មុខរបរអ្វីខ្លះសក្តិសមនឹងអ្នកស្រឡាញ់សៀវភៅ? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

មុខរបរអ្វីខ្លះសក្តិសមនឹងអ្នកស្រឡាញ់សៀវភៅ?

Published

on

ការអានសៀវភៅគ្រប់ប្រភេទ សុទ្ធតែផ្ដល់នូវតម្លៃអប់រំ និងចំណេះដឹងសម្រាប់អ្នកអាន។ មិនត្រឹមតែប៉ុណ្ណោះ ការអានសៀវភៅក៏អាចរកប្រាក់ចំណូលបានផងដែរ។

គ្នាយើងជាអ្នកស្រឡាញ់ការអានមែនអត់? បើមែន ជាការល្អដែលយើងអាចប្តូរពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនទៅជាការរកចំណូលតាមរយៈសៀវភៅ។

ទីនេះ​ជា​មុខរបរ​រកស៊ី​ចំនួន ៤ ដែល​សក្ដិសម​សម្រាប់​អ្នក​ចូលចិត្ត​សៀវភៅ៖

១. សរសេរ​សៀវភៅ

ជាការពិត ពេលណាអានសៀវភៅ​បាន​ច្រើន យើង​ប្រាកដ​ជា​មាន​គំនិត​ចង់​ចែក​រំលែក​ចំណេះដឹង​ទៅ​អ្នក​ដទៃ​បន្ត។ ដូច្នេះ​ការ​សរសេរ​សៀវភៅ​ជា​វិធី​ល្អ​មួយ។ បើ​ចូលចិត្ត​អាន​សៀវភៅ​ចិត្តសាស្ត្រ យើង​អាចសរសេរអំពីចិត្តសាស្ត្រ ឬ​បើ​ចូលចិត្ត​អាន​ប្រលោមលោក​យើង​អាច​សរសេរ​ប្រលោមលោក​ជាដើម។

ក្រៅ​ពី​សរសេរសៀវភៅ ប្រសិនបើយើងមានសមត្ថភាពខ្លាំង អាច​មាន​ស្ថាប័ន​មួយ​ចំនួន​ជួល​ឲ្យ​ទៅ​កែ​អក្ខរាវិរុទ្ធ ឬ​ពិនិត្យ​សៀវភៅ។ល។

២. លក់​សៀវភៅ

ការ​លក់​សៀវភៅ ជាជំនួញមួយដែលមិនទាមទារដើមទុនច្រើនប៉ុន្មានទេ និង​មាន​ភាព​ងាយស្រួល​ទាំង​លក់ផ្ទាល់និងលក់តាមអនឡាញ។ ការរកស៊ីបែបនេះ ត្រូវ​ការ​ឲ្យ​តែ​យើង​ឧស្សាហ៍​សរសេរ​ផ្សព្វផ្សាយ​ពី​សៀវភៅ​ច្រើន​បន្តិច។ របរលក់​សៀវភៅ មិន​ត្រឹម​តែ​អាច​រក​ចំណូល ប៉ុន្តែ​យើង​បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​អំណាន ក៏​ដូចជា​ផ្សព្វផ្សាយ​កវី​និពន្ធ​ខ្មែរ​ថែម​ទៀត​ផង។

៣. បង្កើត​គេហទំព័រ​អំពី​សៀវភៅ

បង្កើត​គេហទំព័រ និយាយណែនាំពីសៀវភៅ លក់សៀវភៅ និងវាយតម្លៃសៀវភៅ (Review) ជាដើម។ ចំណូល​នឹង​ទទួល​បាន​មក​ពី​ការ​លក់​សៀវភៅ សេវា​ផ្សាយពាណិជ្ជកម្ម​ពី​បណ្ណាគារ ការ​ផ្សាយពាណិជ្ជកម្ម​ផ្សេងៗ និង​ការ​ផ្សាយ​សៀវភៅ​ឲ្យ​អ្នក​និពន្ធថ្មី​ៗ ឬ​សៀវភៅ​ទើប​ចេញ​ថ្មី។ល។

៤. អ្នក Review សៀវភៅ

ក្រោយ​អាន​សៀវភៅ​ចប់​មួយ​ក្បាល​ៗ យើង​អាច Review សៀវភៅ​ទាំងនោះ ដោយ​ការងារ​នេះ​ត្រូវការ​ឲ្យ​អត់ធ្មត់ និង​យកចិត្តទុកដាក់​ខ្ពស់​បន្តិច។ ហេតុអ្វី​ការ Review អាច​រកចំណូល? ចម្លើយ​នោះ​គឺថា នៅ​ពេល​ចេះ​ស្ទាត់​ពី​វា យើង​អាច Review ឲ្យ​កាសែត ទស្សនាវដ្ដី​ និង​អ្នក​និពន្ធ​ផង​ដែរ។ ប្រសិន​បើ​សមត្ថភាព​កាន់​តែ​ខ្លាំង យើង​អាច Review សៀវភៅ​ដោយ​ថត​ជា​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម ហើយ​អាច​រកចំណូល​បាន​ពី​វីដេអូ​ទាំង​នោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖  inside

ចុចអាន៖៤ យ៉ាង​ពី​ម្ចាស់ក្សត្រី SUTHIDA មហេសី​ព្រះរាជា​ថៃ​បច្ចុប្បន្ន

ចុចអាន៖មហាសេដ្ឋី​វ័យ​ក្មេង​ ៥ រូប​​​ មាន​ឥទ្ធិពល​ខ្លាំង​នៅ​កូរ៉េ​ខាងត្បូង

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម