Connect with us

KPT+

ជិះឡានអម្បូរ Rolls Royce គឺ Life Style អភិជនសម័យ​ឌីជីថលដែលអ្នកណាក៏​ចង់មើល

បានផុស

នៅ

ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Rolls Royce បានចែកចាយចេញនូវ​រថយន្ត​ប្រណីត​ចំនួន ៤,១០៧ គ្រឿង ដែល​ជាតួលេខ​ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រខ្លួន។ រថយន្តទំាងនេះ​ត្រូវបានបញ្ជាទិញពី​ប្រទេសជាង ៥០ ជុំវិញ​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលនេះកើតឡើងចំពេលដែលទីផ្សាររថយន្តប្រណីត​ប្រឈមនឹងការលំបាក ដោយសារ​​ទំាងការ​លក់​ចេញរថយន្ត​​នៅ​ទូទាំង​ចក្រ​ភពអង់គ្លេស និង​​ការ​នាំ​ចេញ​សម្រាប់​ម៉ាករថយន្តដទៃ​​បានធ្លាក់ចុះយ៉ាងគំហុគ។

ទោះយ៉ាងណា Rolls Royce មិនបានធ្លាក់ចុះថែមទំាង​កើនឡើងការបញ្ជាទិញ។

លោកនាយកប្រតិបត្តិ Torsten Müller-Ötvös បានចាត់ទុក  Rolls Royceថា ជា​ទំនិញ​ប្រភេទ​ប្រណីតហើយ​អតិថិជនដែលទិញពពួកកំពូលឡានប្រណីត​ ដូច្នេះ​គឺពួកគេ​តែងតែ​មានឡានច្រើនប្រភេទ​នៅក្នុងយានដ្ឋានរួចទៅហើយ ។ ពួកគេមិនមែន​មកទិញ​រថយន្ត Rolls-Royce ដើម្បីទទួលបច្ចេកវិទ្យាទំនើបអ្វី​ក្រៅ​ពី​គុណតម្លៃ​នៃម៉ាក​របស់វា​ដែលគេគ្រប់គ្នា​យល់ថា ត្រូវតែមានជាកម្មសិទ្ធិ។​

លោកបញ្ជាក់ថា សេដ្ឋីរូបណា​ក៏​ដោយ​ដែលកំពុងបញ្ជាទិញរថយន្ត Rolls-Royce គឺគេកំពុង​ទិញ​សិល្បៈ​នៃការច្នៃប្រតិដ្ឋ​ដ៏មាន​តម្លៃមួយ​របស់ពិភពលោក។

នៅក្នុងទ្រឹស្តី​ម៉ាក​យីហោ យើងពិបាកនិយាយបន្តិចថា ហេតុអីម៉ាកខ្លះ គឺជាផលិតផលកំពូលនៅលើទីផ្សារ​ ? ដូចជា Rolls Royce តើរថយន្តនេះ​អស្ចារ្យនៅត្រង់ណា?

ទិដ្ឋភាពម៉ាកយីហោ​

ប្រសិន​បើអ្វីមួយ​ល្បីល្បាញ​ដោយសារ​មិនមាន​លក្ខណៈអំណះអំណាង​ជាក់ស្តែង​អញ្ចឹង​អាចថា ការចូលចិត្ត​នោះ​គឺ​ផ្អែកលើគំនិតរបស់អ្នកទិញ។ មាន​ការ​វិភាគ​ថា ម៉ាក Range Rover ជាសំណព្វ​ចិត្ត​​តារាហូលីវូដ ឯ Rolls-Royce ជាចំណូលចិត្តក្រុមសេដ្ឋី​អ្នកល្បីៗ​អាចថា​ តំាងពី​បុរាណមក Rolls-Royce បានក្លាយជាផ្នែក​មួយ​ដ៏​ធំមួយ​ឬ​ជាស្លាកសញ្ញានៃជីវិតជាអភិជន ដូចជាសម្លៀកបំពាក់ម៉ាក Gucci និង Armani ដែរ ដែលពួកសេដ្ឋីទិញ​ត​គ្នា ដើម្បីសម្គាល់ក្រុមឬសហគមន៍របស់ពួកគេ។

ផែនការអនាគត

ទោះបីជាមានជំនឿចិត្ត​ខ្លាំង​ប៉ុណ្ណា ក៏​ម៉ាកសញ្ញារថយន្តប្រណីតដែលមានវ័យ​ ១១៥ ឆ្នាំមួយុ​នេះ នឹង​អាច​រង​ផល​ប៉ះពាល់​ពីការផ្លាស់ប្តូរអារម្មណ៍របស់អតិថិជនខ្លួន ដោយសាររបត់សង្គម​។ ដូច្នេះហើយ នាយក​ប្រតិបត្តិ ​Rolls Royce​ តែង​សង្កេតមើលដោយ​ប្រយ័ត្នប្រយែង នូវអ្វីគ្រប់យ៉ាង​ដែលកំពុង​កើតឡើង​នៅលើ​ពិភពលោក ថា​តើ​នឹង​​ប៉ះពាល់ដល់ម៉ាកសញ្ញាខ្លួន​ដែរឬយ៉ាងណា?

កាលពីឆ្នាំ ​២០១៧ នៅពេល​ដែលអង់គ្លេសដកខ្លួន​ចេញពីសហគមន៍អឺរ៉ុប ក្រុមហ៊ុន Rolls-Royce ធ្លាប់​ព្រមាន​ខ្លួន​ឯងឱ្យ​ត្រៀមលក្ខណៈ ជាមួយ​ហានីភ័យដែលទាក់ទិនជាមួយ​មហន្តរាយនៅ Brexit ​តែចុងក្រោយ​គេ​នៅតែ​អាច​ឆ្លងកាត់បានយ៉ាងល្អបំផុត។

លោក Müller-Ötvös ផ្តល់នូវ​ទស្សនៈវិទ្យាត្រង់ណេះថា ប្រសិនបើផលិតផលរបស់យើង បានឆ្លាក់ជាប់​ក្នុង​ក្រអៅ​បេះដូង​អតិថិជនទៅហើយ មិនថាមានអ្វីកើតឡើង​យើងនឹងនៅទីនោះដដែលជាដដែល។

ពេញមួយឆ្នាំ​២០១៨ និងពាក់កណ្តាលឆ្នាំ​២០១៩នេះ សហរដ្ឋ​អាមេរិកនៅតែជាទីផ្សារធំបំផុតរបស់ Rolls-Royce ដែល​កាលពីឆ្នាំមុនដែលមានការបញ្ជាទិញ​ចំនួន ៣០% នៃការលក់សរុបប្រចាំឆ្នាំ​ខណៈការលក់​នៅ​ប្រទេស​ចិន​ទាញយកចំណែក​ ២០% ហើយ​ចក្រភព​អង់គ្លេស១០ភាគរយ។

ចំពោះគម្រោង​ម៉ូឌែលថ្មីបំផុតសម្រាប់ឆ្នាំ​២០២០ Rolls-Royce នឹងបញ្ចេញ​សេរ៊ី Cullinan Black Badge ជាការ​រចនាដ៏ថ្មីបំផុតមួយ។

តើអ្នករៀនបានអ្វី​ខ្លះពី​ស្លាកសញ្ញា Rolls Royce?

អត្ថបទ៖ Mr. Tomorrow

ចុចអាន៖ Rolls Royce មិនដែល​ត្រូវការ​ធ្វើ​ទីផ្សារលើ​ប្រព័ន្ធផ្សព្វផ្សាយសង្គមទេ! ហេតុអ្វី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម