Connect with us

KPT+

ចំណុចធំៗ​លើរាងកាយបុរស ដែលមនុស្ស​ស្រីចូលចិត្តខ្លាំង…កន្លែងណាខ្លះ?

បានផុស

នៅ

អ្នកណា​ដឹង​ខ្លះថាកន្លែងណា​ដែលស្រីៗ តាមកត់សម្គាល់មនុស្ស​ប្រុស​ពេលជួបគ្នាភ្លាម?

នាង​ធ្លាក់ក្នុងអន្លង់ស្នេហ៍បុរស​ផ្នែក​រូបរាងផ្នែកណាខ្លះ?

ធម្មតា គេ​មើលភេទផ្ទុយ គេ​មើលរូបរាងកាយមុន។ ចំណែក​ស្ថានភាពសង្គម មានលុយឬអត់ ជារឿង​បន្ទាប់។ ជារួម មនុស្ស​ស្រី​ក៏អាចមាន​ចំណូលចិត្ត​ខុសគ្នា​ខ្លះ​ដែរ ​ក្នុងការចាប់អារម្មណ៍​រូបសម្បត្តិបុរស ប៉ុន្តែ​ យោងតាម ការស្ទង់របស់ Life Magazine លក្ខណៈពិសេសលើដងខ្លួន​មនុស្ស​ប្រុស ដែលស្រីៗ ភាគច្រើន​ចូលចិត្ត​លួចមើលនោះមាន៖

១ កម្ពស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើនារីណាដែលចូលចិត្តបុរសទាបតៀ? ស្ត្រីខ្ពស់ក្តី ទាបក្តី តែងតែស្រមៃ​ចង់បាន​គូជាបុរសខ្ពស់ កាន់តែខ្ពស់ កាន់តែល្អ។ ភាគច្រើននៃបុរសតែងមានកំណើត​មកខ្ពស់ជាងមនុស្ស​ស្រី ។ កម្ពស់តែង​តែជាអារម្មណ៍​ធម្មជាតិមួយ ដែល​មនុស្ស​ស្រីទាមទារពីមនុស្ស​ប្រុស ហើយ​បើប្រុសណាមានលក្ខខណ្ឌនេះបាន ខ្វះអីផ្សេងក៏​សឹងគ្មាន​បញ្ហាដែរ។

២ ត្រគាក

ដូចជាបុរសរៗដែរហ្នឹង ស្រីៗ ក៏​ចូលចិត្តតាម​មើល​បុរសសង្ហាម្នាក់ៗពីក្រោយ ពាក្យថារាងនៃ បុរសសង្ហា​ម្នាក់ គឺមិនអាច​ថា​គ្មាន​ត្រគាកហាប់ណែន​បានទេ ។ វា​មានសារៈសំខាន់ណាស់ដឹងអត់?  រាងមនុស្ស​ប្រុស​គួរតែខ្ទែតទៅក្រោយ ទើប​ពេលស្លៀកខូវប៊យ មើលទៅឃើញរាង​អែន ទើប​ធ្វើឱ្យនាងៗមានអារម្មណ៍ពុះកញ្ជ្រោលបានតំាងពីជួបដំបូង។

៣ ពុកចង្ការមានប្រជាប្រិយភាពខ្លាំង​

បុរសគ្រប់គ្នាមានពុកចង្ការច្រើនឬតិច  តែស្រីៗទំាងអស់​កក់ក្តៅ​ពេលនៅជិតបុរសដែលមានពុកចង្ការរឹមៗ។ ព្រោះ​អ្វី? ព្រោះ​ស្រីគ្មាន​ពុកចង្កាទេ ពុកចង្ការជាភាពខុសគ្នាខ្លាំង រវាងភាពជាមនុស្ស​ប្រុស​និងភាពជាមនុស្ស​ស្រី វាប្រៀបដូចដែលមនុស្ស​ប្រុស​ មិនអាច​មានសុដន់អញ្ចឹងដែរ។

៤ ស្នាមញញឹម

ស្នាមញញឹមប្រុស​ស្អាតម្នាក់ អាចធ្វើឱ្យស្រីៗភ្លេចទុក្ខព្រួយកង្វល់​គ្រប់យ៉ាងបាន​ភ្លាមៗ។ នៅពេលនារីម្នាក់ ឃើញបុរសសង្ហា​ម្នាក់ញញឹម​ដាក់នាង នាង​តែង​តែ​ចងចាំស្នាមញញឹមនោះយូរថ្ងៃ។​ ជាការពិត​នាង​នឹងយកស្នាមញញឹម​នោះ​ទៅគិត ឬយកទៅស្អំបេះដូងរៀងរាល់រាត្រី។ ញញឹម​ឱ្យ​ច្រើនឡើងណា៎!

៥ ភ្នែកស្រទន់

ភ្នែករបស់បុរសអាចខាបជីវិតមនុស្ស​ស្រីម្នាក់ៗឱ្យលះបង់ឆាកជីវិត​ដើម្បីគេបាន។ សំខាន់របៀបសំឡឹង​របស់យើង។មិនថា​ភ្នែកនោះ​ពណ៌អ្វីទេ កែវភ្នែក​ជាបង្អួចនៃបេះដូង​។ ភ្នែកមិនអាចលាក់ភាសា​ស្នេហា​របស់យើងម្នាក់បានទេ។ ចង់ដឹងថាគេមានចិត្ត​លើយើងដែរ មើលភ្នែកគេឱ្យចំ​ បើគេចចេញ នុះ!នុះ!នុះ! មានគេលង់ស្រលាញ់ហើយយើងហ្នឹង!

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ រឿង​តូចៗ​ទាំង​នេះ មនុស្ស​ប្រុស​លាក់​មិន​ជិត​ទេ​ ​ពេល​កំពុង​លង់​ស្នេហ៍​នារី

ចុចអាន៖ រឿង​តូចៗ​ទាំង​នេះ មនុស្ស​ប្រុស​លាក់​មិន​ជិត​ទេ​ ​ពេល​កំពុង​លង់​ស្នេហ៍​នារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម