ត Hunan និង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ហុងកុង Zhou Qunfei គឺ​ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា Lens  ដែល​មាន​មូលដ្ឋាន​នៅ Hunan ។ ដោយ​មាន​កេរ្តិ៍ឈ្មោះ​ថា​ជា​មហាក្សត្រី​នៃ​អេក្រង់​ស្មាតហ្វូន​ គាត់​បាន​ខិតខំ​ប្រឹងប្រែង​ឡើង​ជា​ខ្លាំង​ក្នុង​អាជីព​មួយ​នេះ។

បច្ចុប្បន្ន​លោកស្រី​មាន​ទ្រព្យសម្បត្តិ​សរុប ១៥,១ ពាន់​លាន​ដុល្លារ​អាមេរិក។

លោកស្រី  Zhou  ពេល​នេះ​មាន​អាយុ ៥០ ឆ្នាំ​ ជាប់​ចំណាត់ថ្នាក់​លេខ ២១១ ក្នុង​បញ្ជី​ឈ្មោះ“ មហាសេដ្ឋី​ពិភពលោក” របស់​ទស្សនាវដ្ដី Forbes ឆ្នាំ ២០២០ និង​លេខ ៤៤ នៅ​លើ“ បញ្ជី​អ្នក​មាន​នៅ​ចិន” ។

២. Lilian Wu

Lilian Wu បាន​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីនធឺណិត​ដែល​មាន​មូលដ្ឋាន​នៅ​ ហាំងចូវ ​គឺ​ជា​ស្ត្រី​តែ​ម្នាក់​គត់​ដែល​មាន​ឈ្មោះ​ថា“ ពិភព​ស្ត្រី​ក្លាហាន​ដែល​មាន​អាយុ​ក្រោម ៤០ ឆ្នាំ​ និង​បញ្ជី​ឈ្មោះអ្នក​មាន​ដែល​ព្យាយាម​បង្កើត​ខ្លួនឯង​ឲ្យ​ពិភពលោក​បាន​ដឹង” ដោយ​បាន​បង្កើត​ទ្រព្យសម្បត្តិ​របស់​លោកស្រី ក្នុង​ពិភព​បច្ចេកវិទ្យា​ឲ្យ​កើន​ឡើង។

៣. Li Ying

ជារឿយៗ​គេ​ហៅ​គាត់​ថា“ ស្ត្រី Warren Buffett នៃ​ប្រទេស​ចិន” អ្នក​វិនិយោគ Li Ying មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ជាង ១,៤ ពាន់​លាន​ដុល្លារ។

ទោះបី​​ជា​ភ្នាក់ងារ​ឯករាជ្យ​ក្ដី​​ក៏​ស្ថាបនិក Alibaba លោក Jack Ma ធ្លាប់​បាន​ស្នើសុំ​ផ្ទាល់​ដល់​គាត់​ចំនួន ៣ ដង​ ឲ្យ​ផ្លាស់​ចេញ​ពី​តំបន់ Silicon Valley ទៅ​បើក​ក្រុមហ៊ុន  Yunfeng Capital ដែល​ជា​ក្រុមហ៊ុន​ឯកជន​របស់​លោក Jack Ma  ​ដែល​លោកស្រី​បាន​យល់ព្រម​ពីមុន។

៤. Lucy Liu Yueting និង Chen Anni

លោកស្រី Lucy Liu Yueting បាន​បង្កើត​ក្រុមហ៊ុន Unicorn Airwallex ដែល​ជា​ក្រុមហ៊ុន​ហ្គេម​ដ៏​ធំ​មួយ​នៅ​ចិន ចំណែក​លោកស្រី  Chen Anni ជា​ស្ថាបនិក ​ Kuaikan Manhua ដែល​ជា​វេទិកា​អាន​រឿង ​Manga  បែប​ឌីជីថល ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖មកស្គាល់​បុរសអ្នកមាន​បំផុតនៅវៀតណាម

ចុចអាន៖ចង់ក្លាយជាអ្នកមានទ្រព្យត្រូវចេះបង្កើតផ្នត់គំនិតសេដ្ឋី

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ1 hour ago

ក្តៅៗ!! សង្គ្រោះបន្ទាន់ជាច្រើននាក់ នៅខេត្តកំពង់​ឆ្នាំង​ ដោយសារពុលស្រាស

ព័ត៌មានជាតិ2 hours ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ2 hours ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ3 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ3 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម