Connect with us

KPT+

មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ

បានផុស

នៅ

កាលពី មហាសេដ្ឋីលោក Bill Gates និងភរិយាលោកស្រី Melinda បានចូលរួមក្នុងកម្មវិធីជំនួបសិស្សវិទ្យាល័យមួយនៅទីក្រុងញូវយ៉ក លោកបានថ្លែងប្រាប់អ្នកចូលរួមពីរបៀបបង្រៀនកូនដែលគ្រួសារមហាសេដ្ឋីនេះតែងតែអនុវត្ត។ ក្រៅពីធ្វើជាគំរូល្អដល់កូនៗ គូស្វាមីភរិយាមួយគូនេះមានមេរៀនសំខាន់ពីរដែលកំពុងចែកដល់កូនរបស់ពួកគេជារឿយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. រៀបការជាមួយមនុស្សដែលត្រឹមត្រូវ ៖ លោកស្រី Melinda ភរិយារបស់លោក Bill Gates និយាយថា មេរៀនមួយដែលអ្នកទាំងពីរកំពុងបង្រៀនកូនញឹកញាប់បំផុតនោះគឺ ប្រសិនបើពួកគេជ្រើសរើសដៃគូជីវិត ត្រូវជ្រើសរើសឱ្យបានត្រឹមត្រូវ ព្រោះវាជាការសម្រេចចិត្តដ៏សំខាន់បំផុតនៅក្នុងជីវិត។ លោកស្រីបន្ថែមថា  រឿងគូស្រករសំខាន់ជាងអ្វីដែលរៀននៅសាលាឬមហាវិទ្យាល័យ ហើយវាក៏សំខាន់ជាងការងារទៅទៀត។ ជាការពិតការជ្រើសរើសដៃគូជីវិត វាពិតជាមានសារៈសំខាន់ណាស់ ពីព្រោះក្នុងនាមជាដៃគូជីវិត គឺអាចជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈបាន ហើយពួកគេក៏ជាកម្លាំងចិត្តមួយផ្នែកដែលអាចធ្វើឱ្យដៃគូក្លាយទៅជានរណាម្នាក់ដែលមិននឹកស្មានដល់ ។ ហេតុដូចនេះហើយទើបលោកស្រី Melinda បានបញ្ជាក់បន្ថែមថា ត្រូវព្យាយាមជ្រើសរើសគូជីវិតដោយប្រុងប្រយ័ត្ននិងដោយប្រាជ្ញាបំផុត។

២. ភេទមិនមែនជាអ្វីដែលយើងយកមកកំណត់ជម្រើសរបស់យើងទេ ៖ លោកស្រី Melinda បានសរសេរនៅក្នុងទស្សនាវដ្តីថាមស៍ក្នុងឆ្នាំ ២០១៧ ថា “ Bill និងខ្ញុំតែងតែរំឭកខ្លួនក្នុងនាមជាឪពុកម្តាយដែលនឹងចិញ្ចឹមកូនៗរបស់យើងដោយឱ្យពួកគេជឿថា ពួកគេអាចធ្វើអ្វីៗបានដោយគ្មានការកំណត់ពីភេទរបស់ពួកគេ មិនថាពួកគេជាស្រី ឬជាប្រុសនោះទេ” ។ លោកស្រីបានបន្តថា “ ឪពុកម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំនិងប្អូនស្រីថា ពួកយើងអាចធ្វើអ្វីៗទាំងអស់ដែលបងប្អូនយើងអាចធ្វើបាន” ។ ទាំងនេះជាមេរៀនដ៏មានតម្លៃហើយនាងនឹងចែករំលែកវាទៅដល់កូនៗរបស់នាងដូចគ្នា។

លោក Bill Gates ជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកនិងជាមហាសេដ្ឋីលំដាប់ទី ២ លើពិភពលោកផងដែរ។ មហាសេដ្ឋីមានទ្រព្យសម្បត្តិវាល់ពាន់លានដុល្លាររូបនេះ និងភរិយាអ្នកស្រី Melinda បច្ចុប្បន្នមានកូនស្រី ២ នាក់ និងកូនប្រុសម្នាក់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNBC

ចុចអាន៖ អ្នកណា​នៅ​ពី​ក្រោយ​សកម្មភាព​ សប្បុរសធម៌​នៃ​មហាសេដ្ឋី BILL GATES?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម