Connect with us

KPT+

អាន​ចិត្ត​មនុស្ស​ស្គាល់​ភ្លាមៗ តាមរយៈកាយវិការ ៤ ​យ៉ាង​នេះ

បានផុស

នៅ

ចង់ដឹងចិត្តនរណាម្នាក់ មិនពិបាកពេកទេ ឲ្យតែយើងពូកែសង្កេតបន្តិច នឹង​មើល​ធ្លុះ​ចិត្ត​គេ​មិន​ខាន។ តាមរយៈសកម្មភាពរបស់​មនុស្សម្នាក់ៗ យើងអាច​សម្គាល់​ចិត្ត​គេ​បាន​យ៉ាង​ងាយ។

១. ការ​ចាប់​ដៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ចូលចិត្ត​​ចាប់​ដៃ​គ្នា​ខ្លាំងៗ ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ស្វាគមន៍ គឺ​ជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់ រួសរាយ​រាក់ទាក់ ចូល​ចិត្ត​បង្ហាញ​អារម្មណ៍​ពិត ​ប៉ុន្តែ​ខ្វះ​​ភាព​អត់​ធ្មត់​បន្តិច​។

ចំពោះ​អ្នក​ចាប់​ដៃ​​បែប​ខ្សោយៗ​វិញ​ ភាគ​ច្រើន​ខ្វះ​ការ​ជឿជាក់ និង​​ឆាប់​បោះ​បង់​មុន​ឧបសគ្គ​ចូល​មក​ដល់​។

២. ពេល​វេលា

ទោះបី​ការ​ណាត់​ជួប ឬ​ពេល​ប្រជុំ​ក្ដី អ្នក​ដែល​ឧស្សាហ៍​មក​យឺត​យ៉ាវ​ ជា​មនុស្ស​ដែល​មិន​ចង់​សាង​រូប​ភាព​​ល្អ​សម្រាប់​ខ្លួន​ឯង​ និង​ខ្ជះខ្ជាយ​បំផុត។

រី​ឯ​អ្នក​ដែល​​តែង​តែ​​មក​ទៀង​ម៉ោង ​អាច​បញ្ជាក់​ថា គេ​ជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​ខ្លួន​ឯង​​និង​អ្នក​ដទៃ គោរព​ពេល​វេលា​ រួម​ទាំង​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ផង​ដែរ។

៣. តួ​អក្សរ

អ្នក​ដែល​ចូល​ចិត្ត​សរសេរ​អក្សរ​តូច​ៗ តែង​មាន​ភាព​អៀន​ខ្មាស ម៉ត់ចត់ និង​ស្វាហាប់​​ក្នុង​ការ​ចង់​ចេះ​ចង់​ដឹង​បន្ថែម​។ រី​ឯ​អ្នក​សរសេរ​ធំៗ​វិញ តែង​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចង់​បាន​ចំណាប់​អារម្មណ៍​ច្រើន។

ចំពោះ​អ្នក​​ចូល​ចិត្ត​សរសេរ​សង្កត់​ដៃ​ មាន​ន័យ​ថា ជា​មនុស្ស​​ម៉ឺង​ម៉ាត់​ច្បាស់​លាស់ ​ចំណែក​អ្នក​សរសេរ​ដៃ​ស្រាល​ រមែង​ឆាប់​ប្រតិកម្ម​នឹង​រឿង​អ្វី​មួយ ប៉ុន្តែ​ជា​មនុស្ស​ដែល​ពូកែ​យល់​ចិត្ត​អ្នក​ដទៃ​។

៤. ចំណូល​ចិត្ត​ពណ៌

អ្នក​ចូលចិត្ត​ពណ៌​ខ្មៅ​ ភាគ​ច្រើន​ជា​មនុស្ស​ដែល​ឆាប់​បញ្ចេញ​ប្រតិកម្ម មាន​សិល្បៈ​ក្នុង​ខ្លួន និង​​ពូកែ​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​រឿង​តូច​ធំ​ទាំង​អស់​។ ​ពណ៌​ក្រហម​ ​ជា​មនុស្ស​សកម្ម​ជានិច្ច​និង​មាន​ភាព​ទាក់​ទាញ។ ​ពណ៌​បៃតង ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់។ ពណ៌ស ជា​មនុស្ស​​ដែល​មាន​របៀបរៀបរយ​ និង​រមែង​មាន​ហេតុ​ផល​​។ ពណ៌ស្វាយ ជា​មនុស្ស​ស្ងប់ស្ងាត់ និង​ផ្អែមល្ហែម។ ពណ៌​​ផ្កាឈូក ជា​មនុស្ស​ទន់ភ្លន់ និង​ពូកែ​យកចិត្តទុកដាក់​ជាមួយ​អ្នក​ជុំវិញ។ ពណ៌លឿង ជា​មនុស្ស​រួសរាយ​រាក់ទាក់ និង​សុទិដ្ឋិនិយម។ ពណ៌​​ខៀវ ជា​មនុស្ស​​​មាន​លំនឹង​ល្អ​ និង​​ចេះ​​បារម្ភ​ពី​អ្នក​ដទៃ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Brightside

ចុចអាន៖ប្រវត្តិ​ត្បូងពេជ្រ​ដែល​មាន​ជាប់​បណ្ដាសា​​ សឹង​មិន​គួរ​ឲ្យ​ជឿ

ចុចអាន៖ស្គាល់ចរិតលក្ខណៈមនុស្សតាមរយៈសៀវភៅដែលគេចូលចិត្តអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤២ នាទី មុន

ទោះអាចទាញពេលថយក្រោយ ក៏តួ នាងវិធាវី នៅតែជ្រើសសិល្បៈបុរាណ (មានវីដេអូ)

ជីវិតកម្សាន្ដ១ ម៉ោង មុន

ផ្ទះដ៏ប្រណិតរបស់តួឯកប្រុសក្នុងរឿង “Iris” នៅអាមេរិក ត្រូវចោរចូលគាស់លួចទ្រព្យសម្បត្តិ

ព័ត៌មានជាតិ១ ម៉ោង មុន

​ស្ពានព្រែកប្រា-ចាក់អង្រែក្រោម តម្លៃ ៦០ លានដុល្លារ ​បើកការដ្ឋាននៅថ្ងៃ ១៩ កុម្ភៈខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេក្ខជនទាំងអស់ បានប្រើប្រាស់សមត្ថភាពពិតប្រាកដ​ក្នុងការប្រកួតប្រជែង

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ការប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែជាក្ដីបារម្ភសម្រាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម