Connect with us

KPT+

ធ្វើ​ការ​ពី​ផ្ទះ​និង​នៅ​ក្រុមហ៊ុន​​ មួយ​ណា​ជួយ​សន្សំ​ប្រាក់​ក្នុង​អំឡុង​ជំងឺ​រាតត្បាត​នេះ?

បានផុស

នៅ

រោគ​រាតត្បាត​នៃកូវីដ១៩​ បាន​នាំ​ឱ្យ​មាន​ការ​បិទទ្វារ​ និង​រឹត​បន្តឹង​ការ​ស្នាក់នៅ​ក្នុង​ផ្ទះ​​ នៅ​ទូទាំង​ពិភពលោក ​ដែល​យើង​ភាគច្រើន​បាន​ធ្វើការ​ពី​ផ្ទះ។ ប៉ុន្តែ​យើង​មាន​ឆ្ងល់​ទេ​ថា ​រវាង​ធ្វើការ​ពី​ផ្ទះ​ និង​នៅ​ក្រុមហ៊ុន​ មួយ​ណា​ជួយ​សន្សំសំចៃ​ថវិកា​របស់​យើងបានច្រើនជាង?

១ . កាត់​បន្ថយ​ចំណាយ​លើ​កាហ្វេ​និង​ប្រេងឥន្ធនៈ

មុន​ពេល​មាន​វិបត្តិ​ជំងឺ​រាតត្បាត​នេះ​ អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​ការិយាល័យ ​ដោយ​មាន​កាហ្វេ​មួយ​កែវ និង​ចាក់សាំង​ ដែលជា​ជីវិត​ប្រចាំថ្ងៃ សឹងតែរាល់ថ្ងៃ។ ប៉ុន្តែ​ពេល​ធ្វើការ​ពី​ផ្ទះ ​អ្នក​អាច​ការ​កាត់​បន្ថយ​ការ​ចំណាយ​ទាំង​ពីរ​នេះ ​នឹង​ជួយ​សន្សំ​ប្រាក់​បាន​ច្រើន​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. កាត់​បន្ថយ​ការ​ចំណាយ​លើ​គ្រឿង​តុបតែង​ខ្លួន

ធ្វើការ​ពី​ចម្ងាយ ​ជួយ​កាត់​បន្ថយ​ទម្លាប់​សម្អិតសម្អាង​ខ្លួន ​មុន​ពេល​ចេញ​ទៅ​ធ្វើការ​បាន​យ៉ាង​ច្រើន។ ការ​រៀប​ចំ​ខ្លួន ​រួម​បញ្ចូល​ទាំង​ការ​ងូត​ទឹក ​ប្រើ​គ្រឿង​សំអាង ការ​ចំណាយ​លើ​សំលៀកបំពាក់​ថ្លៃ​ៗ ​ជា​ពិសេស​អ្នក​ដែល​ចូលចិត្ត​ភាព​ស៊ីវិល័យ។

៣. សន្សំ​បាន​​ទាំង​អាហារ​ថ្ងៃ​ត្រង់ថ្លៃៗ

បើ​អ្នក​នៅ​ធ្វើការ​ក្នុង​ការិយាល័យ ​ចៀស​មិន​រួច​ ថា​អ្នក​នឹង​ទទួល​ទាន​កាហ្វេ​ បូករួម​ជាមួយ​អាហារ​ថ្ងៃត្រង់​ក្នុង​ហាង​ទំនើប​មួយ​ឡើយ។ តែ​បើ​អ្នក​នៅ​ផ្ទះ ​ហាង​កាហ្វេ​ ហាង​អាហារ​អស់​នោះ​ លែង​ឲ្យ​អ្នកចេះ​តែ​ចំណាយ​លុយ​ផ្ដេសផ្ដាស​ទៀត​ហើយ។ នោះ​អាច​ជួយ​សន្សំ​ប្រាក់​របស់​អ្នក​ បាន​មួយ​កម្រិត​​​ទៀត នៅ​ក្នុង​វិបត្តិ​នៃ​ជំងឺ​ឆ្លង​មួយ​នេះ។

៤. ជួយ​សន្សំ​ថ្លៃ​ចំណាយ​ម្ហូប ​ដែល​ដាក់​ទៅ​កន្លែង​ការងារ

នេះ​ជា​រឿង​តូច​ទេ ក្នុង​ការ​ដាក់​បាយ​ពី​ផ្ទះ​យក​មក​ទទួលទាន​នៅ​កន្លែង​ធ្វើការ​ វាក៏អាច​ជួយ​សន្សំ​ប្រាក់​អ្នក​បាន​មួយ​កម្រិត​ដែរ។ ប៉ុន្តែ​បើ​គិត​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទៅ ​ពេល​អ្នក​ធ្វើការ​ពី​ផ្ទះ ​អ្នក​មិន​ចាំ​បាច់​ចំណាយ​ច្រើន លើ​រឿង​ទិញ​បន្លែ ​ត្រី​ សាច់ ​មក​បម្រុង​ទុក​ធ្វើ​ម្ហូប​វេច​ទៅ​ធ្វើការ​ឡើយ។

ទាំងនេះ​ជា​រឿង​សាមញ្ញ​ ដែល​យើង​តែង​ធ្វើ​​ តែ​វា​ក៏​បាន​ជួយ​បន្ថយ​ការ​ចំណាយ​ប្រចាំថ្ងៃ​របស់​យើង​បាន​ច្រើន ​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​តែ​ចលាចល​នឹង​បញ្ហា​ជំងឺ​រាតត្បាត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ​ជួប​វិបត្តិ​អត់​ការងារ​ធ្វើ​យូរ​ពេក គួរ​ធ្វើ​បែប​ណា?

ចុចអាន៖ ហេតុអ្វី​បាន​ជា​រោគរាតត្បាត​គឺ​ជា​ពេលវេលា​ដ៏​ល្អ​ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម