Connect with us

KPT+

មហាសេដ្ឋី​វ័យ​ក្មេង​ ៥ រូប​​​ មាន​ឥទ្ធិពល​ខ្លាំង​នៅ​កូរ៉េ​ខាងត្បូង

បានផុស

នៅ

ជា​ការ​ពិត ​កូរ៉េ​ខាងត្បូង​បច្ចុប្បន្ន​សំបូរ​ទៅ​ដោយ​អ្នកមាន​ប្រាក់​ទៅ​រស់នៅ​ប្រកបរបរ​ច្រើន​ឡើង​ៗ ​ហើយ​ថែម​ទាំង​មាន​ជំនួញ​ក្នុង​ដៃ​រាប់​មិន​អស់។

មហាសេដ្ឋី​ខ្លះ​ទៀត​ ​គឺ​ជា​តារា​សំដែង​ប្រចាំ​ប្រទេស​កូរ៉េ​ និង​ខ្លះ​មាន​ឪពុកម្ដាយ​ជា​មហាសេដ្ឋី​ស្រាប់ ​តែ​ចេញ​មក​បង្កើត​ជំនួញ​សម្រាប់​ខ្លួនឯង​ដូចជា ៖

១. Lee Boo-jin

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ជា​កូនស្រី​របស់​លោក  Lee Kun-hee  ដែល​ជា​ប្រធាន​ក្រុមហ៊ុន​អេឡិចត្រូនិក Samsung  និង​ជា​បុរស​អ្នក​មាន​ជាង​គេ​បំផុត​នៅ​កូរ៉េខាងត្បូង​។ បច្ចុប្បន្ន​នាង​មាន​តួនាទី​ជា​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​នៃ​សណ្ឋាគារ​ប្រណីត​ដ៏​ពេញ​និយម​របស់​កូរ៉េ​ខាងត្បូង។  ទ្រព្យសម្បត្តិ​សុទ្ធ​របស់​មហាសេដ្ឋី​ស្រី​រូប​នេះ​មាន​ចំនួន ១,៦ ពាន់​លាន​ដុល្លារ​អាមេរិក។

២. Gang Dong-won

អ្នក​ដែល​ជា​ហ្វេន​របស់  ​K Dramma ប្រហែល​ជា​ស្គាល់  Gang Dong-won នៅ​ក្នុង​ខ្សែភាពយន្ត​មិនខាន។ ឪពុក​របស់​លោក​គឺ​ជា​អ្នក​ជំនួញ​ដ៏​ពូកែ​ក្នុង​ប្រទេស​កូរ៉េ។  បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមហ៊ុន SPP Heavy Industries ដែល​ជា​អង្គការ​កសាង​នាវា​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

៣. Siwon Choi

ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៃ​ក្រុម Super Junior គ្រប់គ្នា​ប្រាកដ​ជា​ស្គាល់​ច្បាស់ Siwon Choi មិនខាន​ទេ។ ឪពុក​របស់​តារា​ចម្រៀង​រូប​សង្ហា​នេះ ​គឺ​ជា​អតីត​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ឱសថ Boryung Medience ចំណែក​ម្ដាយ​របស់​លោក​គឺ​ជា​ម្ចាស់​យីហោ​ខោក្នុង​ដែល​ទទួល​បាន​ជោគជ័យ។

ទោះបី​មាន​គ្រួសារ​ជា​អ្នកមាន​ក៏ Siwon មិន​មែន​ពឹង​លើ​ឪពុកម្ដាយ​ក្នុង​ការ​ចំណាយ​ឡើយ។  លោក​ចូលចិត្ត​ធ្វើ​ការងារ​សង្គម​ ​តាម​រយៈ​តួនាទី​ជា​ឯក​អគ្គរដ្ឋទូត​ប្រចាំ​តំបន់​សម្រាប់​ យូនីសេហ្វ​ អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក។

៤. Suh Min-jung

Suh Min-jung គឺ​ជា​កូនស្រី​ច្បង​របស់  Suh Kyung-bae ដែល​ជា​មហាសេដ្ឋី​នៅ​ពី​ក្រោយ​សាជីវកម្ម​ក្រុមហ៊ុន​គ្រឿង​សំអាង AmorePacific  និង​ជា​ចៅស្រី​របស់  Shin Choon-ho  ប្រធាន​ក្រុមហ៊ុន​អាហារ​និង​ភេសជ្ជៈ ឯកទេស​ក្រុមហ៊ុន  Nongshim Group ។

និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ Cornell នេះ​ បច្ចុប្បន្ន​កាន់កាប់​ភាគហ៊ុន​ធំ​គ្រឿង​សំអាង​ធំ​ជាង​គេ​លំដាប់​ទី ២ របស់ Etude House និង Innisfree  ដែល​គ្រប់គ្រង​ដោយ AmorePacific ។

៥. Yoon Tae-young

ប្រវត្តិ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​តារា​សំដែង K-drama ម្នាក់​ទៀត​ គឺ​លោក Yoon Tae-young ដែល​មាន​តួនាទី​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ល្បីៗ និង​កម្មវិធី​ទូរទស្សន៍​ដូចជា Mr Socrates វីរបុរស​ក្នុង​តំបន់​និង កម្មវិធី Diary ជាដើម។

ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​ថា​ Yoon Tae-young ក៏​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន Samsung ហើយ​លោក​គឺ​ជា​កូនប្រុស​របស់​លោក Yun Jong-yong ដែល​ពី​មុន​ធ្លាប់​ធ្វើ​ជា​អនុប្រធាន​ក្រុមហ៊ុន Samsung ពីមុន ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖ជីវិតពិត​ Angelina Jolie ក្លាយ​ជា​មាតា​សប្បុរសក៏ព្រោះ​ប្រទេស​កម្ពុជា

ចុចអាន៖WARREN BUFFETT ៖​ ចូរ​ទិញ​អ្វី​យើង​នឹង​ចំណេញ​ សូម្បី​ទីផ្សារត្រូវបានបិទដល់ទៅ១០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម