Connect with us

KPT+

បះសក់ពេលមកឃើញកម្មវិធីអាក្រាតទំាងនេះ

បានផុស

នៅ

វិស្សមកាលស្រាតមិនមែន​សំដៅ​ចំពោះការ​រួមភេទ​នោះទេ​ ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្ត​អាក្រាតឬអាច​ថា​បណ្តា​អ្នកដែលមាន​ទំនុកចិត្ត​ខ្ពស់ ចំពោះ​រាងកាយ​របស់ពួកគេ​។​​ សេវាកម្មផ្តល់ទីតាំង​សម្រាប់ការ​សម្រាកស្រាត​ដ៏​ពេញនិយមនិងល្បីល្បាញលើលោក​មាននៅ៖

១ Fantasy Fest នៅ Key West

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ Fantasy Fest ជាអ្វី?​ វាជា​ពិធីជប់លៀងតាមចិញ្ចើមផ្លូវ​ដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ​នៅសប្តាហ៍​ចុងក្រោយនៃខែតុលានៅ Key West រដ្ឋផ្លរីដា។ កម្មវិធី​ដ៏​ចម្លែក​ដែលមនុស្ស​ខ្លះ​ដៀលថាឆ្កួត​នេះបានចាប់ផ្តើមតាំង​ពី​នៅឆ្នាំ ១៩៧៩ ដោយគំនិត​ពាណិជ្ជករក្នុងស្រុកចំនួន ២ នាក់គឺលោក Toni Falcone និងលោក Bill Conkle ។ អ្នកទាំងពីរ​បានរៀបចំពិធីជប់លៀងមួយ ដែលមាន​រយៈពេលវែង​ដល់ទៅ​១០ ថ្ងៃ​ដែលមានក្បួនដង្ហែរគំនូររាងកាយគ្មានសម្លៀកបំពាក់ និងការប្រកួតប្រជែងសម្លៀកបំពាក់ប៊ីគីនី។

ជា​រៀង​រាល់ឆ្នាំមានមនុស្សជាង ១សែននាក់ ​គិតចាប់ពីអ្នកតាំងពិព័រណ៍​រហូតដល់អ្នកដែលគ្រាន់តែ​ចង់រីករាយ​ដោយចំណាយប្រាក់ជិះមកពី​គ្រប់ច្រកល្ហក​ចូលរួមកម្មវិធី Fantasy Fest នេះ​។

២ កម្មវិធី​ជិះកង់អាក្រាតកម្រិតពិភពលោក

កម្មវិធី​ជិះកង់អាក្រាតពិភពលោក​គឺជាការជិះកង់ជាលក្ខណៈអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកដែលមានសសមាជិកចូលរួម​មកពីប្រទេសជាង ២០​ ហើយ​ប្រារព្ធនៅទីក្រុង​ជាង​ ៥០ ក្នុងថ្ងៃតែមួយ។ នេះជាសកម្មភាព​បាតុកម្ម​ប្រឆាំងនឹងវប្បធម៌រថយន្ត បង្ហុយផ្សែង​ឧស្ម័ននិងតស៊ូ​មតិ​អំពីភាពងាយរងគ្រោះរបស់អ្នកជិះកង់និងថ្មើរជើង​។

៣ Temptation Resort នៅ មិកស៊ិក

នៅពេលដែលអ្នកណាម្នាក់​ចង់ចូលរួមកម្មវិធីស្រាតឱ្យបានម្តង​ក្នុងជីវិតTemptation ResortនៅMexico ម៉ិកស៊ិកូផ្តល់ជម្រើសល្អៗខ្លាំង។ រមណីយដ្ឋាន Temptation មានទីតាំងនៅទីក្រុង Cancun ជាទីតាំង​ដែល​ផ្តល់នូវ​ សេវាកម្មអាងហែលទឹក ២៤ គុណនិង៧ដែល​កំដរ​ដោយ​ ភេសជ្ជៈមានទំាង​ជាតិអាល់កុលនិងគ្មាន​។ សូម្បីអាហារមានជាតិស្ករទាបសម្រាប់អ្នកទឹកនោមផ្អែម​និងបួសក៏បានហើយ​គ្រប់គ្នា​អាចស្រាតបានដោយមិនមាន​អ្នកណា​គេមើលមកចាត់ទុកជាមនុស្ស​ចម្លែក​ឡើយ។

៤ សណ្ឋាគារ Manor នៅរដ្ឋ Las Vegas

នេះជាសណ្ឋាគារនិងកាស៊ីណូដែល មានទីតាំងស្ថិតនៅក្នុងឋានសួគ៌អេវ៉ាដានៅលើឡាសវេហ្គាស​ដែល​គ្រប់គ្រងដោយ MGM Resorts International សណ្ឋាគារនេះមានបន្ទប់សរុប ៣.០៤៤ លើផ្ទៃ​ក្រឡា​ទំហំ ១ សែន ហ្វីតការ៉េ​សម្រាប់អ្នកគាំទ្រល្បែងស៊ីសង​និងបណ្តុំ​ភោជនីយដ្ឋានអភិជន​ប្រេនៗ​ជាច្រើន​ទៀតដូចជា​ Next to Pharisee, Apple, Samba, Brazil, Stima and Finn។ល។​

គេក៏មាន​ ភ្នំភ្លើង ភ្នំនិងសួនអាថ៌កំបាំងព្រមទាំង​ជម្រកផ្សោត។

សម្រាប់អ្នកដែលចង់ដោះសម្លៀកបំពាក់លំហែក្នុងអាងហែលទឹកអាក្រាត ត្រូវតែ​មានវ័យ​១៨ឆ្នាំ​ឡើង ហើយ​សំបុត្រសម្រាប់ស្ត្រីគឺ​ ១០ ដុល្លារ រីឯបុរសគឺ ៤០ ដុល្លារ។

៥ Hydeon Resort ប្រទេស ចាម៉ៃកា (Jamaica)

Jamaica តាមពិត​ជា​ដែនកោះមួយស្ថិតនៅតាមបណ្តោយ​ឈ្នេរ​សមុទ្រការ៉ាបៀន។ លាតសន្ធឹងលើផ្ទៃដី ១០.៩៩០ គីឡូម៉ែត្រក្រឡា។ រមណីយដ្ឋានជាច្រើន​នៅលើកោះនេះ​រួមមាន Hedonism II ដែលមានទីតាំងនៅ Negril ឬ Hedonism III ដែលមានទីតាំងនៅ Runaway Bah រួមទំាង Hydeon Resort​ ផង​ត្រូវបានគេចាត់បញ្ចូលថាជា ឆ្នេរអាក្រាតពេល​រាត្រីដោយសេរីមួយ ជាមួយ​ ពិធីជប់លៀង លើខ្សាច់ជាំទម្លាប់​និងមាន ក្លឹបរាត្រីព្រោង​ព្រាត។

៦ Hotel Victoria ឆ្នេរខាងត្បូងរដ្ឋផ្លរីដា

សណ្ឋាគារវិចតូរីដ៏ដ៏ស្រស់ស្អាតមានទីតាំងស្ថិតនៅខាងត្បូងឆ្នេរម៉ៃអាមីរដ្ឋ Florida ។ ទីនេះ​ជា​ទីតាំងល្អ​បំផុត​នៃ​ទិសដៅថ្ងៃឈប់សម្រាករបស់អ្នកចូលចិត្ត​អាក្រាត​ដែល​មានបន្ទប់ចំហុយ បន្ទប់ងូតទឹកក្តៅ​តាមប្រពៃណី​ទួរគី។ នេះជារមណីយដ្ឋានមួយដែលមានភាពសិចស៊ីបំផុតនៅលើភពផែនដី។ សម្រាប់អ្នកដែលចង់ទៅកាន់​ទីនោះ​ហើយ​មិនចង់ឃើញ​គេស្រាត​ឬមិនហ៊ាន​ស្រាត​មិនគួរចំណាយប្រាក់ចោលឡើង​ព្រោះ​វាថ្លៃ​ខ្លាំង​សម្រាប់បន្ទប់សំចត។

៧ ឆ្នេរ Mandalay នៅរដ្ឋ Las Vegas

ទៅកាន់​ Las Vegas បើមិនទៅលេងល្បែងនិងទៅឆ្នេរអាក្រាតតើទៅ​ធ្វើអ្វី? រមណីយដ្ឋាន​ និងកាស៊ីណូមួយចំនួន​នៅតាមបណ្តោយឆ្នេរ Mandalay ​ជាកម្មសិទ្ធិក្រុមហ៊ុន MGM Resorts International លើ​វិសាលភាព​ផ្ទៃដី​ទំហំ​មួយសែន​បីម៉ឺនម៉ែតការ៉េ។ ឆ្នេរនេះ​ល្បីល្បាញនូវ​សេវាកម្មម៉ាស្សា​អាងហែលទឹកអភិជន​ដែលមាន​តម្លៃថ្លៃជាទីប្រមូលផ្តុំនៃពួកមហាសេដ្ឋី។ ភ្ញៀវសម្រាប់អាងសម្រាត​ត្រូវមាន​វ័យ​ចាប់ពី ​២៤ ដល់ ៨០ ឆ្នាំលើលិខិតឆ្លងដែនរបស់ខ្លួន៕

ប្រែសម្រួល៖ តុងឡុង

ចុចអាន៖ ដំណើរ​កម្សាន្ត​ប្រកបដោយ​សុវត្ថិភាព​កុំ​ភ្លេច​ត្រៀម​ប៉ុន្មាន​ចំណុច​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម