Connect with us

KPT+

ឳពុកម្តាយ​ភ្លេចខ្លួន​ប៉ុន្មានចំណុចនេះ​ កូនៗនឹងមានបញ្ហា​ធំ

បានផុស

នៅ

វ័យជំទង់ គឺជាពេលវេលាមួយនៃឆាកជីវិតមនុស្ស​ដែលជះឥទ្ធិពល​ជាខ្លាំង​ដល់ដំណើរជីវិតទំាងមូលបាន។

ការរីកចម្រើននិងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ផ្នែក​ រាងកាយ ផ្នែកផ្លូវចិត្តក្នុងវ័យនេះ តែងតែ​បង្កើតឱ្យមានភាពតានតឹង សម្ពាធ និង​អតុល្យភាព​នៃ​ទឹកចិត្ត ដែលយើង​គិតថា​ ជារឿង​ធម្មតាតែតាមការពិត វាមាន​បញ្ហាខ្លាំង​បំផុត​ សម្រាប់ក្មេងជំទង់ណា​ដែល​ឪពុកម្តាយ​មិនអើពើ​ឬ​រស់នៅឆ្ងាយ​ ខ្វះការ​ស្រលាញ់យកចិត្ត​ទុកដាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានបញ្ហាជាច្រើន ដែលបណ្តាលឲ្យមនុស្ស​វ័យ​ពី ១២​ទៅ១៧ ឆ្នំា ​អាចក្លាយជា​អ្នក​ប្រព្រឹត្តិល្មើស ​បោះបង់ចោលអំពើល្អ បោះបង់សាលារៀន ឬមួយ​បោះបង់ខ្លួនឯង​ចោលព្រោះអស់សង្ឃឹម​។

១ បញ្ហានៅសាលា

កុំគិតថា​ពួកគេ​ចូលសាលាហើយ​យើងអស់បារម្ភ។ ពេលខ្លះ ការងារ​នៅសាលា វាធ្ងន់ឡើងៗ នេះមិនទាន់គិត​ពី​អំពើ​រើសអើងក្នុងថ្នាក់ ឬការបំពានផ្សេងពីគ្រូ​ឬសិស្ស​ដូចគ្នា។

ជឿឬមិនជឿថា ក្មេងជំទង់ភាគច្រើនព្រួយបារម្ភអំពីសមត្ថភាពរបស់ពួកគេក្នុងការបំពេញការងារសាលា មិនមែន​ពួកគេ​មិនចង់ធ្វើវាឱ្យបានល្អបំផុតទេ តែ​ពួកគេកង្វះពេលវេលាឬពួកគេមិនយល់ កើតមកបញ្ញាខ្សោយ ខ្វះទំនុកចិត្ត ឬ ឳពុកម្តាយ​បន្ទោសបង្អាប់ ឬទម្លាប់គេមិនជឿ​លើខ្លួនឯង ជួនកាលគ្មានមិត្ត​ចូលរួមធ្វើជាមួយ ឬ​ខ្វះឯកសារ(ស្រាវជ្រាវតាមអ៊ីនធើណេត​ឬសៀវភៅ)។

២  សេរីភាពនិងមិត្តភាព

ក្មេងជំទង់ចូលចិត្តមាន​មិត្តភក្តិ ពួកគេចង់បានមិត្តភក្តិដែលស្អាតៗ ពូកែៗ និងល្អៗ តែមិនចង់ឯកោទេ។ នៅពេលឳពុកម្តាយ​ប្រាប់ពួកគេ​ថា មិត្តមិនសំខាន់ គឺដូចជាកំពុងវាយរំលំនូវអត្តសញ្ញាណស្រស់បំព្រង​នៃបឋមវ័យ​របស់គេ។ ពួកគេ​ស្មោះត្រង់ ហើយ​មើលឃើញអ្វី​ក៏​ត្រឹមត្រូវ និងល្អល្អះ។ កុំបង្រៀនពួកគេ​ ឱ្យមានល្បិច ចងអាឃាត​ឬរៀនស្អប់ខ្ពើម រើសអើងនិងចាត់ថ្នាក់ វាយតម្លៃមនុស្ស។ ជួនកាលចរិតអ្នក ពេលនិយាយទៅកាន់កូនបន្ទោស​បង្អាប់មិត្តភក្តិគេ ជាការបង្កើតនូវ​បញ្ហា​ក្នុងវ័យ​បរិសុទ្ធរបស់គេ។

ទោះយើងជាអាណាព្យាបាលមាន​ភារៈ ត្រូវតាមដាន​មើលសង្កេតបណ្តាមិត្តភក្តិរបស់គេដោយ​ការព្រួយបារម្ភក៏​គួរតែធ្វើដោយបញ្ញា​កុំធ្វើដោយស្ត្រសនិងកំហឹង។ ពួកគេដឹងថាអ្វីខុសឬអ្វីត្រូវ តែពេលខ្លះយុវវ័យ​ដែលខំ​រៀនជក់បារីឬធ្វើអាកប្បកិរិយាមិនល្អ​ផ្សេងៗ ក៏ខំ​ធ្វើឱ្យមិត្តភក្តិចាប់អារម្មណ៍។

លើសពីនេះទៀតក្មេងជំទង់ច្រើនតែជាគោលដៅនៃការសម្លុតយកលុយ​ឬធ្វើតាមបញ្ជាពួកក្មេងមិនល្អ​ក្នុងថ្នាក់ឬតាមផ្លូវដែលពួកគេ​ស្គាល់។

៣ សម្ពាធ​រឿង​​រាងកាយ

ភាពពេញវ័យនាំមកនូវ​ផ្លាស់ប្តូរជាច្រើននិងជា​បន្តបន្ទាប់ផ្ទួនៗដូចជា មករដូវ ឡើងសាច់ដុំ ប្តូរសំឡេងនិយាយ ​លូតកម្ពស់ ប្តូរ​សក់ ដូច្នេះក្មេងជំទង់អាចមានអារម្មណ៍រំជើបរំជួល ដោយរាងកាយរបស់ពួកគេ។ លើសពីនេះទៀតវប្បធម៌របស់យើងក្នុងសហគមន៍​ខ្លះ នៅទម្លាប់ដៀលត្មះ​ បង្អាប់​មើ់លស្រាល ថាតឿ​ ឬតុញ ឬ​ពែក ឬ​ក្រងួរ ឬ​ក្រង៉ែង ខ្មៅក្រងិត សស្លាំង ភឿក ។ល។ បង្កើតការប្រៀបធៀបឱ្យ​ពួកគេមាន​អារម្មណ៍ថា​ សូម្បី​ធម្មជាតិ​ក៏​បង្កើត​ឡើង​នូវ​បរាជ័យសម្រាប់ពួកគេ​ស្រេចទៅហើយ​។

៤ ការគ្រប់គ្រងហួសសម័យ

ពិភពទូលំទូលាយនៃ​បច្ចេកវិទ្យា​នាពេល​សព្វថ្ងៃ ផ្តល់នូវជម្រើសរកប្រាក់​និងបង្កើនសមត្ថភាព​បញ្ចេញ​ទេពកោសល្យ គួរឱ្យរំភើបសម្រាប់យុវវ័យ​ក្នុងការ​បានធ្វើអ្វី​តាមគំនិត​អាថ៌កំបាំង​របស់គេ​​និងដែលគេយល់ថា​ល្អ​ខុសពីអ្នកដទៃ ។ ទម្លាប់ឱ្យកូនធ្វើអ្វីៗ​តាមរបៀបដែលមនុស្សភាគច្រើន​និយម​ធ្វើច្រើន​សម័យកាលតគ្នាមក ជា​ការ​បណ្តុះ​ពួកគេ​នូវ​វប្បធម៌ធ្វើ់ត្រាប់តាម​​ដែលបណ្តាលឱ្យ​ធុញទ្រាន់និង​បាក់ទឹកចិត្ត​។​

៥ ជម្លោះគ្រួសារ

សូម្បីតែសម្តីធំតិចតួច​អាច​បណ្តាលឲ្យមនុស្សវ័យជំទង់បាក់ទឹកចិត្ត​ក្លាយជា​ក្រៀមស្រពោន ទំាងគ្មាន​មូលហេតុ។ ពេលខ្លះ​ក្មេងជំទង់ បង្ហាញភាពព្រងើយកន្តើយចំពោះគ្រួសារ ប៉ុន្តែវាពិតជាគ្រាន់តែឮសម្បកក្រៅ ចិត្តពួកគេ​ចងសម្ពន័​ជ្រៅជាមួយ​បងប្អូនឪពុកម្តាយ ព្រោះគេ​គ្មានអ្នកណាទៀតនោះទេ។ មនុស្សវ័យជំទង់យកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់ពួកគេ ហើយប្រសិនបើមានបញ្ហានៅផ្ទះ មិនថាជាអារម្មណ៍ផ្លូវចិត្តឬបញ្ហាហិរញ្ញវត្ថុនោះ ក្មេងជំទង់របស់អ្នកនឹងដឹងអំពីការឈឺចាប់នោះជ្រៅ ហើយពួកគេមិនចេះដោះស្រាយ​អ្វី​ក្រៅពី កើតទុក្ខប្រមូលផ្តុំបង្កជាបញ្ហា​ផ្លូវចិត្ត​ដូចជំងឺមហារីកនោះទេ។

៦ ចំណាប់អារម្មណ៍ស្នេហា

នៅពេលដែលក្មេងជំទង់មិនមានទំនាក់ទំនងស្នេហាពួកគេនឹងព្រួយបារម្ភថា តើពួកគេមានភាពទាក់ទាញចំពោះមនុស្សភេទផ្ទុយដែរឬអត់? ដោយសារឪពុកម្តាយ​ខ្លះមិនដែល​ពន្យល់អំពីប្រធានបទនេះ ពួកគេ​រឹតតែមានបញ្ហាទ្វេឡើង។

៧ រឿងអនាគត

ក្មេងជំទង់ជារឿយៗគិត​ អំពីមុខវិជ្ជា នៃអាជីពនិងការងាររកប្រាក់។ ពួកគេ​នឹងមាន​ភាពតានតឹងដោយសារ​តែជឿជាក់ថា ការចូលរៀននៅមហាវិទ្យាល័យល្អនឹងបង្កើតឡើងនូវ​អនាគតល្អមួយ។ ដូច្នេះ​ពួកគេ​ពិបាកចិត្ត​​ប្រសិនប្រលងមិនជាប់ឬគ្មានលុយបន្ត។

ដំណោះស្រាយ៖

ឪពុកម្តាយ ​អាណាព្យាបាលឈ្លាសវៃ​ អាច​បង្រៀនកូនៗ ជា​បណ្តើរ​ៗ នូវយន្តការដោះស្រាយបញ្ហាអវិជ្ជមានក្នុងគំនិត​គេ ។

ជំនាញដោះស្រាយបញ្ហាត្រូវតែមាន​តំាងពីវ័យ​ចូល១២ឆ្នាំ ។

ការរអ៊ូ​ឱ្យកូនអាណិត ឬ​ការ​ពិភាក្សា​តែអំពីរឿងលុយ កំពុងសម្លាប់ភាព​វិជ្ជមាន​ក្នុងផ្នត់គំនិត​កូនៗ​អ្នក។  ផ្នែកមួយនៃការធំឡើងរបស់មនុស្ស​យើង​គឺចេះ​ពីរបៀបថែរក្សាខ្លួនឯង។ មនុស្សវ័យជំទង់ដែលមិនត្រូវបានបង្រៀនពីវិធីសាស្រ្តក្នុងការតស៊ូនឹងស្ត្រេស ស្វែងរកមធ្យោបាយគ្រប់គ្រងជីវិតរបស់ពួកគេដោយឯករាជ្យ​ព័ត៌មាន​អំពី​ការសេពគ្រឿងស្រវឹងនិងការប្រើប្រាស់គ្រឿងញៀន ការរំលោភ ការរួមភេទ។ល។​ វាពិបាក​ធ្វើឱ្យ​ក្មេង​ជំទង់ដឹង​នូវវិធីវិជ្ជមាន ក្នុងការគ្រប់គ្រងជីវិតរបស់ពួកគេទៅអនាគត​ ៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ គន្លឹះ​ដើម្បី​ការពារ​សុវត្ថិភាព​ហិរញ្ញវត្ថុ​សម្រាប់កូនៗ​ និង​ជួយ​ទប់ស្កាត់​ហានិភ័យ​ផ្សេងៗ

ចុចអាន៖ មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៤៦ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម