KPT+
ពិតអត់? អ្នកស្រឡាញ់ពណ៌ខៀវមានការទទួលខុសត្រូវខ្ពស់!
ចិត្តវិទូលើកឡើងថា ពណ៌ខៀវ ជាពណ៌តំណាងការជឿទុកចិត្ត ការទទួលខុសត្រូវ និងភាពស្មោះត្រង់។
បើតាមទស្សនៈអ្នកចិត្តវិទ្យាពណ៌ បានឲ្យដឹងថា មនុស្សនិយមចូលចិត្តពណ៌ខៀវ ជាបុគ្គលដែលអាចទុកចិត្តបាន និងមានទំនួលខុសត្រូវខ្ពស់។
ពណ៌នេះ ត្រូវបាននិមិត្តរូបឲ្យសន្តិភាពក្នុងសង្គម រីឯចំពោះមនុស្ស វាតំណាងសុភមង្គលផ្លូវចិត្តយ៉ាងជ្រាលជ្រៅ។
ចិត្តវិទូបន្ថែមថា អ្នកអាចពឹងផ្អែកលើមនុស្សស្រឡាញ់ពណ៌ខៀវបានគ្រប់ពេល ព្រោះគេជាបុគ្គលចូលចិត្តឲ្យមនុស្សម្នាទទួលបានភាពសុខសាន្ត ហើយគេរមែងសម្រាលទុក្ខលំបាករបស់អ្នកដទៃអស់ពីលទ្ធភាពខ្លួន។
មិនថាទាំងកន្លែងរស់នៅនិងកន្លែងធ្វើការនោះទេ បុគ្គលនេះតែងតែមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងមានទិសដៅជីវិតច្បាស់លាស់ណាស់។
ក្រៅពីចូលចិត្តសន្តិភាពនិងភាពស្ងប់ស្ងាត់ មនុស្សប្រភេទនេះរមែងរកពេលឲ្យខ្លួនបានសម្រាកលំហែកាយ ព្រោះវាធ្វើឲ្យគេកាត់បន្ថយភាពតានតឹង បង្កើតអារម្មណ៍ធូរស្រាល និងបើកចិត្តឲ្យមានសេរីភាព។
មនុស្សដែលស្រឡាញ់ពណ៌ខៀវ មានស្មារតីការលះបង់ខ្លាំងចំពោះក្ដីសុខអ្នកជុំវិញខ្លួន។ បើជាសិស្ស គេខិតខំសិក្សាណាស់ បើជាសាសនិក គេប្រតិបត្តិជំនឿរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ហើយបើជាបុគ្គលិកស្ថាប័ន គេសង្វាតប្រឹងប្រែងធ្វើការមែនទែន។
ចំណុចពិសេសនៃមនុស្សចំណូលពណ៌ខៀវ គឺចេះបត់បែនទៅតាមការផ្លាស់ប្តូរបានរហ័ស ក៏ដូចជាហ៊ានប្រឈមមុខគ្រប់បញ្ហា។
ទន្ទឹមនឹងមានលក្ខណៈសម្បត្តិល្អៗ ជួនកាលបុគ្គលនេះជាមនុស្សមានភាពម៉ឺងម៉ាត់ជ្រុលហួសហេតុពេក ឧស្សាហ៍ក្រៀមក្រំ គិតច្រើន និងឆាប់ធ្លាក់ទឹកចិត្ត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Empowered
ចុចអាន៖ចំណាយតិចតែសប្បាយអស់ដៃ សម្រាប់អ្នកគ្រោងទៅមណ្ឌលគិរីបែបផ្សងព្រេង
ចុចអាន៖មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង