Connect with us

KPT+

ទឹកភ្នែក​ពិតជា​មាន​ប្រយោជន៍ តែ​កុំ​ប្រើ​វា​ទាមទារ​អ្វី​ៗច្រើនដងពេក

បានផុស

នៅ

ជា​ធម្មតា​មនុស្ស​ស្រី​ជា​ភេទ​មួយ​ទន់ខ្សោយ ទើប​ឧស្សាហ៍​ហូរ​ទឹកភ្នែក​។ មនុស្ស​ស្រី​អាច​យំសោក​បោក​ខ្លួន​បាន ដោយ​មិនសូវ​ខ្មាសអៀន​អ្នកដទៃ​ទេ​។ ទឹកភ្នែក​មនុស្ស​ស្រី ជា​វត្ថុ​ដ៏​សាហាវ​ឃោរឃៅ​មួយ ឬ​ជា​មាយា​ស្ត្រី​អាច​ប្រើប្រាស់​បាន​នៅ​គ្រប់​ស្ថានភាព ប៉ុន្តែ​ក៏​មិន​ញឹកញាប់​ពេក​នោះដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មនុស្ស​ប្រុស​ឃើញ​ទឹកភ្នែក​មនុស្ស​ស្រី​លើកដំបូង គេ​អាច​ចាប់អារម្មណ៍ ឬ​មាន​អារម្មណ៍​ស្លន់ស្លោ​ធ្វើ​អ្វី​មិន​ត្រូវ ហើយ​ព្រមទាំង​ប្រើ​ពាក្យ​សម្ដី​សន្យា​នានា ដោយ​ធ្វើតាម​អ្វី​គ្រប់យ៉ាង​ដែល​មនុស្ស​ស្រី​ម្នាក់​នោះ​បាន​អង្វរ​សុំ​។ តែ​ទឹកភ្នែក​មនុស្ស​ស្រី​វា​ដដែលៗ​ពេក មិន​អាច​ធ្វើ​អ្វី​ឲ្យ​មនុស្ស​ប្រុស​ជឿ​បាន​ឡើយ រហូត​គេ​បែរជា​ធុញទ្រាន់​បក​ក្រោយ ហើយ​គ្រវីក្បាល​ទៀត​ផង​។​

ឈ្លោះ​គ្នា​ពេលណា​ទឹកភ្នែក​។ ខក​ណាត់​បន្តិច​ក៏​យំ ធ្វើ​ដូច​ពិភពលោក​រលាយ​អ៊ីចឹង​។ ពេល​ដឹង​ថា​គេ​កុហក​ខ្លួន ទឹកភ្នែក​ក៏​ហូរ​ចេញ​មក​។ សុំ​អង្វរ​ឲ្យ​គេ​ធ្វើ​អ្វីមួយ គេ​មិន​ព្រម ក៏​យំ​សម្រក់​ទឹកភ្នែក​មក​ទៀត​។ និយាយ​រៀបរាប់​ពី​អតីតកាល​ពេល​បែក​គ្នា​ជាមួយ​សង្សារ​ចាស់ ទឹកភ្នែក​ក៏​ហូរ ហូរ​មិន​ចេះ​ឈប់ឈរ ដោយ​អង្វរ​សុំ​ឲ្យ​គេ​យល់ចិត្ត​ខ្លួន​។​

មាន​រឿងរ៉ាវ​ជាច្រើន​ទៀត ដែល​មនុស្ស​ស្រី​ប្រើ​ទឹកភ្នែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​។ គ្រា​ដំបូងៗ មនុស្ស​ប្រុស​ប្រហែល​ជា​មាន​អារម្មណ៍​ថា ទឹកភ្នែក​វា​កើត​មក​ជា​គូ​នឹង​មនុស្ស​ស្រី​ស្រាប់​ទៅ​ហើយ ធ្វើ​ឲ្យ​មនុស្ស​ស្រី​កាន់តែ​ក្លាយ​ជា​មនុស្ស​ទន់ជ្រាយ គួរ​ឲ្យ​អាណិត គួរ​ឲ្យ​មើលថែរក្សា អាច​អូសទាញ​ចិត្ត​ប្រុសៗ​បាន​ច្រើន​។ យូរៗ​ទៅ​គេ​ដូចជា​ចាប់ផ្ដើម​ធុញទ្រាន់​អាកប្បកិរិយា​ដែល​តប​មកវិញ ដោយ​ចាប់ផ្ដើម​ប្ដូរ​ពី​ការគួរ​ឲ្យ​ស្រលាញ់ គួរ​ឲ្យ​ថ្នាក់​ថ្ម​ម ជា​រឿង​ធុញទ្រាន់ គ្រោតគ្រាត ក្ដៅក្រហាយ​។ រហូត​ពេលខ្លះ មនុស្ស​ប្រុស​ស្រែក​គំហក​ក្នុង​ចិត្ត​ថា ចង់បាន​អី​ម៉េច​ក៏​មិន​ព្រម​និយាយ​ចេញ​មក​ត្រង់ៗ មាន​អ្នកណា​ទៅ​ដឹង​គ្រប់​បែប​យ៉ាង បើ​គ្រាន់តែ​ឃើញ​ទឹកភ្នែក​នោះ​។ ពេលនោះ​ទឹកភ្នែក​ក៏​ចាប់ផ្ដើម​ហូរ​ខ្លាំង​ដូច​ទឹកជ្រោះ ហើយ​ហូរ​មិន​ចេះ​ហត់​។​

ទឹកភ្នែក​ពិតជា​មានន័យ មានតម្លៃ នៅ​ពេល​ដែល​យើង​ដឹង​ពី​វិធី​ប្រើ​វា និង​ប្រើ​វា​ឲ្យ​ដឹង​ពេលវេលា កុំ​ប្រើ​វា​ដោយ​ឥតប្រយោជន៍ ឬ​ដើម្បី​ទាមទារ​ការ​យកចិត្តទុកដាក់​។ ត្រូវ​ចេះ​យក​ទឹកភ្នែក​មក​ប្រើ​នៅ​ពេល​ដែល​ចាំបាច់​ជា​ការ​ប្រសើរ​បំផុត​។​

​មនុស្ស​ស្រី​យើង​បើ​ត្រូវការ​អី ក៏​និយាយ​តាម​ត្រង់ៗ​ទៅ មនុស្ស​ប្រុស​ពេលខ្លះ​មិនអាច​យល់​ពី​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ស្រី​ឡើយ បើ​មិន​ដូច្នោះ​ទេ យើង​ហ្នឹងឯង​ដែលជា​អ្នកទទួល​ឈឺចាប់​តែឯង ព្រោះ​ប្រើ​ទឹកភ្នែក​ខុស​របៀប​៕​

ប្រែសម្រួល​៖ សន្យា​

ចុចអាន៖ ​ថ្នាំ​បំបាត់​ការឈឺចាប់​អាចធ្វើ​ឲ្យ​ធូរស្បើយ​ទាំង​អារម្មណ៍​ផ្លូវចិត្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម