មក​មើល​ចំណុចខ្សោយ​តារានិករទាំង១២ ហេតុអ្វី​ពួកគេ​ឧស្សាហ៍​កើតទុក្ខ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

មក​មើល​ចំណុចខ្សោយ​តារានិករទាំង១២ ហេតុអ្វី​ពួកគេ​ឧស្សាហ៍​កើតទុក្ខ

Published

on

គ្រប់គ្នា​សុទ្ធតែ​មាន​តារានិករ​តំណាង​ខែ​កំណើត​រៀងខ្លួន។ ប្រសិន​បើ​ចង់​ដឹង​ថា ម្នាក់​នោះ​មាន​ចំណុច​វិជ្ជមាន​ឬ​អវិជ្ជមាន​អ្វីខ្លះ យើង​គ្រាន់​តែ​អាន​ចិត្តសាស្ត្រ​តារានិករ នោះ​អាច​នឹង​សម្គាល់​ចរិត​បាន​យ៉ាង​ងាយ។

អត្ថបទ​នេះ នឹង​លើក​យក​ពី​គុណវិបត្តិ​ដែល​តារានិករ​នីមួយៗ​មាន ជា​ពិសេស​រឿង​ទូទៅ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ពួកគេ​កើតទុក្ខ។

តារានិករ Aries

មូលហេតុ​ធំ​បំផុត​ដែល​តារានិករ​នេះ​មិន​សូវ​មាន​សុភមង្គល ដោយសារ​តែ​គេ​មិន​ព្រម​ទទួល​យក​លទ្ធផល​បាន​មក ព្រោះ​គិត​ថា​ខ្លួន​គេ​សក្ដិសម​នឹង​បាន​អ្វី​ដែល​ច្រើន​ជាង​នេះ។ មួយវិញទៀត ដោយសារ​ក្ដី​សុបិន​ហាក់​នៅ​ឆ្ងាយ​មិន​ងាយ​សម្រេច​បាន ទើប​គេ​ចេះ​តែ​គិត​ច្រើន។

តារានិករ Taurus

Taurus ជា​មនុស្ស​រឹងរូស ក៏​មិន​ចំណូល​ការ​ប្រឈម​នឹង​ភាព​លំបាក​ឬ​បញ្ហា​ដែរ។ ជា​ញឹកញាប់​ពេល​ឧបសគ្គ​កើត​មាន​ម្ដងៗ គេ​ធុញថប់ និង​ព្យាយាម​គេចវេះ ទើប​គេ​តែងតែ​កើតទុក្ខ ព្រោះ​បញ្ហា​មិន​បាន​ចប់​ទៅ។

តារានិករ Gemini

គេ​ចំណាយ​ពេល​ច្រើន​ដើម្បី​ព្យាយាម​ផ្គាប់ចិត្ត​អ្នកដទៃ ព្រោះ​ចូលចិត្ត​គិត​ថា​គ្រប់គ្នា​សុទ្ធ​តែ​សំខាន់​សម្រាប់​ខ្លួន។ ដោយសារ​រវល់​តែ​ខ្វាយខ្វល់​ជាមួយ​អ្នកដទៃ​ច្រើន​ពេក ទើប​ពេល​អ្នក​ទាំងនោះ​អត់ care  គេ​កើត​ចិត្ត​ព្រួយ​តែឯង។

តារានិករ Cancer

ជា​មនុស្ស​ពេញ​ដោយ​ក្ដី​អាណិតអាសូរ និង​មាន​ចិត្ត​ល្អ​ប្រពៃ​ណាស់ ហើយ​ជា​ទូទៅ​គេ​ចូលចិត្ត​ជួយ​ដោះស្រាយ​ភាព​តានតឹង​របស់​អ្នក​ផ្សេង។ ដោយសារ​គេ​ប្រកាន់​ចរិត​វិជ្ជមាន​បែប​ទើប​ពេល​ខ្លះ​គេ​ភ្លេច​បំពេញ​សេចក្ដី​តម្រូវការ​របស់​ខ្លួនឯង។ លុះ​ដល់​ពេល​គេ​ត្រូវការ​អ្នក​ដទៃ​វិញ​ម្ដង មិន​ឃើញ​នរណា​លេច​មុខ​មក ទើប​គេ​តែងតែ​ខកចិត្ត។

តារានិករ Leo

តារានិករ​នេះ កើត​ទុក្ខ​ញឹកញាប់​ដោយសារ​តែ​មិន​ព្រម​បោះចោល​អតីតកាល។ គេ​រមែង​ខ្វល់​លើ​បទពិសោធន៍​អវិជ្ជមាន​កាល​ពី​អតីត ហើយ​ចូលចិត្ត​ណាស់​យប់​ឡើង​គេង​គិត បញ្ឈរ​ភ្នែក​ពី​រឿង​មិន​អាច​ត្រឡប់។

តារានិករ Virgo

ក្រុម​នេះ​វិញ សៅហ្មង​ដោយសារ​មិន​សូវ​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​អ្នកដទៃ​បាន​ឃើញ។ គេ​ថប់​ទ្រូង​ព្រោះ​កប់​អារម្មណ៍​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន​ច្រើន​ពេក និង​មិន​មាន​អ្នក​ចែករំលែក​ជាមួយ។

តារានិករ Libra

ធីម Libra និយម​តាម​ចិត្ត​អ្នកដទៃ ហើយ​ខ្លាច​គេ​អន់ចិត្ត និង​ខ្លាច​គេ​មិន​សុខសប្បាយ។ ចុងក្រោយ​ខ្លួនឯង​រែក​ពន់​ទុក្ខ​តែ​ឯង ព្រោះ​ផ្គាប់ចិត្ត​គេ​យ៉ាងណា ក៏​ផ្គាប់​មិន​ចេះ​ត្រូវ។

តារានិករ Scorpio

ម្នាក់​ឯណេះ​វិញ ច្រើន​តែ​ឲ្យ​តម្លៃ​គំនិត​របស់​អ្នកដទៃ ទុក​ជម្រើស​ឲ្យ​គេ​មុន តែ​គេ​ឯ​ណោះ​អត់​ខ្វល់​ថា​យើង​កើត​អី​ទេ ហេតុនេះ​ហើយ​ទើប Scorpio ច្រើន​តែ​ខកចិត្ត​ជា​ញឹកញយ​ណាស់។

តារានិករ Sagittarius

តារានិករ​នេះ កើតទុក្ខ​រឿយៗ​ដោយសារ​មិន​ពេញចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន។ សុភមង្គល​របស់​គេ​រមែង​ផ្ញើ​លើ​អ្នក​ផ្សេង ហើយ​ជា​ញឹកញាប់ គេ​ចូលចិត្ត​ប្រៀបផ្ទឹម​ខ្លួន​ជាមួយ​អ្នក​ផ្សេង។

តារានិករ Capricorn

គេ​ជា​មនុស្ស​ដែល​គិត​ច្រើន និង​មាន​ការងារ​ចាក់ស្រេះ​មុខ​ក្រោយ ទើប​តែងតែ​តានតឹង។ ជួនកាល​បម្រុង​នឹង​ធ្វើការ​នេះ ស្រាប់​តែ​ការងារ​នោះ​មកដល់។ ដល់​តែ​អ៊ីចឹង​ទៅ មិន​ដឹង​ចាប់​មួយ​ណា​ទុក​មួយ​ណា។

តារានិករ Aquarius

ធីម Aquarius ឧស្សាហ៍​ខូចចិត្ត ក៏​ព្រោះ​មនុស្ស​ជុំវិញ​មិន​សូវ​ឲ្យ​តម្លៃ ឬ​ចាត់​ទុក​គេ​ជា​មនុស្ស​អន់​ជា​ដើម។ មនុស្សម្នា​ច្រើន​តែ​ព្រងើយ​កន្តើយ​នឹង​ក្រុម​នេះ ទើប​ពេល​ខ្លះ​គេ​អាក់អន់ចិត្ត និង​ក្លាយ​ជា​មនុស្ស​និយាយ​តិច​ជាង​មុន។

តារានិករ Pisces

តារានិករ​ក្រោយ​គេ​នេះ សៅហ្មង​តែ​នឹង​រឿង​អនាគត​ជ្រុល​ហួសហេតុ។ គេ​មិន​ខ្វល់​នឹង​អតីត​បែប​ណា ក៏​មិន​សូវ​យកចិត្តទុកដាក់​ជាមួយ​បច្ចុប្បន្ន ទើប​គេ​រមែង​តែលតោល​ៗ ព្រួយ​ចិត្ត​ច្រើន ព្រោះ​ផ្ដោត​លើ​អនាគត​ខ្លាំង​ពេក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖ជីវិតពិត​ Angelina Jolie ក្លាយ​ជា​មាតា​សប្បុរសក៏ព្រោះ​ប្រទេស​កម្ពុជា

ចុចអាន៖៩ ​ចំណុច​ដែល​អ្នកគាំទ្រ​គួរ​ដឹង​ពី Baifern Pimchanok

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម